ពលករថៃ៦នាក់ ដែលប៉ុនប៉ងឆ្លងដែនមកធ្វើការនៅកម្ពុជាត្រូវប៉ូលិសថៃចាប់ខ្លួន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៖ ថៃប្រញាប់ដោះស្រាយ រឿងអាស្រូវ ដ៏ស្អុយអសោច ក្នុងផ្ទះខ្លួន ហើយបញ្ឈប់វប្បធម៌ លាបពណ៌កម្ពុជា បារាំងត្រៀមខ្លួន ផ្តល់ឯកសារពាក់ព័ន្ធ ជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ខ្លួន លោក កែវ ហ៊ាង សមាជិកបក្សកម្លាំងជាតិ គឺគ្មានការរើសអើងនយោបាយ សម្តេចធិបតី៖ កម្ពុជា ទទួលយកប្រព័ន្ធច្បាប់ខ្មែរ...
7/2025ប្រពន្ធមេខ្លោងឆបោក Forex ដ៏ធំបំផុតជាជនជាតិវៀតណាម ត្រូវចាប់ខ្លួននៅប្រទេសថៃ ការវិនិយោគរបស់បរទេស នៅក្នុងប្រទេសវៀតណាម កើនឡើងទ្វេដង, សិង្ហបុរីគឺជាអ្នកវិនិយោគបរទេសដ៏ធំបំផុត ម៉ាឡេស៊ី អំពាវនាវឲ្យសមាជិកអាស៊ាន ក្រោកឈរប្រឈមមុខ នឹងការដំឡើង ពន្ធរបស់អាមេរិក ព្រះសង្ឃជាន់ខ្ពស់២អង្គ នៅក្នុងប្រទេសថៃ ត្រូវបានចាប់ផ្សឹកបន្ទាប់ពី រកឃើញវីដេអូសិច និងរូបភាពជាង ៨ម៉ឺន បង្ហាញពីការរួមភេទ រវាងស្ត្រីម្នាក់ និងបព្វជិតថ្នាក់ខ្ពស់...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីការអប់រំក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) ទាមទារឱ្យការអប់រំមានការប្រែប្រួល និងសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មីៗ ដោយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវតែចេះប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ក្នុងពិធីសម្ពោធជាផ្លូវការអគារសិក្សាថ្មីនៃសាលាចំណេះទូទៅអន្តរជាតិឌូវី ទីតាំង ICONIC...
កំពង់ធំ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល តំណាងសហគ្រិនវ័យក្មេង នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះបានអញ្ជើញចូលរួមថ្លែងសុន្ទរកថា នៅក្នុងសិក្ខាសាលាស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត ដែលសហការរៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងយុវជនគណបក្សថ្នាក់កណ្តាល ផ្នែកសហគ្រិនវ័យក្មេង និងដែលគាំទ្រដោយធនាគារARDB។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោក នួន ផារ័ត្ន អភិបាល...
បរទេស៖ ភ្ញៀវទេសចរបរទេស ៥ នាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពពីទូកទេសចរណ៍មួយគ្រឿង ដែលបានចាប់ផ្តើមលេចធ្លាយចូលទឹក ក្នុងអំឡុងពេលធ្វើដំណើរត្រឡប់មកវិញពីដំណើរកម្សាន្តមុជទឹកនៅកោះទេសចរណ៍ភាគខាងត្បូង។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា បុគ្គលិកមកពីមជ្ឈមណ្ឌលជំនួយទេសចរណ៍ Khaimuk (Pearl) ត្រូវបានបញ្ជូនទៅជួយអ្នកដំណើរដែលជាប់គាំងបន្ទាប់ពីមានបញ្ហាមេកានិចនៅលើទូកទេសចរណ៍ Poseidon នៅម៉ោងប្រហែល ៤៖៥០នាទី ល្ងាចថ្ងៃពុធ។ លោក...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយមេដឹកនាំមកពីប្រទេសអាហ្វ្រិកចំនួន ៥ កាលពីថ្ងៃពុធ ដោយបានកត់សម្គាល់ថា សហរដ្ឋអាមេរិក កំពុងផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនឆ្ពោះទៅកាន់ទ្វីបអាហ្វ្រិក “ពីជំនួយទៅជាពាណិជ្ជកម្ម” ។ ជួបជាមួយមេដឹកនាំនៃប្រទេស Gabon, Guinea-Bissau, Liberia, Mauritania និង Senegal នៅសេតវិមាន លោក...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហភាពអឺរ៉ុប បង្កើតការយល់ឃើញប្រកបដោយគោលដៅ និងសមហេតុសមផលរបស់ប្រទេសចិន និងបន្តអនុវត្តគោលនយោបាយចិនប្រកបដោយភាពវិជ្ជមាន និងជាក់ស្តែងបន្ថែមទៀត។ អ្នកនាំពាក្យលោកស្រី ម៉ៅ នីង បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលឆ្លើយតបទៅនឹងការកត់សម្គាល់នាពេលថ្មីៗនេះ ដែលធ្វើឡើងដោយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ទាក់ទងនឹងទំនាក់ទំនងចិន-សហភាពអឺរ៉ុប។ លោកស្រី ម៉ៅ បានស្វាគមន៍ចំពោះការកត់សម្គាល់ជាវិជ្ជមានរបស់មេដឹកនាំសហភាពអឺរ៉ុបរូបនេះ ទាក់ទងនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច...
ពលករថៃចំនួន៦នាក់ ត្រូវបានចាប់ខ្លួនក្នុងពេលដែលជិតនឹងមកដល់កម្ពុជា ដើម្បីធ្វើការនៅភោជនីយដ្ឋានមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើតាមការផ្សាយរបស់កាសែតថៃនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ។ បើតាមកាសែតដដែល ពលករថៃទាំង៦នាក់ ដែលមានស្រី៣នាក់ និងក្មេងម្នាក់ ត្រូវបានចាប់ខ្លួនក្នុងភូមិសាស្ត្រស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ជាប់ព្រំដែនរបស់កម្ពុជា ក្នុងខណៈដែលពួកគេកំពុងលួចឆ្លងដែនមកកម្ពុជាដើម្បីធ្វើការនៅភោជនីយដ្ឋានក្នុងក្រុងប៉ោយប៉ែតដោយផ្តល់ថវិកាឱ្យមេខ្យល់នាំផ្លូវប្រមាណ២ពាន់បាត ឬ៦០ដុល្លារក្នុងម្នាក់ដើម្បីបានឆ្លងដែនចូលមកធ្វើការនៅកម្ពុជា។ ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា នេះ បានទទូចឱ្យរដ្ឋាភិបាលថៃ ប្រញាប់បោសសម្អាត រឿងអាស្រូវដ៏ស្អុយអសោច ក្នុងផ្ទះខ្លួនឯងឱ្យជ្រះ ហើយឈប់ទាញកម្ពុជា ទៅពាក់ព័ន្ធជាមួយ ។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជេរ៉ាយុ ហួងសាប់...
(ភ្នំពេញ)៖ ទើបតែសហការជាមួយក្រសួងមហាផ្ទៃ នាំកីឡាករកម្ពុជាសរុប ៥២ នាក់ទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គីភ័យនៅទឹកដីសហរដ្ឋអាមេរិច ឈ្នះមេដាយលើឆាកអន្តរជាតិយ៉ាងគគ្រឹកគគ្រេង វើក ដែលជាផលិតផលខ្មែរ ១០០% បន្តឧបត្ថម្ភគាំទ្រ បញ្ជូនក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ SEA V. LEAGUE រដូវកាលទី ៥ នៅប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ីថែមទៀត។ ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជារោងចក្រស្តង់ដាលំដាប់ពិភពលោកនៅក្នុងស្រុកផ្ទាល់ តែងចេញមុខជួយជ្រំជ្រែងស្ទើរគ្រប់វិស័យ ដោយភេសជ្ជៈប៉ូវកម្លាំង វើក បានចូលរួមឧបត្ថម្ភគាំទ្រទាំងស្រុងក្នុងដំណើរឆ្ពោះទៅដណ្តើមពានរង្វាន់ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះ «SEA V. LEAGUE» ដែលក្រុមបាល់ទះជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតតទល់ជាមួយក្រុមបាល់ទះជើងខ្លាំងក្នុងតំបន់មកពីប្រទេសវៀតណាម ថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ី។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតបាល់ទះ «SEA V. LEAGUE រដូវកាលទី ៥» នេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០២៥ ហើយនឹងមានការផ្សាយបន្តផ្ទាល់នៅលើផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏ដូចជាផេកផ្លូវការរបស់វើកផងដែរ។ ខ្មែរ គាំទ្រ ខ្មែរ! គាំទ្រភេសជ្ជៈប៉ូវកម្លាំង វើក ដូចគាំទ្រកីឡាបាល់ទះកម្ពុជា! វើក ជំរុញកីឡាបាល់ទះកម្ពុជាឱ្យល្បីរន្ទឺលើឆាកអន្តរជាតិ!