ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល។ លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ការកែទម្រង់ច្បាប់នៅកម្ពុជា ត្រូវបានបង្កើតឡើងរួមគ្នានឹងការកែទម្រង់យុត្តិធម៌ តាមរយៈការអនុម័តជាផ្លូវការនូវកម្មវិធី...
ភ្នំពេញ ៖ ក្នុងរដូវវស្សា ឆ្នាំ២០២៥នេះ ក្រសួងសុខាភិបាល បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ទាំងអស់ ចូលរួមចលនាកាត់បន្ថយ តាមដាន និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរនានា។ យោងតាមសេចក្ដីណែនាំក្រើនរំលឹក របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងអំឡុងពេលរដូវវស្សានេះ ជំងឺគ្រុនឈាម មាននិន្នាការកើនឡើងចាប់តាំងពីចុងខែមេសា...
បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការពារជាតិបារាំងលោក Sebastien Lecornu បានប្រាប់ទស្សនាវដ្តី ប្រចាំសប្តាហ៍ Valeurs Actuelles ថា ការដែលការរំសាយ អាវុធអ៊ុយក្រែន និងទុកប្រទេសនេះ ដោយ គ្មានសមាជិកភាពណាតូ ដូចដែលរុស្ស៊ីទាមទារ គឺជាបន្ទាត់ក្រហម សម្រាប់អឺរ៉ុប។...
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT លោក Andrey Besedin ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហៅកាត់ថា UCCI បានឱ្យដឹងថា ជនជាតិឥណ្ឌារហូតដល់មួយលាននាក់ អាចធ្វើអន្តោប្រវេសន៍ ទៅកាន់ប្រទេសរុស្ស៊ី នៅចុងឆ្នាំ២០២៥ ដើម្បីជួយដោះស្រាយកង្វះ ខាតកម្លាំងពលកម្ម ជំនាញធុនធ្ងន់។ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារ សារព័ត៌មាន Eurasian (EAN) គាត់បាននិយាយថា...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការជួយកម្ពុជា (Agir pour le CAMBODGE) នារសៀលថ្ងៃពុធ ទី៩ ខែកក្កដា ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងស្ដីពី សាលាសណ្ឋាគារ សាលាបាយ បណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈបដិសណ្ឋារកិច្ច ដើម្បីផ្តល់ការបណ្តុះបណ្តាល ជំនាញបដិសណ្ឋារកិច្ចដោយឥតគិតថ្លៃ ដល់យុវជន/យុវនារីកម្ពុជា ដែលមានជីវភាពខ្វះខាត។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តី ជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម...
កោះកុង៖ ភ្នំ៣២៩ ដែលបច្ចុប្បន្នហៅថា ភ្នំតាមីន មានកម្ពស់ខ្ពស់ (៣២៩ម៉ែត្រ) មានសក្តានុពលខ្លាំងបំផុត ក្នុងការទប់ស្កាត់ រាល់ការប៉ុនប៉ងឈ្លានពានបូរណភាពទឹកដី ពីសំណាក់ប្រទេសថៃ ។ ភ្នំនេះ មានកម្ពស់ ៣២៩ម៉ែត្រ ស្ថិតនៅទិសពាយ័ព្យនៃទីរួមខេត្តកោះកុង ដែលមានចម្ងាយប្រមាណ៥៦គីឡូម៉ែត្រ ជាប់ព្រំដែនកម្ពុជា- ថៃ ស្រុកខ្លងយ៉ៃ ខេត្តត្រាត ព្រះរាជាណាចក្រថៃ ។...