ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងលោក Wang Yi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន បានប្ដេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាននយោបាយ ការពារជាតិ និងសន្តិសុខ សេដ្ឋកិច្ចពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ការតភ្ជាប់ បច្ចេកវិទ្យា ធនធានទឹក ទេសចរណ៍...
ភ្នំពេញ៖ មុនកាលកំណត់ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានបង្ហាញក្ដីសង្ឃឹម ថាការចូលចតនាវាកងទ័ពជើងទឹកអាមេរិក នៅកំពង់ផែរាម ពិតជាទទួលបានជោគជ័យ។ ការលើកឡើង របស់ប្រមុខការទូតអាមេរិកបែបនេះ ធ្វើឡើងនៅក្នុងជំនួបទ្វេភាគី ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន...
កៀវ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Heorhiy Tykhyi បានឲ្យដឹងថា ជំនួយការពារជាតិរបស់សហរដ្ឋអាមេរិក ដល់អ៊ុយក្រែន ដែលត្រូវបានគេរាយការណ៍ថា បានផ្អាកនោះ ឥឡូវនេះបានត្រឡប់មកវិញហើយ។ លោក Tykhyi ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ថា “គិតត្រឹមថ្ងៃនេះ ការគាំទ្រផ្នែកការពារជាតិរបស់អាមេរិកនៅតែបន្ត” ដែលវាអាចនឹងមិនជួយបញ្ចប់សង្គ្រាមរបស់អ៊ុយក្រែនជាមួយនឹងរុស្ស៊ីនោះទេ។ លោកក៏បានកត់សម្គាល់ផងដែរថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក...
ភ្នំពេញ៖ ក្រុមបាល់ទាត់ចំនួន៨ មានដូចជា ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព, ក្រុមបាល់ទាត់នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA), ក្រុមបាល់ទាត់ Vlogger All Star, ក្រុមបាល់ទាត់ Galaxy all star, ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា, ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ, ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ និង ក្រុមបាល់ ទាត់តារាកម្ពុជា...
កូឡាឡាំពួរ៖ ការពង្រឹងពាណិជ្ជកម្មក្នុងតំបន់ កិច្ចសហប្រតិបត្តិការជាមួយដៃគូមិត្តភាព និងការប្រើប្រាស់អតិបរមានៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រ ដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដាក់ជាក្រុមនឹងបន្ត ដើម្បីទប់ទល់នឹងផលប៉ះពាល់អវិជ្ជមាននៃភាពតានតឹងពាណិជ្ជកម្ម។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលអាចព្យាករណ៍បាន តម្លាភាព រួមបញ្ចូល សេរី យុត្តិធម៌ និរន្តរភាព និងច្បាប់ជាមួយនឹងអង្គការពាណិជ្ជកម្មពិភពលោក (WTO)...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាត ពីសំណាក់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រៀមចូលរួមសម្តែងក្បាច់គុណ ក៏ដូចជាយុទ្ធវិធីក្នុងការទប់ទល់ប្រឆាំងជាមួយនឹងជនសង្ស័យ ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ក្នុងឱកាសអបអរសាទរ ពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវពលករខ្មែរនៅក្នុងប្រទេសថៃមកធ្វើការនៅប្រទេសកម្ពុជាវិញ ព្រោះថាពលករនឹងទទួលបានផលប្រយោជន៍ ពីការធ្វើការនៅប្រទេសកម្ពុជាច្រើនជាងការធ្វើការនៅប្រទេសថៃ។ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កម្មករធ្វើការនៅរោងចក្រក្នុងប្រទេសកម្ពុជា ទទួលប្រាក់ឈ្នួលអប្បបរមាបូកជាមួយនឹងអត្ថប្រយោជន៍ និងការថែមម៉ោងផ្សេងៗ គឺអាចទទួលបាន ៣០០ដុល្លារក្នុងមួយខែ។ ក្រៅពីប្រាក់ឈ្នួលប្រចាំខែ កម្មករក៏ទទួលបានប័ណ្ណ ប.ស.ស. ដែលជួយទំនុកបម្រុងបងប្អូនកម្មករលើការថែទាំសុខភាពទាំងពេលកំពុងធ្វើការ និងពេលចូលនិវត្តន៍។...
ភ្នំពេញ៖ ពលករខ្មែរប្រមាណ ៥ម៉ឺននាក់បានត្រឡប់មកកម្ពុជា ខណៈដែលពលករជាង ១ម៉ឺន៣ពាន់នាក់ទទួលបានឱកាសការងារធ្វើតាមបណ្តាលរោងចក្រសហគ្រាសទូទាំងរាជធានីខេត្តក្នុងប្រទេសកម្ពុជា។ នេះ បើយោងតាមកិច្ចសម្ភាសន៍ពិសេសរវាងលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយទូរទស្សន៍ជាតិកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា បងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ មានចំនួនជាង៥ម៉ឺននាក់។ ក្នុងនោះ មានអ្នកចុះឈ្មោះស្វែងរកការងារធ្វើមានប្រមាណ២ម៉ឺននាក់។...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវឱ្យបងប្អូនពលរកខ្មែរនៅប្រទេសថៃ ដែលមិនមានឯកសារពេញលេញ គួរត្រឡប់មកធ្វើការនៅកម្ពុជាវិញ ប្រសិនបើនៅទីនោះ មានការរើសអើង មានការធ្វើទុក្ខបុកម្នេញ ឬមិនមានសុវត្ថិភាព។ នេះ បើយោងតាមកិច្ចសម្ភាសន៍ពិសេសរវាងលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយទូរទស្សន៍ជាតិកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ លោក ហេង...
អាប៊ូចា៖ រដ្ឋមន្ត្រីក្រសួងការបរទេសនីហ្សេរីយ៉ា លោក Yusuf Tuggar បានឲ្យដឹងថាទីក្រុងវ៉ាស៊ីនតោន កំពុងដាក់ “សម្ពាធយ៉ាងខ្លាំង” លើបណ្តាប្រទេសអាហ្វ្រិករួមទាំងនីហ្សេរីយ៉ា ឱ្យទទួលយកជនជាតិវ៉េណេស៊ុយអេឡា ដែលកំពុងនិរទេសពីសហរដ្ឋអាមេរិក ដែលខ្លះចេញពីពន្ធនាគារដោយផ្ទាល់។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Channels ក្នុងស្រុកកាលពីយប់ថ្ងៃព្រហស្បតិ៍ លោក Tuggar បានឲ្យដឹងថា នីហ្សេរីយ៉ា មិនអាចចុះចាញ់នឹងសម្ពាធបែបនេះទេ ដែលជាសញ្ញាបង្ហាញពីស្រទាប់ថ្មីនៃភាពស្មុគស្មាញក្នុងទំនាក់ទំនងការទូតរវាងទីក្រុងវ៉ាស៊ីនតោន និងប្រទេសអាហ្វ្រិក។...