ភ្នំពេញ៖ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារនៅទូទាំងប្រទេស នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកជាដើម ដើម្បីអបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ជាមួយការអបអរសាទរនេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅរាជធានីភ្នំពេញ បានរៀបចំពិធីនេះយ៉ាងអធិកអធមនៅទីតាំងមន្ទីររបស់ខ្លួន ខណៈមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅគ្រប់ខេត្តក៏បានរៀបចំអបអរសាទរនៅទីតាំងមន្ទីររបស់ខ្លួនផងដែរ។...
ភ្នំពេញ៖ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅទូទាំងប្រទេស បានអបអរសាទរការចុះ «បូជនីយដ្មានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ ទុកជាមរតកប្រវត្តិសាស្ត្រ នៃការចងចាំសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខទៀត។ លោកបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ថ្លែងថា បូជនីយដ្ឋានចងចាំនៃកម្ពុជា គឺជាទីតាំងប្រវត្តិសាស្ត្រមួយសម្រាប់ការយល់ដឹង អំពីអតីតភាពដ៏ឈឺចាប់របស់កម្ពុជា ហើយទីតាំងនេះ មានតួនាទីជាសក្សីរស់នៃអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានកើតឡើងក្រោមរបបខ្មែរក្រហម។...
ភ្នំពេញ៖ សាស្រ្តាចារ្យ និងសិស្សនិសិ្សតនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសទូទាំងប្រទេស នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានថ្លែងស្រុះគ្នាថាមានមោទនភាព និងពេញចិត្តដែលរាជរដ្ឋាភិបាលបានចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។ លោក ទី វិសាលសិទ្ធិ គ្រូបច្ចេកទេសជំនាញអេឡិចត្រូនិចនៃវិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ បានថ្លែងដោយមោទនភាពថា...
ភ្នំពេញ៖ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផ្តាំផ្ញើដល់មន្ត្រី គ.ជ.ប ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្លាំង ចំពោះព័ត៌មាននានាដែលខ្លួនទទួលបាន និងចែកចាយបន្ត ដើម្បីលើកកម្ពស់តម្លាភាពនៃការផ្សព្វផ្សាយព័ត៌មាន និងលុបបំបាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជាពិសេស ចំពោះការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងដំណើរការបោះឆ្នោត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានការកើនឡើងខ្លាំង ដែលអាចបង្កជាការគំរាមកំហែងថ្មី និងគួរឱ្យព្រួយបារម្ភ ទាំងមុនពេល ក្នុងពេល...
កំពត៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និង មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ទៅពិនិត្យជាក់ស្ដែងស្ថានភាពស្ពានឈើ ដែលមានសភាពចាស់ទ្រុឌទ្រោមពិបាកធ្វើដំណើរឆ្លងកាត់ ១កន្លែង ប្រវែង ៥០ម៉ែត្រ ទទឹង ៣,៥ម៉ែត្រ។ ស្ពានឈើនេះ ត្រូវបានសាងសង់កាលពីឆ្នាំ២០០០ ដោយព្រះចៅអធិការវត្តគីរីបុប្ផាចំការល្ង និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ដាំទៅលោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃ ថាភ្លេច អ្វីដែលបានប្រាប់និងសុំយោបល់សម្ដេច រាប់ទាំងដករដ្ឋមន្ត្រីការពារជាតិ២៤ម៉ោង និងការប្រមាថព្រះមហាក្សត្រ ទាំងព្រះមហាក្សត្រមុន ទាំងព្រះមហាក្សត្របច្ចុប្បន្នផង។ សម្ដេចលើកឡើងថា ប្រហែលជាពេលណាមួយ សម្ដេចត្រូវចំណាយពេលប្រហែលជាង៣ម៉ោង ដើម្បីនិយាយពីរឿង ថាក់ សុីន ដែលសម្ដេចបានជួយពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ដាំទៅអ្នកនយោបាយថៃ កុំចេះតែដើរចោទកម្ពុជាតែផ្តេសផ្តាស មិនមើលប្រទេសខ្លួន ដែលជាទីកន្លែងសំបុកដ៏សុខសាន្ត របស់ក្រុមឧក្រិដ្ឋជនឆបោក ក្រុមគ្រឿងញៀន និងក្រុមលាងលុយកខ្វក់។ ជាមួយគ្នានេះ សម្ដេចក៏បានអំពាវនាវ សូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង ។ តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក...
ឧត្តរមានជ័យ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យមើលឃ្លាំងស្តុកដំឡូងមី និងស្ថានភាពការផលិតស្រូវរបស់បងប្អូនដែលជាគ្រួសារកងទ័ពស្ថិតនៅស្រុកត្រពាំងប្រាសាទ ខេត្តព្រះវិហារ។ នៅក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច ក៏បានឆ្លៀតពេលវេលា ចុះជួបផ្ទាល់ដល់ទីកន្លែងឃ្លាំងស្តុក និងបានសាកសួរពីស្ថានភាពទីផ្សារដំឡូងមី ការប្រមូលទិញ...
ភ្នំពេញ ៖ សហជីពតំណាងឱ្យកម្មករ កម្មការិនីនៅទូទាំងប្រទេស បានបង្ហាញក្តីរីករាយ មានមោទនភាព និងស្ងប់ស្ញែងយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងនិងសម្រេចបាន ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ប្រាប់ថា នេះជាជោគជ័យថ្មីមួយទៀតរបស់កម្ពុជា ដែលបានដាក់បញ្ចូលទីតាំងចំនួន៣...
កំពត៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី លទ្ធផលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍ និងនេសាទលើជីវភាពរស់នៅរបស់សហគមន៍នេសាទត្រពាំងសង្កែ ស្ថិតក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងត្រួតពិនិត្យលើវឌ្ឍនភាព និងទិដ្ឋភាពទូទៅនៃគម្រោងអភិវឌ្ឍន៍សហគមន៍ទាំង១២ ដោយក្នុងនោះខេត្តកំពត មាន ៥សហគមន៍, ខេត្តព្រះសីហនុ មាន...