ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំជាមួយ អភិបាលរាជធានី-ខេត្ត, ស្នងការនគរបាលរាជធានី-ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យការអនុវត្តប្រតិបត្តិការ ប្រយុទ្ធប្រឆាំងបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងដាក់ទិសដៅការងារបន្ត នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ នៅវិមានសន្តិភាព ។
ហ្សាកាតា ៖ អនុរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោកស្រី Dyah Roro Esti បានឲ្យដឹង ថា ការសម្រេចចិត្តលើការចរចារតម្លៃពន្ធរវាងប្រទេសឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងប្រកាសនៅ ក្នុងខែសីហា ហើយបើទោះជាប្រទេសនេះ ផ្តល់អាទិភាពដល់ការបន្តការចរចា លើពន្ធគយរបស់អាមេរិក ប៉ុន្ដែបានបង្ហាញបំណងស្វែង រកសិទ្ធិធ្វើពាណិជ្ជកម្មជាមួយដៃគូផ្សេងទៀត។ លោកស្រីបានប្រាប់សភាថា “សូមរង់ចាំ សម្រាប់ខែក្រោយ។...
ភ្នំពេញ ៖ មុននឹងបញ្ចប់អាណត្តិការទូត នៅកម្ពុជាអស់រយៈពេល៤ឆ្នាំ លោក Park Jong-Wookបានបង្ហាញក្តីសង្ឃឹមថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ដែលមានការ ចុះហត្ថលេខាព្រមព្រៀង ជាមួយគ្នារវាងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក្នុងការកសាងនោះ នឹងបើកការដ្ឋានសាងសង នៅដើមឆ្នាំក្រោយ ពោលនៅឆ្នាំ២០២៦។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាកម្ពុជា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោ...
ភ្នំពេញ ៖ សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងប្រាប់ទូតរ៉េ ថា កម្ពុជា ជាប្រទេសតូច ប៉ុន្តែមានកម្លាំងទិញធំ ដោយកម្ពុជា បាននាំចូលទំនិញច្រើនពីកូរ៉េ ប៉ុន្តែទន្ទឹមគ្នានេះ ក៏មានកំណើនទេសចរកូរ៉េ មកទស្សនាកម្ពុជាច្រើនផងដែរ ។ ការលើកឡើងរបស់ សម្ដេចតេជោហ៊ុន សែន នាឱកាសអនុញ្ញាតឱ្យ លោក PARK...
បរទេស៖ នាយករដ្ឋមន្ត្រីឆែក លោក Petr Fiala បានឲ្យដឹងថា អឺរ៉ុបត្រូវតែត្រៀមខ្លួន សម្រាប់លទ្ធផលមិនល្អ នៅក្នុងការចរចាពន្ធជាមួយ សហរដ្ឋអាមេរិក ខណៈពេលដែលបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបានកិច្ចព្រមព្រៀង ដ៏ល្អមួយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសៅរ៍ថា ប្រទេសរបស់លោកនឹងដាក់ពន្ធ...
រ៉ូម៖ រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បានឲ្យដឹងថា សហភាពអឺរ៉ុប ត្រៀមនឹងដាក់ពន្ធសង សឹករាប់លានអឺរ៉ូ លើទំនិញអាមេរិក ប្រសិនបើការ ចរចាពាណិជ្ជកម្ម ដែលកំពុងបន្តរវាង ភាគីទាំងពីរ បរាជ័យក្នុងការបង្កើត កិច្ចព្រមព្រៀងមួយ។ នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទ ដោយកាសែតប្រចាំថ្ងៃរបស់អ៊ីតាលី Il Messaggero លោក Tajani...
វ៉ាស៊ីនតោន៖ រដ្ឋជាង២០ របស់សហរដ្ឋអាមេរិក បានដាក់ពាក្យបណ្ដឹង កាលពីថ្ងៃចន្ទ នៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុង Rhode Island ដោយទាមទារឱ្យរដ្ឋបាលលោក ត្រាំ បញ្ចេញថវិកាសហព័ន្ធប្រមាណ ៦.៨ពាន់លានដុល្លារអាមេរិក សម្រាប់ការផ្តល់មូលនិធិ សម្រាប់ការអប់រំ។ យោងតាមពាក្យបណ្ដឹង មូលនិធិសហព័ន្ធដើមឡើយ មានគោលបំណងគាំទ្រដល់ ការអប់រំរបស់កម្មករចំណាកស្រុក និងកូនរបស់ពួកគេ ការជ្រើសរើសគ្រូបង្រៀន និងការបណ្តុះបណ្តាល ជំនាញភាសាអង់គ្លេស...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងថា អាស៊ាន ដើរតួនាទីកាន់តែសំខាន់ ក្នុងការបង្កើនគោលការណ៍ ពហុភាគីនិយម ខណៈអាស៊ាន គឺជាពន្លឺសន្តិភាព ស្ថិរភាព និងវិបុលភាព ។ ក្នុងពិធីទទួលជួបសវនាការ និងស្វាគមន៍ជាមួយប្រធានគណៈប្រតិភូបរទេស ដែលបានអញ្ជើញ ចូលរួមកិច្ចប្រជុំ AIPA Caucus...
ភ្នំពេញ៖ កម្លាំងជំនាញអង្គភាព CMAC នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានឆ្លើយតបបោសសម្អាតអាវុធកប់ទុកសំណល់សង្គ្រាម ស្ថិតនៅភូមិទូកពីរ ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានជួបកាំភ្លើងកប់លាក់ទុកនៅសមយ័សង្រ្គាមមានចំនួន ៥២ដើម និងវិទ្យុទាក់ទងចំនួន ៣គ្រឿង ។ នេះបើតាមហ្វេសប៊ុកលោក ហេង រតនា អគ្គនាយក CMAC ។
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការជឿជាក់ និងទុកចិត្តពីការគាំទ្រ របស់ប្រទេសបារាំងមកលើកម្ពុជា ក្នុងខណៈកម្ពុជាកំពុងជួបបញ្ហា ប្រឈមចំពោះការរំលោភបំពានទឹកដី ពីសំណាក់ភាគីថៃ កាលពីពេលថ្មីៗ ។ តាមរយៈសារលិខិតអបអរសាទរជូនលោក Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង ក្នុងឱកាសទិវាបុណ្យជាតិបារាំង ១៤ កក្កដា សម្តេចតេជោបានលើឡើងថា...