ពោធិ៍សាត់៖ នៅក្នុងពិធីព្រលែងកូនត្រីចម្រុះក្នុងបឹងកំពែង ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំនាំគ្នាប្រព្រឹត្តបទល្មើសនេសាទដែលនាំអោយមានទោសទណ្ឌដល់ខ្លួន ពោលត្រូវនាំគ្នាប្រើប្រាស់តែឧបករណ៍នេសាទណាដែលច្បាប់អនុញ្ញាតិតែប៉ុណ្ណោះ ដើម្បីរួមគ្នាបង្កើនធនធានមច្ឆាជាតិអោយសម្បូណ៌ឡើងវិញសម្រាប់ជាអាហារប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។ លោកអភិបាលខេត្តក៍បានបន្តលើកឡើងថា ការប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា ជារៀងរាល់ឆ្នាំនេះគឺក្នុងគោលបំណងរំលឹកដល់ពលរដ្ឋគ្រប់រូបអោយមានស្មារតីនិងមនសិការស្រលាញ់និងអភិរក្សធនធានមច្ឆាជាតិអោយបានគង់វង្សនិងសំបូរឡើងវិញដូចពាក្យថា”ទីណាមានទឹក ទីនោះមានត្រី”លោកថាន័យនេះសំដៅបង្កើនផលស្តុកមច្ឆាជាតិ បំពេញសេចក្តីត្រូវការអាហារជាមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃសម្រាប់ប្រជាពលរដ្ឋរបស់យើង។ លោកអភិបាលខេត្តក៍បានជម្រាបជូនពលរដ្ឋផងដែរអំពីការអនុវត្តន៍បទបញ្ជាលេខ...
បរទេស៖ វេជ្ជបណ្ឌិតម្នាក់មកពីមន្ទីរពេទ្យទូទៅប៉ូលីស បានប្រាប់តុលាការកាលពីថ្ងៃសុក្រថា អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចត្រូវបានត្រឡប់ទៅមន្ទីរពេទ្យនៃនាយកដ្ឋានកែប្រែ វិញភ្លាមៗបន្ទាប់ពីការព្យាបាលដំបូង។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា វេជ្ជបណ្ឌិត Chana Jongchokdee ជាគ្រូពេទ្យប្រចាំការនៅយប់ថ្ងៃទី ២២ ខែសីហា...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jean-Gabriel Duss នាយកប្រចាំតំបន់នៃកិច្ចសហប្រតិបត្តិការសម្រាប់តំបន់មេគង្គ នៃទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស (SDC) នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ ថ្លែងក្នុងជំនួបនោះ លោក ហេង សួរ បានកោតសរសើរចំពោះ...
បរទេស៖ សារព័ត៌មាន Fox News បានរាយការណ៍ដោយស្រង់ប្រភពពីក្រសួងតម្រួតថា ការផ្ទុះដ៏ខ្លាំងក្លាមួយបានអង្រួនកន្លែងបណ្តុះបណ្តាលរបស់ក្រសួងតម្រួត Los Angeles County (LASD) នៅព្រឹកថ្ងៃសុក្រ ដោយបានសម្លាប់មនុស្សយ៉ាងតិចបីនាក់ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ការផ្ទុះដ៏កក្រើកនេះបានកើតឡើងនៅម៉ោងប្រហែល ៧ និង...
បរទេស ៖ សារព័ត៌មាន Bloomberg បានរាយការណ៍ ដោយយោងទៅលើអ្នកយុទ្ធសាស្រ្ត ING Groep NV ថា កិច្ចខិតខំប្រឹងប្រែង របស់ប្រទេសបារាំងក្នុងការដោះស្រាយ ឱនភាពដែលកំពុងកើនឡើង របស់ខ្លួនបានធ្វើឱ្យមានការព្រួយបារម្ភអំពីស្ថិរភាពរបស់សហភាពអឺរ៉ុប ដោយទីផ្សារហិរញ្ញវត្ថុកំពុងប្រឈមមុខនឹងការធ្លាក់ចុះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira បានថ្កោលទោស ការអត្ថាធិប្បាយ របស់ប្រមុខណាតូ អំពីការដាក់ទណ្ឌកម្មបន្ទាប់បន្សំ ដែលមានសក្តានុពលលើក្រុមប្រទេស BRICS ជុំវិញការធ្វើពាណិជ្ជកម្មជាមួយនឹងរុស្ស៊ី ។ អគ្គលេខាធិការអង្គការណាតូលោក Mark Rutte កាលពីថ្ងៃអង្គារ បានប្រកាសថាប្រេស៊ីល ឥណ្ឌា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត The Times បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump អាចជួបសមភាគីរុស្ស៊ី និង ចិន លោក Vladimir Putin និង Xi Jinping...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនជាច្រើនគ្រឿង ចូលទៅជិតទីក្រុងមូស្គូ អភិបាលក្រុងលោក Sergey Sobyanin បាននិយាយកាលពីថ្ងៃសុក្រ ។ អ៊ុយក្រែនបានធ្វើការ វាយឆ្មក់ដ្រូន UAV ចូលជ្រៅក្នុងប្រទេសរុស្ស៊ី អស់រយៈពេលជាច្រើនខែមកហើយ ដែលជាញឹកញាប់វាយប្រហារទៅលើគោលដៅ ជាអគារលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀតហើយ រដ្ឋាភិបាលរុស្ស៊ីចាត់ទុកការវាយប្រហារ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើការពិភាក្សាគ្នាទៅកាន់សមភាគីតួកគី លោក Recep Tayyip Erdogan តាមទូរស័ព្ទ ។ប្រភពដដែលបានឲ្យដឹងទៀតថា មេដឹកនាំបានពិភាក្សាគ្នា អំពីជម្លោះអ៊ុយក្រែន ក៏ដូចជាការកើនឡើងថ្មីៗនេះ នៅក្នុងប្រទេសស៊ីរីនេះ បើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយវិមានក្រឹមឡាំង កាលពីថ្ងៃសុក្រ។...
ស្តេចប្រដាល់សញ្ជាតិហ្វីលីពិន ប្រចាំតំបន់អាស៊ីអ្នកណាមិនស្គាល់គឺ លោក Manny Pacquiao បានប្រកាសខ្លួនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រលប់មកកាន់សង្វៀនប្រកួតវិញ។ ការវិលត្រឡប់មកលើកនេះ ជាឱកាសមួយសម្រាប់បង្កើតប្រវត្តិសាស្ត្រថ្មីម្តងទៀត។ ក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រដាល់លើកនេះ លោក Manny Pacquiao នឹងធ្វើការប្រកួតជាមួយ លោក Mario Barrios កីឡាករជនជាតិម៉ិកស៊ិក-អាមេរិក អាយុ ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់...