កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ឆ្នាំង, លោកអភិបាលស្រុកសាមគ្គីមានជ័យ និង អាជ្ញាធរមូលដ្ឋាន អញ្ជើញទៅពិនិត្យស្ថានភាព ក្នុងតំបន់ដីសម្បទានសង្គមកិច្ច...
បរទេស ៖ កាលពីថ្ងៃច័ន្ទ គឺតម្លៃប្រេងបានធ្លាក់ចុះ ខណៈដែលពាណិជ្ជករ បានសម្លឹងមើលផលប៉ះពាល់ នៃទណ្ឌកម្មថ្មីរបស់អឺរ៉ុប លើការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី ការកើនឡើងទិន្នផលពីអ្នកផលិតនៅមជ្ឈិមបូព៌ា និងការព្រួយបារម្ភអំពីទស្សនវិស័យប្រេងឥន្ធនៈ ខណៈដែលពន្ធគយមានទម្ងន់លើកំណើន សេដ្ឋកិច្ចពិភពលោក។ យោងតាមគេហទំព័រ Business Standard បានឱ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ថា តម្លៃប្រេងឆៅ Brent បានកើនឡើង ៥...
បរទេសៈ ក្រុមហ៊ុន Microsoft កាលពីថ្ងៃសុក្របានកែប្រែការ អនុវត្តរបស់ខ្លួនដើម្បីធានាថា វិស្វករនៅក្នុងប្រទេសចិន លែងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ដល់អតិថិជនការពារជាតិអាមេរិក ដោយប្រើសេវាកម្មទិន្នន័យ របស់ក្រុមហ៊ុន។ យោងតាមសារព័ត៌មាន CNBC ចេះផ្សាយកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុន Microsoft បានអនុវត្តការផ្លាស់ប្តូរនៅក្នុង កិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីកាត់បន្ថយហានិភ័យសន្តិសុខ ជាតិ...
ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា បានលើកឡើងថា កម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តជាតិអូតាវ៉ា ហើយបានចូលរួមអនុវត្តន៍អនុសញ្ញានេះ ប្រកបដោយជោគជ័យ ទាំងឆាកជាតិ និងអន្តរជាតិ។ ការលើកឡើងរបស់ លោក ហេង រតនា បន្ទាប់ពីភាគីថៃ ចង់ប្តឹង UN...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ព្យុះទី៦ឈ្មោះ វីពផា(Wipha)T2506 ក្នុងឆ្នាំ២០២៥ ដែលកំពុងមានឥទ្ធិពល លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងកម្ពុជានោះ គឺពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជាទេ។ ប៉ុន្តែស្ថានភាពបែបនេះ នឹងធ្វើឲ្យចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ជាដើម៕
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារ ពាក់ព័ន្ធនឹងការត្រៀម រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកម្ពុជា ឡាវ និងវៀតណាម លើកទី២។ ប្រសិនបើគ្មានការប្រែប្រួលទេនោះ ក្រសួងមហាផ្ទៃកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំត្រីភាគីនេះ ចាប់ពីថ្ងៃទី២៨...
បរទេស៖ មន្ត្រីអ៊ុយក្រែនបានអះអាងថា ទីក្រុងមូស្គូបានបាញ់មីស៊ីល និងប្រើប្រាស់យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង វាយប្រហារមកលើទីក្រុងគៀវនៅពេលយប់ ។ ចំណែកក្រសួងការពារជាតិរុស្ស៊ីវិញ គឺមិនទាន់ធ្វើអត្ថាធិប្បាយរឿងនេះនៅឡើយទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ការវាយប្រហារលើកដំបូង ត្រូវបានគេរាយការណ៍ភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ដោយអភិបាលក្រុង Vitaly Klitschko របស់អ៊ុយក្រែន បានជំរុញឱ្យអ្នកស្រុកស្វែងរកទីជំរក...
កំពង់ចាម ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងកំពង់ចាម ប្រចាំឆមាសទី១ និងទិសដៅភារកិច្ចបន្តឆ្នាំ ២០២៥ នៅថ្ងៃទី ២១ ខែកក្កដាឆ្នាំ ២០២៥ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងកំពង់ចាម បានផ្ដល់អនុសាសន៍ ជំរុញឲ្យក្រុមការងារចុះមូលដ្ឋាន ក្រុងកំពង់ចាម...
បរទេស៖ យន្តហោះ Boeing របស់ក្រុមហ៊ុន អាកាសចរណ៍ Delta Air Lines ដែលធ្វើដំណើរទៅកាន់ទីក្រុង Atlanta ត្រូវបានបង្ខំឱ្យត្រឡប់ ទៅអាកាសយាន ដ្ឋានអន្តរជាតិ Los Angeles វិញ ដើម្បីចុះចតជាបន្ទាន់នៅថ្ងៃសុក្រ បន្ទាប់ពីម៉ាស៊ីនមួយរបស់យន្តហោះ បានឆេះភ្លាមៗ បន្ទាប់ពីការហោះឡើង។ យោងតាមសារព័ត៌មាន RT...
កម្មវិធី «មុខទល់មុខ» របស់អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានធ្វើបទសម្ភាសន៍ពិសេស ជាមួយលោក Jensen Huang ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃក្រុមហ៊ុន NVIDIAអាមេរិក ពេលថ្លែងដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល លោកបានលើកឡើងថា ប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ របស់ចិនស្ថិតនៅលំដាប់កំពូល នៃពិភពលោក ដែលអាចហៅបានថា ជា”អច្ឆរិយពិភពលោក” ។ លោកJensen...