ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារ ពាក់ព័ន្ធនឹងការត្រៀម រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកម្ពុជា ឡាវ និងវៀតណាម លើកទី២។ ប្រសិនបើគ្មានការប្រែប្រួលទេនោះ ក្រសួងមហាផ្ទៃកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំត្រីភាគីនេះ ចាប់ពីថ្ងៃទី២៨...
បរទេស៖ មន្ត្រីអ៊ុយក្រែនបានអះអាងថា ទីក្រុងមូស្គូបានបាញ់មីស៊ីល និងប្រើប្រាស់យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង វាយប្រហារមកលើទីក្រុងគៀវនៅពេលយប់ ។ ចំណែកក្រសួងការពារជាតិរុស្ស៊ីវិញ គឺមិនទាន់ធ្វើអត្ថាធិប្បាយរឿងនេះនៅឡើយទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ការវាយប្រហារលើកដំបូង ត្រូវបានគេរាយការណ៍ភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ដោយអភិបាលក្រុង Vitaly Klitschko របស់អ៊ុយក្រែន បានជំរុញឱ្យអ្នកស្រុកស្វែងរកទីជំរក...
កំពង់ចាម ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងកំពង់ចាម ប្រចាំឆមាសទី១ និងទិសដៅភារកិច្ចបន្តឆ្នាំ ២០២៥ នៅថ្ងៃទី ២១ ខែកក្កដាឆ្នាំ ២០២៥ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងកំពង់ចាម បានផ្ដល់អនុសាសន៍ ជំរុញឲ្យក្រុមការងារចុះមូលដ្ឋាន ក្រុងកំពង់ចាម...
បរទេស៖ យន្តហោះ Boeing របស់ក្រុមហ៊ុន អាកាសចរណ៍ Delta Air Lines ដែលធ្វើដំណើរទៅកាន់ទីក្រុង Atlanta ត្រូវបានបង្ខំឱ្យត្រឡប់ ទៅអាកាសយាន ដ្ឋានអន្តរជាតិ Los Angeles វិញ ដើម្បីចុះចតជាបន្ទាន់នៅថ្ងៃសុក្រ បន្ទាប់ពីម៉ាស៊ីនមួយរបស់យន្តហោះ បានឆេះភ្លាមៗ បន្ទាប់ពីការហោះឡើង។ យោងតាមសារព័ត៌មាន RT...
កម្មវិធី «មុខទល់មុខ» របស់អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានធ្វើបទសម្ភាសន៍ពិសេស ជាមួយលោក Jensen Huang ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃក្រុមហ៊ុន NVIDIAអាមេរិក ពេលថ្លែងដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល លោកបានលើកឡើងថា ប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ របស់ចិនស្ថិតនៅលំដាប់កំពូល នៃពិភពលោក ដែលអាចហៅបានថា ជា”អច្ឆរិយពិភពលោក” ។ លោកJensen...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាកិត្តិយស ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន...
“សៀវភៅសស្តីពីការការពារជាតិ” ឆ្នាំ២០២៥ របស់រដ្ឋាភិបាលជប៉ុន បានបន្តឃោសនាបំផ្លើសអ្វី ដែលហៅថាក្តីបារម្ភផ្នែកសន្តិសុខ។ ការស្ទង់មតិរបស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិត ជុំវិញពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩២% សម្តែងការប្រុងប្រយ័ត្នខ្ពស់ ចំពោះសកម្មភាពរបស់ប្រទេសជប៉ុន ដោយអំពាវនាវ ឱ្យរដ្ឋាភិបាលជប៉ុន គិតពិចារណាឡើងវិញ ពីទោសកំហុស ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន យ៉ាងស៊ីជម្រៅ...
បំណងទុច្ចរិត របស់ហ្វីលីពីន ចំពោះសមុទ្រចិនខាងត្បូង បាននិងកំពុងប្រែក្លាយទៅជា ផ្សងព្រេងនិយមដ៏ងប់ងុល ។ នាពេលថ្មីៗកន្លងទៅនេះ នាវាឆ្មាំសមុទ្រលេខ ៩៧០១ របស់ហ្វីលីពីន បានធ្វើសកម្មភាព នៅលំហសមុទ្រនៅក្បែរកោះ Huangyanនៃប្រទេសចិន ខណៈនោះ វាបានបរចូលជិត ដោយល្បឿនលឿន នូវផ្នែកកន្ទុយ របស់នាវាឆ្មាំ សមុទ្រចិនលេខ ២១៥៥០ និងលេខ៥០០៩ ចម្ងាយជិតបំផុតមានតែ...
បរទេស ៖ កងការពារដែន អាកាសរបស់រុស្ស៊ី បានបំផ្លាញយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនជាច្រើនគ្រឿង ដែលចូលមកតាមតំបន់ជាច្រើន កាលពីយប់ថ្ងៃអាទិត្យ និងព្រឹកថ្ងៃចន្ទ ។ ទីក្រុងគៀវបានបង្កើនការវាយឆ្មក់ដោយយន្តហោះគ្មានមនុស្សបើក (UAV) របស់ខ្លួនយ៉ាងជ្រៅទៅក្នុងទឹកដីរុស្ស៊ី ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ សូម្បីតែបន្ទាប់ពីការអំពាវនាវ ឱ្យមានការចរចា សន្តិភាពជាថ្មីក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥...
ម៉ូស្គូ៖ បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្ពោះទៅរកដំណោះស្រាយមួយ យ៉ាងឆាប់រហ័យលើប្រទេសអ៊ុយក្រែន ប៉ុន្តែគោលបំណងសំខាន់ គឺដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov។ លោក Peskov បានប្រាប់ទូរទស្សន៍រដ្ឋ នៅក្នុងបទសម្ភាសន៍មួយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន “បាននិយាយម្តងហើយម្តងទៀត អំពីបំណងប្រាថ្នារបស់លោក ក្នុងការនាំយកដំណោះស្រាយអ៊ុយក្រែន...