កំពង់ធំ÷ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណេីរ បានអញ្ជេីញចុះពិនិត្យ ការច្រូតស្រូវ និងជួបសំណេះសំណាល ជាមួយសហគមន៍ កសិកម្មទំនេីបដំណាំស្រូវបារាយណ៍តាំងគោក នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ បន្ទាប់ពីចុះពិនិត្យចប់សព្វគ្រប់ លោករដ្ឋមន្រ្តី បានកោតសរសេីរនូវការខិតខំប្រឹងប្រែងរបស់សហគមន៍ និងបានផ្សារភ្ជាប់ជាមួយវិស័យឯកជនត្រៀមប្រមូលទិញស្រូវសែនក្រអូប០១...
យេរ៉ូសាឡឹម៖ ការនាំចេញទំនិញ និងសេវាកម្ម របស់អ៊ីស្រាអែល ដែលមានចំនួនសរុប ៣.៦ ពាន់លានដុល្លារក្នុងខែមិថុនា ធ្លាក់ចុះ ១៦.២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលខែបានឃើញការ ប្រយុទ្ធគ្នារយៈពេល 12 ថ្ងៃរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ នេះបើយោងតាមទិន្នន័យ ដែលបានចេញ ផ្សាយកាលពីថ្ងៃអាទិត្យ ដោយការិយាល័យស្ថិតិកណ្តាល របស់អ៊ីស្រាអែល។ ទិន្នន័យបានបង្ហាញថា ការធ្លាក់ចុះប្រចាំខែយ៉ាងខ្លាំងនេះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថាប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីការរៀបចំកិច្ចចរចារវាងប្រធានាធិបតីVladimir Putin និងលោក Donald Trump ប្រសិនបើពួកគេចូលរួមព្រឹត្តិការណ៍រំលឹកខួបនៅទីក្រុងប៉េកាំងក្នុងខែកញ្ញា។ រដ្ឋធានីចិននឹងរៀបចំពិធីព្យុហយាត្រាយោធានៅថ្ងៃទី៣ខែកញ្ញា ដើម្បីប្រារព្ធខួបលើកទី៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទីពីរដែលក្នុងនោះមេដឹកនាំរុស្សីលោកPutinបានទទួលយកការអញ្ជើញចូលរួមរួចហើយ។ ការរំពឹងទុកបានកើនឡើងជុំវិញជំនួបដែលអាចកើតមានដែលមានការចូលរួមរវាងលោក Putin លោក Trump និងប្រធានាធិបតីចិន Xi...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យោងតាមការិយាល័យស្ថិតិជាតិហៅកាត់ថា NBS បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង៥,៣ភាគរយ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ការរីកចម្រើនគួរឲ្យកត់សំគាល់នេះកើតឡើង បើទោះបីជាមានសម្ពាធពីខាងក្រៅជាច្រើននិងបន្តបន្ទាប់ ជាពិសេសការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកក៏ដោយ។ កំណើនដែលធ្លាប់ធ្វើបាន៥,៤ភាគរយកាលពី នៅក្នុងត្រីមាសទីមួយ មុនពេលធ្លាក់ចុះបន្តិចទៅ ៥,២ភាគរយនៅក្នុងត្រីមាសទីពីរដែលទោះជាយ៉ាងណាក៏ដោយ តួលេខចុងក្រោយនេះបានមកមុនបន្តិចនៃការព្យាករណ៍សម្រាប់ការកើនឡើង៥,១ភាគរយ។ ធនាគារពិភពលោករំពឹងថា កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិននឹងមកក្នុងកម្រិត៤,៥ភាគរយ ក្នុងឆ្នាំ ២០២៥...
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ ទីក្រុងព្រុចសែលបានចុះបញ្ជីខ្មៅចំពោះធនាគារចិនចំនួនពីរ និងក្រុមហ៊ុនចំនួន ៥ ដែលជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មលើកទី១៨ ប្រឆាំងនឹងរុស្ស៊ីជុំវិញជម្លោះអ៊ុយក្រែន ដោយអះអាងថា ក្រុមហ៊ុនទាំងនោះបានជួយរុស្ស៊ីគេចពីទណ្ឌកម្មពីមុន។ អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិនបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា “ប្រទេសចិនបានប្រឆាំងយ៉ាងជាប់លាប់នូវទណ្ឌកម្មឯកតោភាគីដែលខ្វះមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ និងមិនត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ” ដោយព្រមានថា វិធានការរបស់សហភាពអឺរ៉ុប គឺនឹងប៉ះពាល់យ៉ាងខ្លាំងដល់ពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។...
ភ្នំពេញ ៖ ឈ្វេងយល់ពីអំណាច នៃពណ៌ និងត្បូងគ្រីស្តាល់ក្នុងព្រឹត្តិការណ៍ “លាតត្រដាងបទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅ ប្រកបដោយគុណភាព” នៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅណាហ្គាវើលដ៍ ហើយសាធារណជន អាចចូលរួមក្នុងសិក្ខាសាលាចំនួន ២ ផ្តល់ជូនដោយយីហោល្បីៗ របស់ប្រទេសសិង្ហបុរី គឺក្រុមហ៊ុនឯកទេសផ្នែកពណ៌ Chroma និងក្រុមហ៊ុនគ្រឿង អលង្ការគ្រីស្តាល់...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារមួយចំនួនរំលឹក ទៅភាគីថៃ អំពីតំបន់កំពុងមានជម្លោះ ដែលមិនទាន់បញ្ចប់ការដោះស្រាយ គឺគ្មានភាគីណាមួយមានសិទ្ធិធ្វើសកម្មភាព ឬដាក់ចេញវិធានការ ជាឯកតោភាគីនោះទេ ។ សម្តេចធិបតី បានមានប្រសាសន៍ ឆ្លើយតបទៅភាគីថៃនាថ្ងៃ២២ កក្កដា នេះ បន្ទាប់ពីបានឃើញថា ក្នុងមួយរយៈនេះ ថ្នាក់ដឹកនាំនយោបាយ...
ប៉ុន្មានថ្ងៃជាប់មកនេះ នៅនឹងកន្លែងពិព័រណ៍ជំរុញ ខ្សែសង្វាក់ផ្គត់ផ្គង់ចិន អន្តរជាតិលើកទី ៣ តំណាងសហគ្រាស ពហុជាតិ ជាច្រើនបាននាំគ្នាថ្លែងថា “យើងអាចរក ឃើញក្រុមហ៊ុនផ្គត់ផ្គង់ ដ៏ល្អជាច្រើនបានក្នុងរយៈពេល តែមួយម៉ោងប៉ុណ្ណោះ” “ខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិនមិនត្រឹមតែមានលក្ខណៈដ៏ពេញលេញនិងទ្រង់ទ្រាយធំប៉ុណ្ណោះទេ ថែមទាំងក៏មានការឆ្លើយតប យ៉ាងឆាប់រហ័សផងដែរ” “វាគឺជាយុថ្កាលំនឹង ស្ថិរភាពសម្រាប់ធានាផលិតកម្ម របស់សហគ្រាស” ។ល។ ក្នុងនាមជាផលិតផល សាធារណៈអន្តរជាតិដ៏សំខាន់ សម្រាប់ការគាំពារស្ថិរភាព...
តេហេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ីរ៉ង់ និងប្រទេសអឺរ៉ុបចំនួនបី ដែលមាន បារាំង អាល្លឺម៉ង់ និង អង់គ្លេស ដែលហៅថា E3 បានព្រមព្រៀងគ្នាក្នុងការបន្តការ ចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ ប្រទេស អ៊ីរ៉ង់ និង E3 កំពុងធ្វើការពិគ្រោះយោបល់ លើកាលបរិច្ឆេទ...
បរទេស៖ ក្រុមមន្ត្រីបាននិយាយថា យន្តហោះហ្វឹកហ្វឺន របស់កងទ័ពអាកាសបង់ក្លាដែស បានធ្លាក់ចូលទៅក្នុងសាលារៀន មួយក្នុងទីក្រុង Dhaka ភ្លាមៗបន្ទាប់ពីហោះឡើងកាលពីរសៀលថ្ងៃច័ន្ទ ដោយបានឆាបឆេះ និងសម្លាប់អ្នកបើកយន្តហោះ និងមនុស្សយ៉ាងតិច ១៩ នាក់ផ្សេងទៀត ដែលភាគច្រើនជាសិស្ស។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមមន្ត្រីបាននិយាយថា សិស្សចំនួន...