ភ្នំពេញ ៖ លោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា មកដល់ពេលនេះ ប្រជាពលរដ្ឋប្រមាណ ១ ៥០០គ្រួសារ ក្នុង ១២ភូមិ ៣ឃុំ នៃស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលរស់នៅក្បែតំបន់ប្រឈមកំពុងមានជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី និងថ្មដូន បានជម្លៀសចេញពីតំបន់គ្រោះថ្នាក់ មកទីទួលសុវត្ថិភាព...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពិនិត្យផែនការយុទ្ធសាស្រ្ត ក្នុងការត្រៀមខ្លួនគាំទ្រផ្នែកសេវាសុខភាព និងសង្គ្រោះបន្ទាន់ដល់កងទ័ពខ្មែរ នៅតំបន់ព្រំដែន ជាពិសេសតំបន់ដែលកំពុងផ្ទុះអាវុធ។ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានបង្ហាញនូវអារម្មណ៍មោទនភាព ចំពោះវីរកងទ័ពនៅសមរភូមិជួរមុខរបស់កម្ពុជា ដែលបានលះបង់គ្រប់យ៉ាងក្នុងការការពារបូរណភាពទឹកដី។ សាស្ត្រាចារ្យ បានបញ្ជាក់ថា ព្រឹកថ្ងៃទី២៤ ខែកក្កដា...
ភ្នំពេញ ៖ ដើម្បីគាំទ្រយុទ្ធជនកម្ពុជា កំពុងការពារបូរណភាពទឹកដីចំពោះសត្រូវឈ្លានពាននោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាមឱ្យបានច្រើន សម្រាប់ត្រៀមនៅពេលបន្ទាន់ណាមួយ។ កម្មវិធីបរិច្ចាគឈាមនេះ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៩ព្រឹក រហូតដល់ម៉ោង ១៧ល្ងាច នៅកោះពេជ្រ អគារ JKL។ តាមរយៈបណ្ដាញសង្គម...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ថៃបាននិងកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងនឹងបេតិកភណ្ឌពិភពលោក និងការរំលោភបំពានច្បាប់អន្តរជាតិដោយការបាញ់គ្រាប់ផ្លោងនិងការទំលាក់គ្រាប់បែកពីលើយន្តហោះប៉ះពាល់ដល់ប្រាង្គប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក ។ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ លោក នេត្រ ភក្ត្រា បានលេីកឡេីងថា កងទ័ពឈ្លានពានថៃ បានប្រើប្រាស់ យន្តហោះទម្លាក់គ្រាប់បែក បំផ្លាញវត្តអារាម និងមណ្ឌលសុខភាព ដែលជាកន្លែងប្រារព្ធជំនឿសាសនា...
ភ្នំពេញ៖ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើរំលោភបំពានយ៉ាងគឃ្លីនពីសំណាក់កងទ័ពថៃ ដែលបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជាដែលកំពុងតែឈរជើងការពារក្នុងបូរណភាពទឹកដីកម្ពុជា។ ក្នុងញត្តិដដែល ក្រសួងការងាគូសបញ្ជាក់ថា ក្នុងខណៈពេលដែលកម្ពុជា បាននិងកំពុងប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាព ចាស់ទុំខាងនយោបាយការទូតយ៉ាងម៉ឺងម៉ាត់ និងបន្តកសាងព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាព ល្អជាមួយប្រទេសថៃ និងបណ្តាប្រទេសជិតខាង ផ្ទុយទៅវិញ ប្រទេសថៃបែរជារំលោភនូវអធិបតេយ្យភាពក្នុងតំបន់ ដែលកំពុងមានជម្លោះ...
ភ្នំពេញ៖ ប្រទេសបារាំងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញជម្លោះប្រដាប់អាវុធ នៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ និងអំពាវនាវឱ្យប្រទេសទាំងពីរ ដោះស្រាយជម្លោះដោយសន្តិវិធី យោងទៅតាមច្បាប់អន្តរជាតិ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ តាមស្ថានទូតបារាំង បានឱ្យដឹងថា ប្រទេសបារាំង សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញជម្លោះប្រដាប់អាវុធ នៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលបានកើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ដែលបណ្តាលឱ្យមនុស្សជាច្រើនបានបាត់បង់ជីវិត...
ភ្នំពេញ ៖ កម្ពុជា ប្រកាសថ្កោលទោសយ៉ាងម៉ឺងម៉ាត់ និងទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ ចំពោះសកម្មភាពបាញ់ផ្លោងមកលើ តំបន់ប្រាសាទព្រះវិហារ និងតំបន់ការពារប្រាសាទនេះ។ នេះបើយោងតាមរយៈសេចក្ដីសេចក្តីថ្លែងការណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះអំពើឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធនៃព្រះរាជាណាចក្រថៃ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យប៉ះពាល់...
ពោធិ៍សាត់៖ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះបានអញ្ជើញចុះសួរសុខទុក្ខ និងសម្របសម្រួលប្រជាពលរដ្ឋដែលបានជម្លៀសខ្លួនចេញពីតំបន់ប្រឈមសមរភូមិមុខព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រឃុំដា ស្រុកវាលវែង មកកាន់ទីកន្លែងមានសុវត្ថិភាព។ លោកអភិបាលខេត្តបានបញ្ជាក់ថា សម្តេចបានយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាក់ស្តែងដូចបងប្អូនពុកម៉ែរស់នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីកន្លែងនេះ គឺមានសុវត្ថិភាពខ្ពស់ មានទាំងគ្រូពេទ្យ និងមានស្បៀងអាហារគ្រប់គ្រាន់ផ្តល់ជូនបងប្អូន។...