ព្រះវិហារ៖ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង កាលពីពេលថ្មីៗក្នុងកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ដ្រីនៃរដ្ឋបាលស្រុក រវៀងនាំយកអំណោយជា គ្រឿងឧបភោគបរិភោគជាច្រើនមុខ ដែលកើតចេញពីទឹកចិត្ត របស់ពលរដ្ឋ និងមន្ដ្រីរាជការទូទាំងស្រុក ប្រគល់ជូនក្រុមការងារប្រចាំការ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។។ អំណោយជា គ្រឿងឧបភោគបរិភោគ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃលក់ជាសាធារណៈ នូវចលនទ្រព្យ និង អចលនទ្រព្យចាស់ៗ ខូចគុណភាព និង អន់គុណភាព ហួសសម័យកាលប្រើប្រាស់ចំនួន ៥៤៤មុខ របស់អគ្គិសនីកម្ពុជា ។...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ 230kV & 115kV Circuit Breaker, 36kV Disconnector...
ភ្នំពេញ៖ សហជីពនៅកម្ពុជាគ្រប់និន្នាការប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការលើទង្វើដ៏អាក្រក់របស់ថៃដែលបានបើកការវាយប្រហារមុនមកលើកម្ពុជានៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ។ ជាមួយគ្នានោះ សហជីពនៅកម្ពុជាអំពាវនាវដល់ពលរដ្ឋគ្រប់និន្នាការសូមគាំទ្ររដ្ឋាភិបាលប្រឆាំងការឈ្លានពាន។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ថ្លែងថា៖«យើងខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏អាក្រក់ស្មោកគ្រោករបស់កងទ័ពថៃដែលបានវាយប្រហារមកលើទឹកដីកម្ពុជាមុន ដោយប្រើប្រាស់គ្រាប់ផ្លោង។នេះជាការបង្ហាញថ្មីមួយទៀតពីចរិតឈ្លានពានរបស់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជា»។ ទន្ទឹមនោះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានថ្លែងថា៖«ខ្ញុំសូមថ្កោលទោសប្រទេសថៃ ដែលបិទប្រាសាទតាមាន់មិនឱ្យប្រជាពលរដ្ឋចូល ជាពិសេស បានបាញ់មកលើកម្ពុជានាព្រឹកមិញនេះមុន ហើយកម្ពុជាយើងមានសិទ្ធិក្នុងការការពារខ្លួន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរ រក្សានូវសីលធម៌ សេចក្តីថ្លៃថ្នូរ ជៀសវាងពីការរើសអើង ឬធ្វើសកម្មភាពណាមួយ ដែលប៉ះពាល់ស្ថានទូតថៃ នៅកម្ពុជា ក្រុមហ៊ុនថៃ និងប្រជាពលរដ្ឋថៃ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ បន្ថែមលើនេះ ចំពោះប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ...
ភ្នំពេញ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងគូសបញ្ជាក់ថា បន្ទាប់ពីមានការផ្ទុះអាវុធ ចាំតាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយបង្កហេតុដោយភាគីថៃ មកដល់ម៉ោងប្រមាណ៥រសៀលថ្ងៃដដែរនេះ កម្ពុជា បន្តយកប្រៀបលើសមរភូមិ ខណៈទីតាំងទាំងអស់ បូករួមទាំងចំណុចចាប់ផ្តើមផ្ទុះអាវុធដំបូង នៅទីតាំងប្រាសាទតាមាន់ធំ គឺកម្ពុជា នៅរក្សាកាន់កាប់ដដែរ មិនមានការថយក្រោយ សូម្បីតែមួយជំហាន ។...
Breaking: សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេស៖ ការប៉ះទង្គិច រវាងយោធានៃប្រទេសកម្ពុជា និងថៃ។ សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេស៖ ការប៉ះទង្គិចរវាងយោធានៃប្រទេសកម្ពុជា និងថៃ ១. ប្រទេសជប៉ុនមានកង្វល់យ៉ាងខ្លាំងចំពោះការប៉ះទង្គិចរវាងយោធានៃប្រទេសកម្ពុជា និងថៃ ដែលបានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកក្កដា។ ២. ចាប់តាំងពីការប៉ះទង្គិចបានផ្ទុះឡើងនៅពីថ្ងៃទី២៨ ខែឧសភា ភាពតានតឹងរវាងប្រទេសទាំងពីរបានបន្ត រួមទាំងមានការរឹតបន្តឹងលើការចេញចូលនៃមនុស្សនិងទំនិញនៅតាមព្រំដែន ហើយប្រទេសជប៉ុនបាននិងកំពុងធ្វើការទំនាក់ទំនងជាមួយប្រទេសទាំងពីរ ដើម្បីបន្ធូរបន្ថយភាពតានតឹង។ ៣. ទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា...
ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងឱ្យដឹងថា ភាគីថៃ មិនមានចេតនាវាយប្រហារត្រឹមត្រូវទីតាំងយោធាកម្ពុជានោះទេ គឺបើកការវាយប្រហាររហូតដល់ទីតាំងតំបន់ប្រជាជនស្លូតត្រងរស់នៅ។ សូមបញ្ជាក់ថា មកដល់ពេលនេះ មានប្រជាពលរដ្ឋ បានជម្លៀសខ្លួនចេញពីតំបន់ប្រឈមសមរភូមិមុខ ព្រំដែនកម្ពុជា-ថៃ។ ក្នុងសន្និសទសារព័ត៌មានស្ដីពី បច្ចុប្បន្នភាពជម្លោះព្រំដែន កម្ពុជា – ថៃ »...
Breaking: សករាជ តេជោ ធិបតី មិនអនុញ្ញាតិឱ្យថៃ ប្រមាថមាក់ងាយឡើយ, ប៉ែន បូណា។
ភ្នំពេញ៖ អនុលោមតាមច្បាប់ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) មានសមត្ថកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោត តាមការកំណត់នៃច្បាប់ និងមានសមត្ថកិច្ចបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់ ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត តាមអាណត្តិនីមួយៗ បន្ទាប់ពីបានរក្សាទុក ប្រកបដោយសុវត្ថិភាព រយៈពេល ៦ឆ្នាំ និងសន្លឹកឆ្នោត ដែលបានប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់តាមអាណត្តិនីមួយៗ...