ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់ប្រជាពលរដ្ឋខ្មែរថា សម្ដេច មិនរត់ទៅណានោះទេ កុំព្រួយបារម្ភ ខណៈការចុះផ្សាយកុហក នៃអ្នកនយោបាយថៃ បានក្លាយទៅជាវប្បធម៌ធម្មតារបស់ពួកគេទៅហើយ។ យោងតាមគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅមុននេះបន្តិច...
បរទេស៖ នាយទាហានជើងទឹករបស់ថៃ ឧត្តមនាវីឯក Jirapol Wongwit ដឹកនាំប្រតិបត្តិការសមុទ្រនៅខេត្តត្រាត ដើម្បីការពារព្រំដែនសមុទ្ររបស់ប្រទេសថៃ បន្ទាប់ពីមានការប៉ះទង្គិចជាមួយកម្ពុជា។ សារព័ត៌មាន The Nation របស់ថៃ បានផ្សាយថា អគ្គមេបញ្ជាការកងទ័ពជើងទឹកលោក Adm Jirapol Wongwit បានធ្វើដំណើរទៅកាន់ខេត្តត្រាតកាលពីរសៀលថ្ងៃព្រហស្បតិ៍ ដើម្បីត្រួតពិនិត្យដោយផ្ទាល់នូវប្រតិបត្តិការដើម្បីការពារទឹកដីដែនសមុទ្ររបស់ប្រទេសថៃ។ Jirapol គ្រោងនឹងទៅដល់មូលដ្ឋានទ័ពជើងទឹកក្នុងខេត្តត្រាត ដើម្បីបញ្ជាប្រតិបត្តិការការពារកងទ័ពជើងទឹកនៅត្រាត...
ភ្នំពេញ ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចតេជោនៅកម្ពុជាកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរសៀមឈ្លានពាន។ ការលើកឡើងបែបនេះ របស់អ្នកនាំពាក្យនេះ បន្ទាប់ពីសារព័ត៌មានថៃ បានចុះផ្សាយថា សម្តេចតេជោ បានប្រើប្រាស់យន្តហោះឯកជន...
Breaking: CNN, ចំនួនអ្នកស្លាប់ថៃ កើនដល់ ១១នាក់ហើយ។
ស្ថានទូតអាមេរិក ប្រចាំទីក្រុង បាងកក ប្រទេសថៃ ទទួលបានរបាយការណ៍ថ្ងៃទី២៤ កក្កដា ពីការប្រយុទ្ធគ្នា រួមទាំងការបាញ់គ្រាប់រ៉ុក្កែត និងកាំភ្លើងធំ រវាងកងកម្លាំងកម្ពុជា និងថៃ នៅតាមព្រំដែន។ មានរបាយការណ៍អំពីអ្នកស្លាប់ និងរបួស ហើយរដ្ឋាភិបាលថៃ កំពុងបញ្ជាឲ្យជម្លៀស ចេញពីតំបន់មួយចំនួន ។ ពលរដ្ឋអាមេរិកដែលរស់នៅ ឬធ្វើដំណើរជិតព្រំដែន ប្រទេសថៃ ប្រទេសកម្ពុជា...
Breaking: ស្ថានទូតអាមេរិក នៅថៃ ហាមពលរដ្ឋរបស់ខ្លួន ទៅតំបន់ព្រំដែន ក្រោយផ្ទុះអាវុធ។
ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី ចាន់ ជាយ៉ុង ម្ចាស់ក្រុមហ៊ុន អេច អិម ស៉ី បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ មានដូចជា ប៉ាតេ 50កញ្ចប់, ប្រហិតសាច់មាន់ 50កញ្ចប់, ហ៊តដកក្រហម 50កញ្ចប់, ហ៊តដកឈីស 50កញ្ចប់...
ភ្នំពេញ ៖ កម្ពុជាបានអំពាវនាវឲ្យភាគីថៃ ត្រូវបញ្ឈប់រាល់អរិភាពជាបន្ទាន់ និងដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសខ្មែរ បានប្រកាសថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទង្វើគ្មានការគិតគូរ និងអរិភាពនេះ របស់ប្រទេសថៃចំពោះការឈ្លានពានកម្ពុជារហូតនាំឲ្យមានការផ្ទុះអាវុធមកលើកម្ពុជា ក្រោយកងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារដោយគ្មានមូលហេតុ គិតទុកជាមុន និងដោយចេតនា មកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែន រួមទាំង ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងមុំបី ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ក្រសួងបន្តថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតជូនឯកឧត្តម Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដា ឆ្នាំ២០២៥ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពាន របស់កងទ័ពថៃមកលើដែនអធិបតីភាពករបស់កម្ពុជា។
ភ្នំពេញ ៖ តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្កោលទោសការឈ្លានពានរបស់ថៃ ហើយជាការរំលោភបំពានយ៉ាងគឃ្លីន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ ក្រសួងការបរទេស បានឱ្យដឹងថា ចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារដោយគ្មានមូលហេតុ គិតទុកជាមុន និងដោយចេតនា មកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែន រួមទាំង ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងមុំបី ក្នុងខេត្តព្រះវិហារ...