ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទទួលបានឈាមចំនួន ២,១១៧ប្លោក ដើម្បីគាំទ្រដល់តម្រូវការដែលអាចនឹងមានសម្រាប់វីរកងទ័ព ក៏ដូចជាប្រជាជន ដែលជាជនភៀសសឹក។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង...
ភ្នំពេញ ៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ប្រកាសថា ស្ថានភាពព្រំដែនក្នុងភូមិសាស្ត្រខេត្តកោះកុង នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ រក្សាប្រក្រតីភាពធម្មតា សូមប្រជាពលរដ្ឋកុំចលាចល។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោកស្រី មិថុនា ភូថង៕
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថា ចាប់ពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះតទៅ លោក បញ្ជាឱ្យអគ្គស្នងការនគរបាលជាតិ ដែលមានស្នងការនគរបាលរាជធានី-ខេត្តជាសេនាធិការ ផ្អាកជាបណ្ដោះអាសន្ន ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រហូតដល់មានការបញ្ជាក់ជាថ្មីនាពេលក្រោយ។ តាមរយៈគេហទំព័រហ្វេសប៊ុក លោកឧបនាយករដ្ឋមន្ដ្រី ស សុខា គូសបញ្ជាក់ថា «ចាប់ពីយប់ថ្ងៃទី២៥...
ភ្នំពេញ៖ សូមធ្វើការថ្កោលទោសចំពោះទង្វើឈ្លានពានយ៉ាងគឃ្លើនរបស់កងកម្លាំងប្រដាប់អាវុធថៃដែលបានបើកការវាយប្រហារដោយគ្មានមូលហេតុ ដោយចេតនា និងគិតទុកជាមុន នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែនក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ។
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមម៉ោង ៧យប់នេះ សាលារៀនផ្អាកដំណើរការទាំងស្រុងគឺខេត្តឧត្តរមានជ័យ និងមួយចំនួនតាមបណ្តាខេត្តព្រះវិហារ បន្ទាយមានជ័យ និងកោះកុង។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។ សូមរំលឹកថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ យោធាថៃបានបើកការវាយប្រហារចំនួន៧ទីតាំង...
ភ្នំពេញ៖ លោកWang Yi រដ្ឋមន្រ្តីការបរទេសចិន បានលើកឡើងថាដើមចមនៃបញ្ហាព្រំដែន កម្ពុជា-ថៃ គឺជាបញ្ហាដែលបន្សល់ទុកពីប្រទេសអាណានិគមលោកខាងលិចនាពេលនោះ ហើយបច្ចុប្បន្ននេះត្រូវរក្សាភាពស្ងប់ស្ងាត់ និងដោះស្រាយឱ្យបានត្រឹមត្រូវ។ នេះបើយោងតាម លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ក្នុងអំឡុងពេលជំនួបជាមួយលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន លោក វ៉ាង យី បានសម្ដែងការសោកស្ដាយនិងព្រួយបារម្ភជាខ្លាំងចំពោះជម្លោះព្រំដែនកម្ពុជា-ថៃដែលកើតឡើងនាពេលថ្មីៗនេះនិងបានបណ្តាលឱ្យមានមនុស្សស្លាប់និងរងរបួស។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវដល់ជនរួមជាតិរួមគ្នាប្រកៀកស្មាការពារជាតិ គាំពារសុវត្ថិភាពជូនពលរដ្ឋ និងប្រឆាំងព័ត៌មានក្លែងក្លាយ។ តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឱ្យដឹងថា ក្នុងស្ថានភាពដែលកម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងនគរបាលការពារព្រំដែន កំពុងអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចបានបញ្ជាក់ប្រាប់ថា លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី រួចហើយ ថា កម្ពុជាឯកភាពជាមួយសំណើរបស់លោក ឱ្យមានការឈប់បាញ់ ព្រោះកម្ពុជាមិនបានចាប់ផ្តើមការវាយប្រយុទ្ធនេះទេ។ ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ បន្ទាប់ពីសម្តេចសង្កេតឃើញថា មានការចុះផ្សាយ នូវព័ត៌មានមិនច្បាស់លាស់ នៅតាមបណ្ដាសារព័ត៌មាន...
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះវិហារ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បានរៀបចំកន្លែងស្នាក់នៅសមរម្យ ព្រមទាំងផ្ដល់អាហារហូបចុក និងស្បៀងបម្រុង សម្រាប់ប្រជាពលរដ្ឋ ដែលបានជម្លៀសពីតំបន់មានជម្លោះ មកមណ្ឌលសុវត្ថិភាព នៅវត្តពោធិ៍៥០០០ដើម ក្នុងភូមិសាស្ត្រភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ...
នេះបើតាមការបញ្ជាក់ ពីឧត្តមសេនីយ៍ឯក លី ឡាយ ប្រធាននាយកដ្ឋាន នគរបាលការពារបេតិកភណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។