ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន បានឲ្យពលករខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃត្រឡប់មកកាន់មាតុប្រទេសវិញ ព្រោះស្ថានភាពនៅថៃមិនល្អចំពោះពួកគេឡើយ ។ រដ្ឋបាលខេត្តប៉ៃលិនបន្តថា ខណៈស្ថានភាពមិនល្អនៅថៃ សូមប្រញាប់វិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។ ក្នុងនោះរដ្ឋបាលខេត្តបានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជួយពលករ ទោះបីមានឯកសារ ឬគ្មានឯកសារក៏ដោយ ព្រមទាំងត្រៀមរថយន្តក្រុង សម្រាប់ឲ្យពួកគាត់វិលត្រឡប់ទៅស្រុកកំណើត ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុង ទូទាំងកម្ពុជា ដោយឥតគិតថ្លៃ៕
ភ្នំពេញ ៖ លោក ម៉េត មាសភក្តី អភិបាលរង និង ជាអ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ដោយសារចោរឈ្លានពាន ល្មោភសង្គ្រាម ឃ្លានទឹកដីគេសាលារៀនទាំងអស់ ២៦០ទីតាំង ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានផ្អាកទាំងស្រុង។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោក ម៉េត មាសភក្តី នៅថ្ងៃទី២៥ កក្កដា នេះ។...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង ការបរទេស និងសហប្រតិបត្តិអន្តរជាតិ ទទួលជួប ជាមួយបណ្តាអង្គទូតបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការពន្យល់អំពីស្ថានការណ៍ នៃជម្លោះព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ សូមរំលឹកថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤...
កែប៖ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ បានអញ្ជើញ ចុះផ្ទៀងផ្ទាត់ និងបញ្ចប់ការបោះបង្គោល ព្រំដីនិយាមកា សម្រាប់គម្រោងព្រែកជីក ហ្វូណនតេជោ។ ដោយមានការចូលរួមពី...
ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរមីនដោយថ្កោលទោសលើកម្លាំងកងទ័ពឈ្លានពានថៃ ដែលបានប្រើប្រាស់ គ្រាប់បែកចង្កោម មកលើទឹកដី ប្រទេសកម្ពុជា តាមបណ្តោយព្រំដែន។ សកម្មភាពនេះ ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់មនុស្សធម៌អន្តរជាតិ ។
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រកាសថា គិតមកដល់ម៉ោងនេះ កងទ័ព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានឈរជើងយ៉ាងរឹងមាំ នៅលើទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាព បូរណភាពទឹកដីរបស់ខ្លួន ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី បច្ចុប្បន្នភាព នៃការឈ្លានពាន របស់កងទ័ពថៃ មកលើទឹកដីកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ របស់សារព័ត៌មានថៃថា ខ្លួនបានគ្រប់គ្រងប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគីរីស្វារៈនោះ គឺជាព័ត៌មានមិនពិតនោះទេ ពោល គឺកងទ័ពកម្ពុជា នៅបន្តគ្រប់គ្រង់ និងឈរជើងយ៉ាងរឹងមាំ នៅលើទីតាំងទាំងពីរកន្លែងនេះ ៕
ភ្នំពេញ៖ ខណៈមានពលរដ្ឋខ្មែរម្នាក់ស្លាប់ និង៥នាក់ទៀតរងរបួសធ្ងន់-ស្រាលនៅខេត្តឧត្តមមានជ័យនោះ នៅព្រឹកថ្ងៃ២៥ កក្កដានេះ ប្រជាពលរដ្ឋរស់នៅទូទាំងខេត្តព្រះវិហារវិញដែលជាតំបន់កំពុងមានជម្លោះដូចគ្នានោះគឺមានសុខសុវត្ថិភាពទាំងអស់គ្នា ដោយមិនមានបញ្ហាអ្វីកើតឡើងចំពោះពួកគាត់ទេ ។ លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលភៀសខ្លួនចេញមកពីតំបន់ដែលប្រឈម និងកំពុងផ្ទុះអាវុធនៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្ត ស្រុកជាំក្សាន្ត មានសុវត្ថិភាព ១០០% និងមានរបៀបរាបរយ ក្នុងការរស់នៅប្រចាំថ្ងៃហើយ បន្ទាប់ពីបានបញ្ជូនពួកគាត់មកនៅបរិវេណមណ្ឌលសុវត្ថិភាព...
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានឧ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងកោះប្រជុំជាបន្ទាន់មួយនៅថ្ងៃសុក្រនេះ ដើម្បីដោះស្រាយការប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងកម្ពុជា និងថៃ។ កិច្ចប្រជុំដែលបានគ្រោងទុកនៅម៉ោង 3:00 រសៀល (1900 GMT) នឹងប្រព្រឹត្តទៅដោយបិទទ្វារនៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។ វាត្រូវបានអំពាវនាវជាការឆ្លើយតបទៅនឹងសំណើបន្ទាន់របស់នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ដែលកាលពីថ្ងៃពុធបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយអន្តរាគមន៍ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាផ្នែកយោធាកាន់តែកើនឡើងរវាងប្រទេសជិតខាងអាស៊ីអាគ្នេយ៍ទាំងពីរ។ ការប៉ះទង្គិចគ្នាដែលបានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥សប្តាហ៍នេះ...
ភ្នំពេញ ៖ លោក ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ បានឱ្យដឹងថាគិតត្រឹមព្រឹកនេះ មានប្រជាពលរដ្ឋជាជនស៊ីវិលស្លូតត្រង់ម្នាក់បានរងគ្រោះថ្នាក់ដល់អាយុជីវិត និង ៥នាក់ទៀតរងរបួស បង្កដោយការឈ្លានពានរបស់ទ័ពថៃ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ម៉េត មាសភក្តី។ សូមរំលឹកថា កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជា ខណៈកងទ័ពកម្ពុជាប្រើសិទ្ធិវាយបកដើម្បីទប់ទល់ការឈ្លានពាន។...