ថៃរំលោភលេីកិច្ចព្រមព្រៀងទិញលក់យន្ដហោះចម្បាំង F-16 ជាមួយអាមេរិក ភ្នំពេញ៖ កងទ័ពសៀម បានប្រើប្រាស់យន្តហោះចម្បាំងF-16 ពាំគ្រាប់បែកទម្លាក់លើមូលដ្ឋានទ័ពកម្ពុជា និងប្រជាជនស្លូតត្រង់គឺជាការរំលោភបំពានកិច្ចព្រមព្រៀងទិញ-លក់ចុងក្រោយ (end-user agreements ឬ EUA) របស់អាមេរិកទាំងស្រុង។ ព្រោះរាល់ការកុម្ម៉ង់ទិញគ្រឿងសព្វាវុធពីអាមេរិកតែងតែភ្ជាប់មកជាមួយនូវលក្ខខណ្ឌជាក់លាក់ដើម្បីការពារសិទ្ធិមនុស្ស។ ទី១.មុនបញ្ចេញយន្តហោះច្បាំងF-16 ត្រូវសុំការអនុញ្ញាតពីយោធាអាមេរិក។ ទី២.ហាមមិនឲ្យប្រើF-16ដើម្បីប្រតិបត្តិការឈ្លានពាន។ ទី៣.ត្រូវប្រាកដថាប្រទេសជម្លោះគឺជាក្រុមភេរវករ និងក្រុមបះបោរ។ បើប្រទេសណារំលោភលើគោលការណ៍ EUA អាមេរិកនឹងបញ្ឈប់ការលក់អាវុធ...
អង្គការសហប្រជាជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យប្រទេសថៃ និងកម្ពុជា អនុវត្តការអត់ធ្មត់ជាអតិបរមា។ លោក Farhan Haq អ្នកនាំពាក្យរងរបស់ប្រមុខ UN បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា “អគ្គលេខាធិការកំពុងតាមដានរបាយការណ៍ព្រួយបារម្ភអំពីការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ។ ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃបានកើនឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាកាលពីថ្ងៃព្រហស្បតិ៍។ ភាគីទាំងពីរបានដោះដូរការចោទប្រកាន់បន្ទាប់ពីស្ថានការណ៍កាន់តែតានតឹង ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំបន្ទាន់មួយដើម្បីពិភាក្សាពីបញ្ហានេះ៕ ប្រែសម្រួល...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា សំដីរបស់ ថាក់ ស៊ីន កាន់តែបង្ហាញច្បាស់នូវការឈ្លានពានកម្ពុជា ពីសំណាក់កងទ័ពថៃមកលើកម្ពុជា។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា « មុននេះ ថាក់ សុីន បង្ហាះសារដែលមានចរិត្ត ប្រើប្រាស់សង្រ្គាម...