ភ្នំពេញ ៖ ឆ្លើយតបនឹងសំណើរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានធ្វើការកោះប្រជុំចង្អៀតជាបន្ទាន់មួយ ដើម្បីពិភាក្សាអំពីជម្លោះព្រំដែនដ៏តានតឹងរវាងកម្ពុជា និងថៃ ។ លោក កែវ ឈា ឯកអគ្គរាជទូត...
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃទី១ មានសប្បុរសជនយ៉ាងច្រើនសន្លឹកសន្ធាប់ បានសម្រុកនាំគ្នាមកប្រគល់អំណោយ ជូនរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ឱ្យសប្បុរសជនជួយបរិច្ចាគជាថវិកា ស្បៀងអាហារ សម្ភារនិងថ្នាំពេទ្យ ដើម្បីយកទៅចែកជូន ដល់វីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសខ្លួន បន្ទាប់ពីមានជម្លោះប្រដាប់អាវុធ ដែលបង្កឡើង ដោយទាហានថៃឈ្លានពានមកលើដែន អធិបតេយ្យភាពរបស់កម្ពុជា ។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា បានអំពាវនាវប្រជាពលរដ្ឋខ្មែរកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ ប្រសិនបើគ្មានការចាំបាច់ វិលមកទឹកដីកំណើតដ៏សុខសាន្តយើងវិញ និងសូមចងចាំថា «រាជរដ្ឋាភិបាល និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ រង់ចាំទទួលសម្របសម្រួលជូនពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ»។ តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ដ្រី ស...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះភាគីថៃ បានទម្លាក់កំហុសទាំងងងឹតងងើលើកម្ពុជាថា ជាអ្នកបាញ់គ្រាប់ផ្លោង ចូលក្នុងទឹកដីប្រទេសឡាវ ចំនួន១០គ្រាប់ ។ លោកស្រី ម៉ាលី សុជាតាមានប្រសាសន៍ក្នុងសន្និសីទ សារព័ត៌មាននារសៀលថ្ងៃ២៦ កក្កដា ថា ចំពោះការបាញ់គ្រាប់របស់ភាគីថៃចូលក្នុងទឹកដីឡាវនោះ...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា បានធ្វើការទាត់ចោល ចំពោះការចោទប្រកាន់របស់ភាគីថៃ មកលើកម្ពុជាថា បានប្រើប្រាស់អាវុធ PHL -03 បាញ់រយៈចម្ងាយឆ្ងាយចូលទឹកដីថៃ ៕
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិ បានថ្លែងថា នៅរសៀលថ្ងៃ២៦ កក្កដា នេះ ទាហានថៃ បាននិងកំពុងសម្រុកទន្ទ្រាន ចូលទឹកដីខេត្តបន្ទាយមានជ័យ ដែលជាការរំលោភបំពាន លើកិច្ចព្រមព្រៀងនៃការចុះMOU ឆ្នាំ២០០០ ៕
(ភ្នំពេញ)៖ ឆ្លើយតបតាមសភាពការណ៍បានយ៉ាងរហ័ស ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទឹកពិសាកម្ពុជាចំនួន ៧៥០០ កេស ដឹកចេញភ្លាមៗជូនទៅដល់ប្រជាជនខ្មែរដែលភៀសខ្លួនចេញពីតំបន់ក្តៅគគុក មកកាន់ទីទួលសុវត្ថិភាពនាខេត្តព្រះវិហារ និងស្រុកចុងកាល ខេត្តឧត្តរមានជ័យ។ ក្នុងស្មារតីរួបរួមសាមគ្គីគ្នាជាធ្នុងមួយ ខ្មែរ ប៊ែវើរីជីស បានខ្នះខ្នែងរៀបចំឧបត្ថម្ភទឹកពិសាកម្ពុជាចំនួន ១៥០០ កេសផ្សេងទៀត ប្រគល់ជូនទៅដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលប្រចាំការនៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រសម្រាប់កម្មវិធីបរិច្ចាកឈាម ដើម្បីបុព្វហេតុមនុស្សធម៌។...
ភ្នំពេញ ៖ ក្រសួងធម្មការនិងសាសនា និងគណ:សង្ឃនាយកទាំងពីរគណៈ បានរួមគ្នាចេញ ញត្តិថ្កោលទោស ចំពោះការវាយប្រហាររបស់ទាហានថៃ មកលើទីអារាមសាសនា ព្រះពុទ្ធបដិមា សាលាបុណ្យ ទីសក្ការបូជា ប្រាសាទបុរាណ និងទីតាំងស៊ីវិលនៅលើទឹកដីកម្ពុជា ៕
ភ្នំពេញ ៖ លោក ម៉េត មាសភក្តី អភិបាលរង និងអ្នកនាំពាក្យរដ្ឋបាល ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា មានជនភៀសសឹក បានកើនឡើង ដល់ជាង៨ពាន់គ្រួសារ ស្មើនឹងជិត ៣ម៉ឺននាក់ ដែលបានមកដល់ទីតាំងសុវត្ថិភាពចំនួន ៦ទីតាំង ក្នុងខេត្តឧត្តរមានជ័យ៕
ភ្នំពេញ៖ កម្ពុជា ស្នើអង្គការទេសចរណ៍ សហប្រជាជាតិ ការពារតំបន់ទេសចរណ៍ បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងការថ្កោលទោសជាអន្តរជាតិ លើប្រទេសថៃ ដែលបានប្រែកា្លយប្រាសាទ ជាតំបន់សង្គ្រាម។ យោងតមលិខិត របស់ក្រសួងទេចរណ៍ បានពញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ជាសមាជិកអង្គការ ទេសចរណ៍សហប្រជាជាតិ ស្នើអង្គការទេសចរណ៍ សហប្រជាជាតិ ធ្វើការថ្កោលទោសការទំលាក់គ្រាប់បែក របស់ប្រទេសថៃនាពេលថ្មីៗ នេះ ដែលបានប្រែក្លាយប្រាសាទព្រះវិហារ...