ភ្នំពេញ ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាល ខេត្តឧត្តរមានជ័យ បានថ្លែងថា រហូតមក ម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី ២៦ខែកក្កដា ឆ្នាំ២០២៥នេះ ស្ថានភាពកាន់តែក្តៅឡើង មិនថមថយនោះ ដែលកើតចេញពីការឈ្លានពានរបស់កងទ័ពថៃ ៕
ភ្នំពេញ ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញ ចូលរួមគោរពវិញ្ញាណក្ខន្ធសព យុទ្ធជន ដែលបានពលី ក្នុងការវាយបកប្រឆាំងទាហានថៃ ឈ្លានពាន ដល់គេហដ្ឋានសពលោក អនុសេនីយ៍ទោ ក្លែប រាយ អាយុ៥៥ឆ្នាំ នៅភូមិធ្លក ឃុំត្រាំសសរ និងលោកអនុសេនីយ៍ឯក ឡោក...
ភ្នំពេញ ៖ អនុវត្តតាមគោលការណ៍ណែនាំ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការដឹកនាំប្រកបដោយប្រតិភាណ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីព្រឹកព្រហាមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តជាប់ព្រំដែន និងកម្លាំងនគរបាលបាននិងកំពុងបន្តមមាញឹកទទួល និងដឹកពលករវិលត្រឡប់ពីប្រទេសថៃទៅស្រុកកំណើត និងទៅកាន់តំបន់សុវត្ថិភាព ស្របពេលថៃកំពុងបើកការឈ្លានពាន វាយប្រហារមកលើកម្ពុជា។...
រូបភាព៖ ក្រសួងអប់រំ
ភ្នំពេញ៖ ក្នុងបុព្វហេតុមនុស្សធម៌ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុង ប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី តតាំងជាមួយសត្រូវឈ្លានពាន មកលើដែន អធិបតេយ្យភាពរបស់កម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំទទួលនូវអំណោយគ្រប់ប្រភេទដូច ទាំងថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ ដើម្បីយកទៅចែកជូនដល់វីរកង ទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា រហូតមកដល់រសៀលថ្ងៃ២៦ កក្កដា នេះ មានសាលារៀនចំនួន ៥៣៦ ក្នុងក្រុងស្រុកចំនួន១៤ នៅខេត្តចំនួន៥ ត្រូវបានបិទទ្វារផ្អាកការសិក្សាបណ្តោះអាសន្ន ។ បើតាមក្រសួង មានសិស្សានុសិស្ស និងគ្រូបង្រៀនចំនួន១៣ម៉ឺននាក់បានរងផលប៉ះពាល់ពីការបើកវាយប្រហាររបស់ទាហានថៃមកទាហានកម្ពុជា ។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីម៉ាលី សុជាតា បានអះអាងយ៉ាងច្បាស់ពីគោលជំហររបស់កងទ័ពកម្ពុជាថា ការវាយបករបស់កងទ័ពកម្ពុជាសំដៅឆ្ពោះតែទៅលើមូលដ្ឋានយោធាថៃប៉ុណ្ណោះ គ្មានសំដៅលើទីតាំងណាផ្សេងទេ គឺខុសពីថៃវាយប្រហារមកកម្ពុជាគ្រប់ទីកន្លែងរួមទាំងប្រាសាទព្រះវិហារ ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា-ថៃនាព្រឹកថ្ងៃ២៦ កក្កដា លោកស្រីអ្នកនាំពាក្យថ្លែងថា កម្ពុជាគឺជាជនរងគ្រោះពីការឈ្លានពានរបស់ថៃ ហើយក៏ច្រានចោលទាំងស្រុងចំពោះព័ត៌មានក្លែងក្លាយរបស់ភាគីថៃដែលថា កម្ពុជាបានបើកការវាយប្រហារមុនទៅលើកងទ័ពខ្លួន ។ចំណុចនេះលោកជំទាវគូសបញ្ជាក់ថា គ្មានទីតាំងណាមួយរបស់ថៃដែលកងទ័ពកម្ពុជាវាយប្រហារមុននោះទេ អ្នកនាំពាក្យបន្តថា “កម្ពុជារក្សាសិទ្ធិវាយបក គឺជាការរក្សាសិទ្ធិក្នុងការការពារដែនអធិបតេយ្យភាពរបស់ខ្លួនតែប៉ុណ្ណោះ ។...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានបើកការវាយប្រហារ ដោយគ្មានមូលហេតុ ដោយចេតនា និងគិតទុកជាមុន នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មកលើដែនអធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា នៅតាមតំបន់ជាប់ព្រំដែន រួមមានតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់មុំបី ប្រាសាទព្រះវិហារ និងតំបន់ផ្សេងៗទៀត ដែលជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរ...
ភ្នំពេញ៖ អាជ្ញាធរជាតិព្រះវិហារ ប្រកាសពីការរួចផុតគ្រោះថ្នាក់របស់បុគ្គលិកអាជ្ញាធរជាតិព្រះវិហារ ចំនួន ៤៥ រូប ដែលបានជាប់គាំងនៅលើភ្នំប្រាសាទព្រះវិហារ អំឡុងពេលកំពុងបំពេញការងារប្រចាំថ្ងៃ ដោយសារការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ ដោយប្រើប្រាស់កាំភ្លើងធោងធុនធ្ងន់ និងការទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 នៅប្រាសាទព្រះវិហារនិង បរិវេណជុំវិញ កាលពីម៉ោង៩ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
ពោធិ៍សាត់់៖ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកស្បៀងគ្រឿងឧបភោគបរិភោគបន្ថែមផ្តល់ជូនប្រជាពលរដ្ឋដែលបានជម្លៀសចេញពីតំបន់ប្រឈមព្រំដែនឃុំថ្មដា ស្រុកវាលវែងមកកាន់ទីតាំងមានសុវត្ថិភាព បន្ទាប់ពីភាគីថៃបានបញ្ឆេះសង្រ្គាមបើកការវាយប្រហារបាញ់ផ្លោងកាំភ្លើងធំជាច្រើនគ្រាប់មកលើទីតាំងជាច្រើនកន្លែងនៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ចាប់តាំងពីវេលាម៉ោងជាង ៥ ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ។ ជាមួយគ្នានោះ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់...