បាត់ដំបង ៖ បន្ទាប់ពីអញ្ជើញចូលរួមកម្មវិធីបុណ្យ៧ថ្ងៃ ព្រះឥន្ទមុនី អ៊ុក មុត ព្រះមេគណខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីទទួលស្វាគមន៍បងប្អូនពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ និងលើកទឹកចិត្តដល់មន្រ្តីរាជការដែលកំពុងប្រចាំការសម្របសម្រួលក្នុងការវិលត្រឡប់របស់ពលករ។ ក្នុងឱកាសនោះ សម្ដេច...
ភ្នំពេញ ៖ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រោយពីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃ២៦ កក្កដា នេះបានប្រកាសថា សាលារៀនចំនួន៤៨៨ សាលារៀនត្រូវបានបិទនៅតាមបណ្ដាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កោះកុង និងពោធិ័សាត់ រួចមក...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សាលារៀនចំនួន៤៨៨សាលា បានបិទតាមបណ្ដាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កោះកុង និងពោធិ៍សាត់ គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ។ សូមបញ្ជាក់ថា ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព នៅថ្ងៃទី៣ នៃការឈ្លានពានរបស់ថៃ មកដែនអធិបតេយ្យកម្ពុជា...
សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ បានជម្លៀសចេញពីតំបន់សមរភូមិខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មកទីតាំងសុវត្ថិភាព និងលំនៅឋានតាមបណ្តាក្រុង ស្រុក ទាំង១៣ ក្នុងខេត្តសៀមរាប មានចំនួន គ្រួសារ ១ ២២០គ្រួសារ ស្មើនឹងចំនួន ៦ ១៩៨នាក់...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រោយកិច្ចប្រជុំបិទទ្វារ របស់ក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិ (អ.ស.ប.) កាលពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដែលពិភាក្សា ស្ដីពីស្ថានការណ៍តានតឹង និងការវាយប្រហារ ដែលកំពុងកើតឡើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ តំណាងអចិន្ត្រៃយ៍ របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅ...
ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួង ការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា នៅមុនកិច្ចប្រជុំបន្ទាន់ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (អ.ស.ប) តាមការស្នើសុំរបស់កម្ពុជា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានធ្វើរបាយការណ៍ ដោយកត់សម្គាល់ថា ការសម្របសម្រួល របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ស្នើឱ្យមានកិច្ចឈប់បាញ់ កម្ពុជាបានទទួល ចំណែកភាគីថៃ...
ភ្នំពេញ៖ ក្រសួងការពារជាតិ បានគូសបញ្ជាក់ថា នៅវេលាម៉ោង ០៥:០២នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃ បានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន ៥ គ្រាប់ មកលើទីតាំងជាច្រើនកន្លែង នៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកក្កដា...
ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ក្នុងយុទ្ធនាការឈ្លានពានរបស់ថៃ មកលើដែលអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា រយៈពេល៣ថ្ងៃមកនេះ កងទ័ពថៃ បានវាយប្រហារមកលើ ទីតាំងជនស៊ីវិលជាច្រើនកន្លែង ។ ការលើកឡើងរបស់លោក ប៉ែន បូណា ខាងលើនេះ ធ្វើឡើងក្នុងសន្នីសីទស្តីពី «បច្ចុប្បន្នភាពនៃការឈ្លានពាន របស់កងទ័ពថៃមកលើទឹកដីកម្ពុជា» នាព្រឹកថ្ងៃទី២៦...
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះអំពើឈ្លានពាន ដោយមិន មានការបង្កហេតុ និងដោយត្រៀមទុកជាមុន ដែលប្រព្រឹត្តឡើង ដោយព្រះរាជាណាចក្រថៃ នៅវេលាម៉ោង ០៥:០២នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដោយបានបើកការវាយប្រហារ ដោយកាំភ្លើងធំចំនួន ៥ គ្រាប់ មកលើទីតាំងជាច្រើនកន្លែង នៅក្នុងភូមិឯកភាព ឃុំថ្មដា...
UNSC: កម្ពុជាអំពាវនាវឲ្យមានបទឈប់បាញ់ជាមួយថៃ៖ បេសកជនប្រចាំអ.ស.ប កម្ពុជាចង់បានបទឈប់បាញ់ជាបន្ទាន់មួយជាមួយប្រទេសថៃ នេះបើតាមបេសកជនរបស់អង្គការសហប្រជាជាតិប្រចាំនៅអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសុក្រ បន្ទាប់ពីប្រទេសជិតខាងធ្វើកូដកម្មសម្លាប់មនុស្សអស់រយៈពេលពីរថ្ងៃ។ ជម្លោះព្រំដែនដ៏រ៉ាំរ៉ៃមួយបានផ្ទុះឡើងដល់ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយនឹងយន្តហោះចម្បាំង កាំភ្លើងធំ រថក្រោះ និងកងទ័ពជើងគោកកាលពីថ្ងៃព្រហស្បតិ៍ ដែលជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខបើកកិច្ចប្រជុំបន្ទាន់មួយស្តីពីវិបត្តិកាលពីថ្ងៃសុក្រ។ លោក កែវ ជា ឯកអគ្គរាជទូតកម្ពុជាបានថ្លែងបន្ទាប់ពីកិច្ចប្រជុំបិទរបស់ក្រុមប្រឹក្សាដែលចូលរួមដោយកម្ពុជា និងថៃថា៖ «កម្ពុជាបានស្នើសុំឲ្យមានបទឈប់បាញ់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ ហើយយើងក៏អំពាវនាវឲ្យមានដំណោះស្រាយដោយសន្តិវិធី»។ បេសកជនបានចោទសួរថា តើប្រទេសថៃ ដែលជាប្រទេសមានទម្ងន់ធ្ងន់យោធាក្នុងតំបន់ អាចចោទប្រកាន់កម្ពុជា...