ភ្នំពេញ ៖ លោកហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រទ្បងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ គ្រោងធ្វើថ្ងៃ១៨-១៩ ខែសីហា ឆ្នាំ២០២៥ ត្រូវពន្យារពេលទៅ ថ្ងៃ២៨-២៩ ខែសីហា ឆ្នាំ២០២៥ វិញ ។
កូរ៉េ ៖ ពេញមួយថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះពោលតាំងពីព្រឹករហូតមកដល់ពេលយប់ម៉ោងនៅប្រទេសកូរ៉េ សហគមន៍ខ្មែរនៅប្រទេសកូរ៉េរាប់ម៉ឺននាក់ បានបន្តបញ្ចេញសំឡេងតាមគ្រប់រូបភាពទាំងអស់ដើម្បីថ្កោលទោសប្រឆាំងការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជាដែលបានបណ្តាលឱ្យជីវិតមនុស្សស្លាប់រាប់សិបនាក់ និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតរត់ចេញពីលំនៅដ្ឋាន។ ក្នុងសំឡេងស្រែកប្រឆាំង ការឈ្លានពាន ដោយមានដៃគ្រវីទង់ជាតិផង ពលរដ្ឋខ្មែរបានថ្កោលទោស ការឈ្លានពានរបស់ថៃ មកលើកម្ពុជា ដែលជាប្រទេសមានសេដ្ឋកិច្ចខ្សោយជាង និងមានមាឌតូចជាង ។ ជាមួយគ្នានេះពលរដ្ឋទាំងអស់ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធរដ្ឋាភិបាលថៃ ដើម្បីឱ្យមានបទឈប់បាញ់ នៅតាមបន្ទាត់ព្រំដែនដែលកំពុងរាលដាល...
ភ្នំពេញ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអំពាវនាវ ឱ្យសហគមន៍អន្តរជាតិ ត្រូវតែឱ្យប្រទេសថៃ ទទួលខុសត្រូវឱ្យបានពេញលេញ ចំពោះឧក្រិដ្ឋកម្មសង្គ្រាមដែលប្រទេសថៃ បានឈ្លានពានមកលើអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ។ ការថ្លែងរបស់លោស្រី អ្នកនាំពាក្យក្រសួងការពារជាតិខាងលើនេះ បានធ្វើឡើងក្នុងសន្នីសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពនៃការឈ្លានពាន របស់កងទ័ពថៃមកលើទឹកដីកម្ពុជា» នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៤ល្ងាចនេះ...
បាត់ដំបង ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អមដំណើរដោយលោក សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះទៅទទួលស្វាគមន៍ បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ នៅតាមច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ក្នុងខេត្តបាត់ដំបង ។ លោក ហេង...
ជប៉ុន៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងតែរស់នៅ និងធ្វើការនៅប្រទេសជប៉ុន នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រមូលផ្ដុំគ្នាតវ៉ា និងថ្កោលទោស ប្រឆាំងនឹងការឈ្លានពាន របស់សៀមមកលើអធិបតីភាព នៃព្រះរាជាណាចក្រកម្ពុជា ។ ការជួបជុំនេះ គឺធ្វើឡើងពីពលរដ្ឋខ្មែរ គ្រប់និន្នាការទាំងអស់ ដើម្បីបញ្ជូនសារប្រឆាំងការឈ្លានពានថៃ និងគាំទ្រវីរៈកងទ័ពខ្មែរ ដែលអង់អាចក្លាហានការពារបូរណភាពទឹកដី។ សម្រាប់ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនបានជួបជុំគ្នាចំនួន ៣ទីតាំងក្នុងនោះរួមមានការជួបជុំ នៅស្រុកអាយកាវ៉ា ខេត្តកាណាហ្គាវ៉ា...
ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្តីពីការអប់រំនៅតាមខេត្តជាប់ព្រំដែនថៃ និងការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីពាក់ព័ន្ធក្រោមឱវាទ និងមានការចូលរួមពីប្រធានមន្ទីរអប់រំ យុវជន...
បរទេស៖ អនុរដ្ឋមន្ត្រីការពារជាតិថៃ និយាយថា ប្រទេសថៃមិនបានយល់ព្រមចំពោះសំណើបទឈប់បាញ់របស់លោក Trump ដោយសង្កត់ធ្ងន់លើការសម្រេចចិត្តត្រូវតែអនុវត្តតាមដំណើរការប្រជាធិបតេយ្យ និងការពិគ្រោះយោបល់ជាសាធារណៈ។ សារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា នេះថា អនុរដ្ឋមន្ត្រីការពារជាតិថៃ លោក Nattaphon Narkphanit នៅថ្ងៃអាទិត្យបានបំភ្លឺថា រដ្ឋាភិបាលថៃមិនបានផ្តល់ “ពាក្យ Yes ជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បានពុលនំបញ្ចុក ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ។ បើតាម លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិនបានឲ្យដឹងថា...
ភ្នំពេញ៖ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ បណ្ដាអង្គភាពកងទ័ព ថ្នាក់ដឹកនាំជាតិ និងក្រោមជាតិ សហការគ្នារៀបចំពិធីបុណ្យសពយុទ្ធជនពលី និងដោះស្រាយគោលនយោបាយ ឱ្យបានសមរម្យជាវីរៈជនរបស់ជាតិខ្មែរយើង។ នេះបើតាមបណ្តាញតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន ។