បរទេស៖ អនុរដ្ឋមន្ត្រីការពារជាតិថៃ និយាយថា ប្រទេសថៃមិនបានយល់ព្រមចំពោះសំណើបទឈប់បាញ់របស់លោក Trump ដោយសង្កត់ធ្ងន់លើការសម្រេចចិត្តត្រូវតែអនុវត្តតាមដំណើរការប្រជាធិបតេយ្យ និងការពិគ្រោះយោបល់ជាសាធារណៈ។ សារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា នេះថា អនុរដ្ឋមន្ត្រីការពារជាតិថៃ លោក Nattaphon Narkphanit នៅថ្ងៃអាទិត្យបានបំភ្លឺថា រដ្ឋាភិបាលថៃមិនបានផ្តល់ “ពាក្យ Yes ជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បានពុលនំបញ្ចុក ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ។ បើតាម លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិនបានឲ្យដឹងថា...
ភ្នំពេញ៖ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ បណ្ដាអង្គភាពកងទ័ព ថ្នាក់ដឹកនាំជាតិ និងក្រោមជាតិ សហការគ្នារៀបចំពិធីបុណ្យសពយុទ្ធជនពលី និងដោះស្រាយគោលនយោបាយ ឱ្យបានសមរម្យជាវីរៈជនរបស់ជាតិខ្មែរយើង។ នេះបើតាមបណ្តាញតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន ។
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ មាននិស្សិតខ្មែរចំនួន៧៩នាក់បានចាក ចេញពីខេត្តអ៊ូប៊ុនថានី ប្រទេសថៃ មកកម្ពុជាវិញ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើងថា ក្នុងពេញមួយជីវិតរបស់សម្តេចគឺមិនខុសជាមួយយុទ្ធជនផ្សេងទៀតនោះទេគឺជីវិតជូនជាតិអដ្ឋិធាតុជូនគ្រួសារ ។ សម្តេចតេជោបានលើកឡើងនាមុននេះបន្តិចថា ក្នុងសភាពការប្រទេសប្រទេសជាតិនិងប្រជាជនកំពុងរងគ្រោះបែបនេះ សម្តេចគ្មានសិទ្ធិឈឺនិងគ្មានសិទ្ធិសម្រាកនោះឡើយ។ ហើយសម្តេចក៏មិនមានទម្លាប់ចាកចោលប្រជាជននៅពេលពួកគាត់កំពុងជួបការនោះទេ ។ ដោយសម្តេចគូសបញ្ជាក់ថា “ពេញមួយជីវិតរបស់ខ្ញុំមិនខុសជាមួយយុទ្ធជនផ្សេងទៀតនោះទេគឺជីវិតជូនជាតិអដ្ឋិធាតុជូនគ្រួសារ” ៕
ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារៀលថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២៥នេះ បានធ្វើការថ្លែងអំណរគុណ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរខេត្តព្រះវិហារ, ឧត្តរមានជ័យ, បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់ និងខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ ក្នុងការរៀបចំទីជម្រកសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ចាកចេញពីភូមិឋានដ៏កក់ក្តៅរបស់ខ្លួន តែប្រែក្លាយជាទីតាំងផុយស្រួយ បណ្តាលមកពីសង្គ្រាមឈ្លានពាន ពីសំណាក់ប្រទេសថៃ ដើម្បីរំលោភយកទឹកដីកម្ពុជាយ៉ាងកំរោល។...
ភ្នំពេញ៖គិតត្រឹមម៉ោង ១១:២៥នាទីព្រឹក ថ្ងៃអាទិត្យទី២៧ ខែកក្កដា ឆ្នាំ២០២៥ ទឹកប្រាក់សុទ្ធជាង១៣ម៉ឺនដុល្លារ ប្រាក់រៀលជាង៥០០លានរៀល និងស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ ព្រមទាំងថ្នាំពេទ្យ ត្រូវបានសប្បុរសជនប្រគល់អំណោយ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែក ជូនដល់វីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសខ្លួន បន្ទាប់ពីមានជម្លោះប្រដាប់អាវុធ ដែលបង្កឡើង ដោយទាហានថៃ ឈ្លានពានមកលើដែន អធិបតេយ្យភាពរបស់កម្ពុជា។...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតាអ្នកនាំពាក្យ ក្រសួងការពារជាតិបានថ្លែងថា សភាពការណ៍ព្រំដែនសមុទ្រ នៅទីតាំងកោះគុត និងកោះឆាងស្ថានភាព ស្ងប់ស្ងាត់ធម្មតា មិនមានអ្វីប្រែប្រួលឡើយ ដោយស្ថិតនៅក្រោមការគ្រប់គ្រង របស់កងទ័ពកម្ពុជាជាធម្មតា ៕
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ កងទ័ពឈ្លានពានថៃ បានបន្តបំផ្លិចបំផ្លាញ ប្រាង្គប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក ដែលត្រូវការពារដាច់ខាត ។ លោករដ្ឋមន្រ្តីក្រសួងព័ត៌មានបន្តថា សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់កងទ័ពថៃ បានបាញ់កាំភ្លើងធុនធ្ងន់ និងការបាញ់មកលើប្រាសាទព្រះវិហារ បង្កឲ្យមានការខូចខាតច្រើនកន្លែង ។...