ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា រហូតមកដល់ម៉ោងប្រមាណជា១១ព្រឹកថ្ងៃទី២៧ ខែកក្កដានេះ កងទ័ពថៃ នៅតែបន្តសកម្មភាពយ៉ាងគឃ្លើន បាញ់ប្រហារយ៉ាងកម្រោលចូលទឹកដីកម្ពុជា ដោយគ្មានកោតញញើត។ ក្នុងសន្និសីទសារព័ត៌មាន បង្ហាញស្តីពីការប្រយុទ្ធគ្នា រវាងកងទ័ពកម្ពុជា-ថៃ នាថ្ងៃ២៧ កក្កដានេះលោកស្រីមានប្រសាសន៍ថា យោធាថៃ នៅបន្តវាយប្រហារទាំងទទឹងទិស និង មិនរើសគោលដៅមកលើកម្ពុជា ដែលបានបង្កវិនាសកម្មកើតឡើងជារៀងរាល់ថ្ងៃ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាល ចាត់វិធានការចាំបាច់ជាបន្តបន្ទាប់ ដើម្បីសម្របសម្រួល ចំពោះការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំ របស់ពលករខ្មែរយើងពីប្រទេសថៃ និងជនភៀសសឹក ដោយសារការប្រយុទ្ធគ្នារវាងកងទ័ព កម្ពុជា-ថៃ។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ ឆ្លើយតបនឹងការចោទប្រកាន់ពីសំណាក់ ក្រសួងការបរទេសថៃ ដោយគ្មានមូលដ្ឋាន ថាកម្ពុជា តម្រង់គោលដៅលើជនស៊ីវិលនោះ ត្រូវបានលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជា បានប្រកាន់យ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ ក្នុងការបញ្ជៀសគោលដៅ ជនស៊ីវិល ស្រប់តាមកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាទីក្រុងហ្សឺណែល និងច្បាប់មនុស្សធម៌អន្តរជាតិ ។...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថា «កម្ពុជា ផ្តើមធ្វើអរិភាពមុន»។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ប្រកាសច្រានចោល...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិបានថ្លែងឲ្យដឹងថា ភាគីថៃ បានចាប់ផ្ដើមពង្រាយកងទ័ព នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ៕
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងឲ្យដឹងថា រហូតមកដល់ម៉ោងប្រមាណជា១១ព្រឹក ថ្ងៃទី២៧ ខែកក្កដានេះ កងទ័ពថៃ នៅតែបន្តបាញ់ប្រហារយ៉ាងកម្រោល ចូលទឹកដីកម្ពុជា ដោយគ្មានកោតញញើត ៕
ភ្នំពេញ៖ ក្រោយពីមានការឈ្លានពាន ពីសំណាក់កងកម្លាំងប្រដាប់អាវុធ របស់កងទ័ពថៃ មកលើទឹកដីកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការដោះស្រាយ និងសុំកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ដោយក្នុងនោះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា កម្ពុជា ទទួលបានការកើនឡើង នូវការគាំទ្រពីសហគមន៍អន្តរជាតិ ចំពោះជំហរប្រកបដោយសុច្ឆន្ទៈរបស់កម្ពុជា ។ ការគូសបញ្ជាក់ របស់លោក...
ភ្នំពេញ ៖ ក្រុមបាតុករខ្មែរ នៅកូរ៉េខាងត្បូង ប្រមូលផ្តុំគ្នានៅព្រឹកថ្ងៃ២៧ កក្កដា នេះ ដើម្បីប្រឆាំងតវ៉ា ចំពោះការឈ្លានពាន របស់យោធាថៃ ចូលក្នុងទឹកដីកម្ពុជា។ ក្រុមបាតុករបានអំពាវនាវ ឲ្យអន្តរជាតិយកចិត្តទុកដាក់ និងអន្តរាគមន៍ការទូតជាបន្ទាន់ ដើម្បីបញ្ឈប់ការឈ្លានពាន និងស្តារសន្តិភាពក្នុងតំបន់ ៕
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តជាប់ព្រំដែនកម្ពុជា-ថៃទាំងអស់ បានត្រៀមខ្លួន បញ្ឈរគ្រឿងចក្រប្រចាំការ24/24ម៉ោង ជួសជុល តភ្ជាប់បន្ទាន់ ករណីមានការខូចខាតផ្លូវ ដោយគ្រាប់ផ្លោងសត្រូវធ្លាក់ចំ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោក ផន រឹម នៅថ្ងៃទី២៧...
ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បង្ហាញការសោកស្តាយ និងថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការឈ្លានពាន ដោយគិតព្រាងទុកជាមុន និងដោយចេតនា វាយប្រហារមកលើប្រទេសកម្ពុជារបស់យោធាថៃ ខណៈការប្រើអំពើហិង្សានេះ និង ការប្រើប្រាស់គ្រាប់បែកចង្កោម ដែលថៃខ្លួនឯងបានទទួលស្គាល់នោះ បានបង្កជាមហន្តរាយមនុស្សធម៌ មកលើប្រជាជនស៊ីវិលស្លូតត្រង់ របស់កម្ពុជា ។ សេចក្តីប្រកាសរបស់អាជ្ញាធរមីននាថ្ងៃ២៧...