ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ សាលារៀន៦០០ បិទទ្វារ លើ ៥ខេត្ត ប៉ះពាល់ដល់សិស្សានុសិស្ស១៥ម៉ឺននាក់ និងគ្រូបង្រៀនជាង៦ពាន់នាក់ ដោយសារតែការឈ្លានពានរបស់ថៃ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងអប់រំ។ សូមរំលឹកថា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានអះអាងថា រហូតមកដល់ព្រឹកថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០២៥នេះ មិនមានការបាញ់ប្រហារតាមផ្លូវទឹកពីភាគីថៃនោះទេ ។ ការលើកឡើងរបស់លោកស្រីអ្នកនាំពាក្យបែបនេះ បន្ទាប់ពីសារព័ត៌មានថៃបានចេញផ្សាយជាបន្តបន្ទាប់ថា កងទ័ពខ្លួនបានបន្តវាយប្រហារកម្ពុជាតាមរយៈផ្លូវទឹកមួយផ្នែកទៀត ប៉ុន្តែក្នុងសន្និសីទស្តីពីការវិវឌ្ឍនៃការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងថៃនាព្រឹកថ្ងៃ២៧ កក្កដានេះ លោកស្រី ម៉ាលី សុជាតា បានថ្លែងតបទៅវិញថា មិនមានការបាញ់ប្រហារតាមផ្លូវទឹកឡើយ។...
ពោធិ៍សាត់៖ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៥ នៅស្រុកវាលវែងបានអញ្ជើញទទួលស្បៀងអាហារគ្រឿងឧបភោគបរិភោគពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាកាន ដឹកនាំដោយលោកបណ្ឌិតទី នរិន្ទ ប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ដើម្បីចាត់ចែងជូនដល់កងកម្លាំងប្រដាប់អាវុធនៅជួរមុខ និង ប្រជាពលរដ្ឋភៀសសឹកមកពីឃុំថ្មដា ស្រុកវាលវែងព្រំប្រទល់កម្ពុជា-ថៃ។ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្តលោកមានមោទនភាពយ៉ាងក្រៃលែង និង...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សង្ឃឹមថាភាគីថៃ នឹងមិនកែប្រែជំហរ ជាមួយនិងសំណេីរបស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នា ដោយប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ ម្តងទៀត ដូចកាលពីថ្ងៃទី ២៤ កក្កដា ក្រោមការជួយសម្របសម្រួល របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនោះទេ។ តាមរយៈបណ្តាញសង្គម នាព្រឹកទាភ្លឺថ្ងៃទី២៧ ខែកក្កដា...