ភ្នំពេញ ៖ ក្រោយបញ្ចប់ការថ្លែងសន្ទរកថា របស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងកូឡាឡាំពួរ នារសៀលថ្ងៃ២៨ កក្កដានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា សម្រាប់កិច្ចប្រជុំរវាងកម្ពុជា-ថៃនាថ្ងៃនេះ គឺជាកិច្ចប្រជុំដ៏ល្អ ហើយ ទទួលបានលទ្ធផលល្អណាស់ ៕
ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានថ្លែងអះអាងថា ភាគីកម្ពុជា-ថៃ បានយល់ព្រមបទឈប់បាញ់ នៅត្រឹមយប់ម៉ោង១២រំលងអាធ្រាតនៅថ្ងៃទី២៨ ខែកក្កដានេះដោយគ្មានលក្ខខណ្ឌ ៕
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា នៅរសៀលថ្ងៃទី២៨ខែកក្តដា គ្រាប់ផ្លោងថៃ បានធ្លាក់ចំលើអគារ សាលាបឋមសិក្សាបុស្សធំ និងផ្ទះនាយកសាលាស្រុក បន្ទាយអំពិល ខេត្តបន្ទាយមានជ័យ ៕
ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ជនជាប់ឃុំចំនួន ១១១៤នាក់ ត្រូវបានជម្លៀស ពីពន្ធនាគារខេត្តឧត្តរមានជ័យ ដែលមានហានិភ័យខ្ពស់ពីការទំលាក់គ្រាប់ និងគ្រាប់ផ្លោងពីទាហ៊ានឈ្លានពានសៀមមកលើទឹកដីកម្ពុជា នៅតាមបន្ទាត់ព្រំដែន។ ការជម្លៀសនេះ ធ្វើឡើដោយទទួលបានគោលការណ៍អនុញ្ញាត លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ឱ្យអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ...
ភ្នំពេញ ៖ លោក សយ សុភាព ដែលកំពុងស្ថិតនៅសមរភូមិជួរមុខ ផ្តិតយករូបភាពនិងព័ត៌មានពីការផ្ទុះអាវុធបង្កឡើងដោយយោធាថៃបានធ្វើសេចក្តីរាយការណ៍មុននេះបន្តិចថា សម្ភារៈសឹកយោធាថៃបានខូចខ្ទេចខ្ទីទាំងស្រុងហើយ ពោលគឺមួយកញ្ច្រែង៕
ភ្នំពេញ៖ សេចក្តីរាយការណ៍ពីលោក សយ សុភាពនៅក្នុងតំបន់មានកំពុង មានការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃ គឺថា នៅម៉ោង៣និង២០នាទីរសៀលថ្ងៃ២៨ កក្កដានេះ តំបន់ព្រះវិហារ ទ័ពថៃកំពុងចូលវាយឡើងសន្ធប់តាមរយៈការថ្មើរជើង និងផ្លោងដោយគ្រាប់ ជាហេតុធ្វើឲ្យកម្តៅកាន់តែឡើងលើសដើម ៕
ភ្នំពេញ ៖ យោងតាមសេចក្តីរាយការណ៍ពីលោក សយ សុភាព បានឲ្យដឹងថា គិតមកត្រឹមម៉ោងប្រមាណជាជាង៣រសៀលរសៀលថ្ងៃ២៨ កក្កដា នេះ បន្ទាប់ពីកងទ័ពថៃបានបញ្ជាដ្រូនស៊ើបការមកក្រវែលនៅទីក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយក៏បានបាញ់គ្រាប់ផ្លោងមកនោះ បានបង្កឲ្យមន្រ្តីក្រុមប្រឹក្សាឃុំម្នាក់ នៅអូស្មាច់ រងរបួសផងដែរ ៕
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ជូនបងប្អូនជនរួមជាតិ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះទង្វើនាំឱ្យប៉ះពាល់សន្តិសុខជាតិ ក្នុងស្ថានភាពកងកម្លាំងរបស់ជាតិ កំពុងវាយប្រយុទ្ធទប់ស្កាត់អំពើឈ្លានពានដ៏ព្រៃផ្សៃបង្កឡើងដោយប្រទេសថៃ តាមខ្សែបន្ទាត់ព្រំដែន។ តាមរយៈបណ្ដាញសង្គមផ្លូវការ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឱ្យដឹងថាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានប្រជាពលរដ្ឋមួយចំនួនតូចហើយ បានចាញ់ឧបាយកលអូសទាញដ៏ស្មោគគ្រោគរបស់ថៃឱ្យធ្វើជាជនបង្កប់ ដោយបំពាក់ប្រព័ន្ធតាមដានទីតាំង...
ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអំពាវនាវឲ្យជនរួមជាតិ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះទង្វើនាំឱ្យប៉ះពាល់សន្តិសុខជាតិ ក្នុងស្ថានភាពកងកម្លាំងរបស់ជាតិ កំពុងវាយប្រយុទ្ធទប់ស្កាត់អំពើឈ្លានពានដ៏ព្រៃផ្សៃបង្កឡើងដោយប្រទេសថៃតាមខ្សែបន្ទាត់ព្រំដែន ។ អភិសន្តិបណ្ឌិតបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានប្រជាពលរដ្ឋមួយចំនួនតូចហើយ បានចាញ់ឧបាយកលអូសទាញដ៏ស្មោគគ្រោគរបស់ថៃឱ្យធ្វើជាជនបង្កប់ ដោយបំពាក់ប្រព័ន្ធតាមដានទីតាំង (GPS ) លួចថតរូប និងផ្ដល់ព័ត៌មានអំពីសកម្មភាពកងទ័ព ជាពិសេសទីតាំងឈរជើងក្នុងសមរភូមិ ហើយទីបំផុតត្រូវបានសមត្ថកិច្ចចាប់ខ្លួន...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា “ថៃប្រើផ្សែងពុលប្រឆាំងនឹងកម្ពុជា៖ ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ” “ថៃប្រើផ្សែងពុលប្រឆាំងនឹងកម្ពុជា៖ ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ” សេចក្តីថ្លែងការណ៍នេះ ក៏នឹងត្រូវបញ្ជូនទៅប្រធាន និងតំណាងប្រទេសសមាជិកអាស៊ានទាំងអស់ ប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ផងដែរ។