ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិ បានថ្លែងថា នៅពេលដែលលោកស្រីកំពុង និយាយនៅម៉ោង ប្រមាណជាជាង១១ព្រឹកនេះ កងទ័ពថៃនៅតែបន្តវាយយ៉ាង កម្រោលនិងសន្ធៅសន្ធៅនៅឡើយ មកលើកម្ពុជា ប៉ុន្តែទ័ពកម្ពុជានៅតែតស៊ូយ៉ាងស្វិតស្វាញដដែល។
ភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំពិសេសមួយ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិក ជាសហអ្នករៀបចំ និងមានការចូលរួម ពីតំណាងចិន ដេីម្បីសម្រេចបទឈប់បាញ់ជាមួយថៃ។ សម្តេចធិបតី បានថ្លែងកាលពីនារាត្រីថ្ងៃទី២៧...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា ជាមួយនឹងសន្ធប់បាញ់មកលើកម្ពុជាពីសំណាក់ ទ័ពថៃលើប្រាសាទតាមាន់និងតាក្របីហើយ សម្រាប់ទិសទីមួយ , ៥មករា , ភ្នំខ្មោច និងអានសេះ ថៃវាយប្រហារកាន់តែខ្លាំងក្លាឡើង៕
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថា តាំងពីរំលងអាធ្រាតថ្ងៃ២៨ កក្កដា កងទ័ពថៃបានជញ្ជ្រំ និងសន្ធប់មកទីតាំងសំខាន់របស់កម្ពុជាដូចជា នៅប្រាសាទតាមាន់ធំ និងប្រសាទតាក្របីថៃបានបាញ់ផ្លោងចូលដូចភ្លៀងរលឹម ៕
សៀមរាប ៖ គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ បានជម្លៀសចេញពីតំបន់ សមរភូមិខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មកទីតាំងសុវត្ថិភាព និងលំនៅឋាន តាមបណ្តាក្រុង ស្រុក ទាំង១៣ ក្នុងខេត្តសៀមរាប ចំនួន ១៤ ៨១២គ្រួសារ ស្មើនឹងចំនួន ៥០ ៦៣០នាក់ ដែលនៅតាមទីតាំងសុវត្ថិភាព...
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានមានប្រសាសន៍ថា កងទ័ពថៃនៅតែបន្តបាញ់ប្រហារមកលើកងទ័ពកម្ពុជាឥតឈប់ឈររហូតមកដល់ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បើទោះបីជាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើឲ្យមានបទឈប់បាញ់គ្នាជាបន្ទាន់ក៏ដោយ ។ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា» លោកប៉ែន បូណា បានមានប្រសាសន៍ថា ការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជាបានឈានមកដល់ថ្ងៃទី៥ហើយ...
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ភរិយារបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ប្រជាពលរដ្ឋថា ស្បៀងរបស់កងទ័ពជួរមុខមិនខ្វះទេ មានការផ្គត់ផ្គង់គ្រប់គ្រាន់ជូនដល់ពួកគាត់ជាប្រចាំ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា លោកជឿជាក់ថា ទាំងប្រទេសថៃ និងកម្ពុជា ចង់ដោះស្រាយជម្លោះ បន្ទាប់ពីលោកបានប្រាប់មេដឹកនាំនៃប្រទេសទាំងពីរថា លោកនឹងមិនបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយពួកគេទេ លុះត្រាតែប្រទេសទាំងពីរបញ្ចប់ការប្រយុទ្ធគ្នា។ យោងតាមគេហទំព័រ US News បានឱ្យដឹងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ថា លោក ត្រាំ...
ភ្នំពេញ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការគូសបញ្ជាក់ថា ការចោទប្រកាន់ពីសំណាក់ភាគីថៃ មកលើកម្ពុជា ដែលថាប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ PHL-03 គឺជាលេស ដើម្បីឱ្យខ្លួន អាចប្រើប្រាស់សភាវុធកាន់តែព្រៃផ្សៃជាងមុន និងកាន់តែអមនុស្សជាងមុន មកលើកម្ពុជា ។ ការថ្លែងរបស់លោកស្រីអ្នកនាំពាក្យក្រសួងការពារជាតិខាងលើនេះ ធ្វើឡើង ក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពាន របស់កងទ័ពថៃមកលើទឹកដីកម្ពុជា» នាថ្ងៃទី២៨...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចនឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំពិសេសមួយ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន។ យោងតាមបណ្តាញសង្គម របស់សម្តេចធិបតីនារាត្រីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ...