ភ្នំពេញ ៖ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានលើកឡើងថា អនុព័ន្ធយោធាទាំង១៣ប្រទេស មកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន ចុះទៅព្រំដែនកម្ពុជា-ថៃ ដើម្បីពិនិត្យស្ថានភាពបទឈប់បាញ់ គឺបានបង្ហាញយ៉ាងច្បាស់ពីជំហររបស់រាជរដ្ឋាភិបាលយ៉ាងមុតមាំក្នុងការដោះស្រាយភាពតានតឹងរវាងប្រទេសទាំងពីរ ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅរសៀលថ្ងៃ៣០ ផកក្កដានេះ លោកស្រី ម៉ាលី សុជាតា បានថ្លែងថា...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នាវេលាម៉ោង១៨ ជនភៀសសឹកនៅខេត្តទាំង៥ជាប់ព្រំដែនថៃ មានចំនួន១៦៨៩៤៦នាក់ ។ ក្នុងនោះ ខេត្តឧត្តរមានជ័យ ចំនួន ៣៨៤៤៧ នាក់ , ខេត្តព្រះវិហារ ចំនួន ២៩៧១៧ នាក់ ,...
ភ្នំពេញ៖ អនុវត្តតាមសេចក្តីអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីជួយសម្រាលបន្ទុកដល់គ្រួសារយោធិនពលី រងរបួស និងពិការភាព ក្នុងសមរភូមិការពារបូរណភាពទឹកដី ក្នុងសង្រ្គាមឈ្លានពានរបស់ថៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នឹងលុបចោលបំណុលទាំងស្រុងជូនដល់យោធិនពលីជីវិត និងពិការអចិន្រ្តៃយ៍ ។
បរទេស៖ ប៉ូលីសបានប្រាប់ AFP ថា យ៉ាងហោចណាស់មនុស្ស 9 នាក់បានស្លាប់ និង 2 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការផ្ទុះរោងចក្រផលិតកាំជ្រួចនៅភាគកណ្តាលប្រទេសថៃ នៅថ្ងៃពុធនេះ ខណៈដែលក្រុមមន្រ្តីនៅតែបន្តស្វែងរកអ្នកស្លាប់និងរបួស។ សារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ថា រោងចក្របានឆាបឆេះនៅម៉ោងប្រហែល 11:00 ព្រឹក នៅក្នុងស្រុក...
ភ្នំពេញ ៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសហាមឃាត់ជាបណ្តោះអាសន្ន នូវការបង្ហោះអាកាសយានគ្មានមនុស្សបើក (ដ្រូន-Drone) នៅក្នុងភូមិសាស្ត្រទូទាំងខេត្ត៕
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនកម្មសិក្សាការី-ពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាពិសេសក្នុងខេត្តដែលរងផលប៉ះពាល់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះរលកយក្សស៊ូណាមិ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន ។ ការអំពាវនាវនេះ ធ្វើឡើងតាមរយៈសេចក្តីជូនដំណឹង ស្តីពី ការប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិនៅប្រទេសជប៉ុន នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងការងារជូនដល់បងប្អូន កម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនទាំងអស់។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងអំណរគុណ ដល់ធនាគារ កាណាឌីយ៉ា ដែលបានសម្រេច ដាក់ចេញនូវគោលការណ៍ជូនដល់យោធិន ដែលបានចួលរួមក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា ។ តបតាមការអំពាវនាវ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី២៩ កក្កដា ២០២៥ ដើម្បីជួយដល់យោធិនពលី និងយោធិនរបួស...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល នៅរសៀលថ្ងៃ២៩ កក្កដា បានបន្តដំណើរចុះពិនិត្យស្ថានភាពស្នាក់នៅ និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជាជនភៀសសឹក នៅទីសុវត្ថិភាព ខេត្តឧត្តរមានជ័យ។ ឱកាសនោះសាស្រ្តាចារ្យ បានពាំនាំការផ្ញាំផ្ញើសួរសុខទុក្ខ ព្រមទាំងនាំយកនូវសម្ភារៈប្រើប្រាស់ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវ ពេជ្រ ចន្ទមុន្នី...
សាកលវិទ្យាល័យបៀលប្រាយ មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់បងប្អូន ដែលជាក្រុមគ្រួសារយោធិនពលីជីវិត ក្នុងបុព្វហេតុការពារជាតិ ឲ្យបានជ្រាបថា ៖ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីចូលរួមសម្រាលបន្ទុក ហិរញ្ញវត្ថុក្នុងគ្រួសារយោធិនពលី ក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យបៀលប្រាយ បានសម្រេចផ្តល់ជូនអាហារូបករណ៍សិក្សា ១០០% ជូនដល់កូនៗយោធិនពលីជីវិតក្នុងបុព្វហេតុការពារជាតិ សម្រាប់កម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ គ្រប់មហាវិទ្យាល័យមួយចប់កម្មវិធីសិក្សា នូវនិស្សិតដែលកំពុងសិក្សានិងត្រៀមចុះឈ្មោះឆ្នាំសិក្សាថ្មី...
ភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍ ពីអ្នកព័ត៌មាន របស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ប្រចាំការនៅទិសខេត្តបន្ទាយមានជ័យ គឺថានៅវេលាម៉ោង ១រសៀលថ្ងៃទី៣០ កក្កដានេះ អាជ្ញាធរកម្ពុជា-ថៃ បានសម្របសម្រួលបើកឲ្យទ្វារព្រំដែន ឲ្យប្រជាពលរដ្ឋទាំងពីរប្រទេស បានឆ្លងដែនចេញ-ចូលប្រទេសរៀងៗខ្លួន ៕