ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងគ្រឹះស្ថានសមាជិករបស់ខ្លួនទាំងអស់ ប្តេជ្ញាចូលរួមអនុវត្តឱ្យអស់ពីលទ្ធភាពនូវវិធានការអនុគ្រោះ ដើម្បីជួយសម្រាលបន្ទុកដល់កងកម្លាំងប្រដាប់អាវុធ គ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាជនភៀសសឹក ដោយសារជម្លោះព្រំដែន កម្ពុជា-ថៃ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី៣០ ខែកក្កដា...
យោងតាមការចេញផ្សាយដោយ FOX NEWSនៅព្រឹកថ្ងៃពុធនេះរលកយក្សដែល កំពស់រហូតទៅដល់ជាង៣ម៉ែត្រត្រូវបានគេរំពឹងថានឹងវាយប្រហារឆ្នេរសមុទ្រជប៉ុន និងហាវ៉ៃក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះក្រោយហេតុការណ៍រញ្ជួយដីក្រោមបាតសមុទ្រក្នុងកម្រិតដល់ទៅ៨,៧រិចទ័រក្បែរឆ្នេរប្រទេសរុស្សី ពេលនេះស្ថានទូតអាមេរិកនៅទីក្រុងតូក្យូប្រកាសបញ្ជាឱ្យមានការជម្លៀសបុគ្គលិករបស់ខ្លួនចេញហើយ៕
គែរ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi កាលពីថ្ងៃចន្ទបានអំពាវនាវដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យប្រឹងប្រែងវិធីសាស្រ្ត ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់តំបន់ហ្គាហ្សា និងអនុញ្ញាតឲ្យមានការបញ្ចូលជំនួយមនុស្សធម៌ទៅក្នុងក្របខណ្ឌប៉ាឡេស្ទីន។ លោក Sisi បាននិយាយក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិថា៖ «ខ្ញុំផ្ញើសារពិសេសនេះទៅកាន់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សូមប្រឹងប្រែងគ្រប់វិធានការទាំងអស់ដើម្បីបញ្ចប់សង្គ្រាមនេះ និងអនុញ្ញាតឲ្យមានការចូលនៃជំនួយ» នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា...
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានលុបចោលកម្ចីរហូតដល់ ៨០លានរៀលរបស់អតិថិជន ឬអ្នករួមខ្ចីជាយោធិនពលី និងលុបចោលកម្ចីរហូតដល់ ១០លានរៀល របស់អតិថិជនយោធិនពិការនៅសមរភូមិបច្ចុប្បន្ន និងផ្តល់ការអនុគ្រោះផ្សេងៗ ដល់ជនភៀសសឹក, ពលករ និងយោធិនជួរមុខ។ នេះបើយោងតាមសេចក្តីណែនាំ របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ស្តីពី វិធានការជួយសម្រាល បន្ទុកដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានជួបពិភាក្សា ការងារជាមួយ លោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២៥ ខណៈរដ្ឋសភាវៀតណាម អបអរសាទរកិច្ចព្រមព្រៀង បទឈប់បាញ់ កម្ពុជា-ថៃ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវ ឲ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុ សម្រាប់កងកម្លាំងប្រដាប់អាវុធ គ្រួសារយោធិនពលី យោធិនរងរបួស និងប្រជាពលរដ្ឋជាជនភៀសសឹក ដោយសារការប្រយុទ្ធគ្នា ។ តាមរយៈសារអំពាវនាវ នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន...