ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ៖ មរណភាពរបស់ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍ លេខ៧ ចំណុះឱ្យកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ដែលបានពលីក្នុងសមរភូមិគឺជាការបាត់បង់វីរយុទ្ធជនដ៏អង់អាចក្លាហានបំផុតដែលបានបូជាជីវិតជូនជាតិមាតុភូមិ ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដីពីខ្មាំងសត្រូវឈ្លានពាន។ នេះជាការលើកឡើងរបស់លោកក្នុងឱកាសអញ្ជើញអមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សារណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិ គោរពវិញ្ញាណក្ខ័ន្ធសព ឧត្តមសេនីយ៍ទោ...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យអាជ្ញាធរថៃចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដើម្បីដោះស្រាយករណីការរើសអើង និងការប្រើហិង្សាដែលបានកើតឡើងលើពលករខ្មែរ នាពេលកន្លងមក ព្រមទាំងអំពាវនាវឱ្យពលរដ្ឋខ្មែរនៅប្រទេសថៃ ត្រឡប់មកវិញ។ នេះបេីយោងតាមសេចក្តីអំពាវនាវ អំពីការទប់ស្កាត់ការរើសអើងនិងការប្រើហិង្សាលើបងប្អូនប្រជាពលរដ្ឋនិងពលករខ្មែរនៅប្រទេសថៃ ចេញផ្សាយដោយ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ២៨ កក្កដានេះ។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា...
បរទេស: សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai នឹងមកធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីនៅថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ដែលកាន់តែតានតឹង។នេះបើតាមសារចេញផ្សាញរបស់ បាងកក ប៉ុស្តិ៍ នៅល្ងាចនេះ។
ភ្នំពេញ ៖ លោកហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រទ្បងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ គ្រោងធ្វើថ្ងៃ១៨-១៩ ខែសីហា ឆ្នាំ២០២៥ ត្រូវពន្យារពេលទៅ ថ្ងៃ២៨-២៩ ខែសីហា ឆ្នាំ២០២៥ វិញ ។
កូរ៉េ ៖ ពេញមួយថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះពោលតាំងពីព្រឹករហូតមកដល់ពេលយប់ម៉ោងនៅប្រទេសកូរ៉េ សហគមន៍ខ្មែរនៅប្រទេសកូរ៉េរាប់ម៉ឺននាក់ បានបន្តបញ្ចេញសំឡេងតាមគ្រប់រូបភាពទាំងអស់ដើម្បីថ្កោលទោសប្រឆាំងការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជាដែលបានបណ្តាលឱ្យជីវិតមនុស្សស្លាប់រាប់សិបនាក់ និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតរត់ចេញពីលំនៅដ្ឋាន។ ក្នុងសំឡេងស្រែកប្រឆាំង ការឈ្លានពាន ដោយមានដៃគ្រវីទង់ជាតិផង ពលរដ្ឋខ្មែរបានថ្កោលទោស ការឈ្លានពានរបស់ថៃ មកលើកម្ពុជា ដែលជាប្រទេសមានសេដ្ឋកិច្ចខ្សោយជាង និងមានមាឌតូចជាង ។ ជាមួយគ្នានេះពលរដ្ឋទាំងអស់ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធរដ្ឋាភិបាលថៃ ដើម្បីឱ្យមានបទឈប់បាញ់ នៅតាមបន្ទាត់ព្រំដែនដែលកំពុងរាលដាល...
ភ្នំពេញ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអំពាវនាវ ឱ្យសហគមន៍អន្តរជាតិ ត្រូវតែឱ្យប្រទេសថៃ ទទួលខុសត្រូវឱ្យបានពេញលេញ ចំពោះឧក្រិដ្ឋកម្មសង្គ្រាមដែលប្រទេសថៃ បានឈ្លានពានមកលើអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ។ ការថ្លែងរបស់លោស្រី អ្នកនាំពាក្យក្រសួងការពារជាតិខាងលើនេះ បានធ្វើឡើងក្នុងសន្នីសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពនៃការឈ្លានពាន របស់កងទ័ពថៃមកលើទឹកដីកម្ពុជា» នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៤ល្ងាចនេះ...
បាត់ដំបង ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អមដំណើរដោយលោក សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះទៅទទួលស្វាគមន៍ បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ នៅតាមច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ក្នុងខេត្តបាត់ដំបង ។ លោក ហេង...
ជប៉ុន៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងតែរស់នៅ និងធ្វើការនៅប្រទេសជប៉ុន នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រមូលផ្ដុំគ្នាតវ៉ា និងថ្កោលទោស ប្រឆាំងនឹងការឈ្លានពាន របស់សៀមមកលើអធិបតីភាព នៃព្រះរាជាណាចក្រកម្ពុជា ។ ការជួបជុំនេះ គឺធ្វើឡើងពីពលរដ្ឋខ្មែរ គ្រប់និន្នាការទាំងអស់ ដើម្បីបញ្ជូនសារប្រឆាំងការឈ្លានពានថៃ និងគាំទ្រវីរៈកងទ័ពខ្មែរ ដែលអង់អាចក្លាហានការពារបូរណភាពទឹកដី។ សម្រាប់ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនបានជួបជុំគ្នាចំនួន ៣ទីតាំងក្នុងនោះរួមមានការជួបជុំ នៅស្រុកអាយកាវ៉ា ខេត្តកាណាហ្គាវ៉ា...
ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្តីពីការអប់រំនៅតាមខេត្តជាប់ព្រំដែនថៃ និងការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីពាក់ព័ន្ធក្រោមឱវាទ និងមានការចូលរួមពីប្រធានមន្ទីរអប់រំ យុវជន...