ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ សាលារៀន៦០០ បិទទ្វារ លើ ៥ខេត្ត ប៉ះពាល់ដល់សិស្សានុសិស្ស១៥ម៉ឺននាក់ និងគ្រូបង្រៀនជាង៦ពាន់នាក់ ដោយសារតែការឈ្លានពានរបស់ថៃ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងអប់រំ។ សូមរំលឹកថា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានអះអាងថា រហូតមកដល់ព្រឹកថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០២៥នេះ មិនមានការបាញ់ប្រហារតាមផ្លូវទឹកពីភាគីថៃនោះទេ ។ ការលើកឡើងរបស់លោកស្រីអ្នកនាំពាក្យបែបនេះ បន្ទាប់ពីសារព័ត៌មានថៃបានចេញផ្សាយជាបន្តបន្ទាប់ថា កងទ័ពខ្លួនបានបន្តវាយប្រហារកម្ពុជាតាមរយៈផ្លូវទឹកមួយផ្នែកទៀត ប៉ុន្តែក្នុងសន្និសីទស្តីពីការវិវឌ្ឍនៃការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងថៃនាព្រឹកថ្ងៃ២៧ កក្កដានេះ លោកស្រី ម៉ាលី សុជាតា បានថ្លែងតបទៅវិញថា មិនមានការបាញ់ប្រហារតាមផ្លូវទឹកឡើយ។...
ពោធិ៍សាត់៖ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៥ នៅស្រុកវាលវែងបានអញ្ជើញទទួលស្បៀងអាហារគ្រឿងឧបភោគបរិភោគពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាកាន ដឹកនាំដោយលោកបណ្ឌិតទី នរិន្ទ ប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ដើម្បីចាត់ចែងជូនដល់កងកម្លាំងប្រដាប់អាវុធនៅជួរមុខ និង ប្រជាពលរដ្ឋភៀសសឹកមកពីឃុំថ្មដា ស្រុកវាលវែងព្រំប្រទល់កម្ពុជា-ថៃ។ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្តលោកមានមោទនភាពយ៉ាងក្រៃលែង និង...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សង្ឃឹមថាភាគីថៃ នឹងមិនកែប្រែជំហរ ជាមួយនិងសំណេីរបស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នា ដោយប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ ម្តងទៀត ដូចកាលពីថ្ងៃទី ២៤ កក្កដា ក្រោមការជួយសម្របសម្រួល របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនោះទេ។ តាមរយៈបណ្តាញសង្គម នាព្រឹកទាភ្លឺថ្ងៃទី២៧ ខែកក្កដា...
ភ្នំពេញ ៖ កម្ពុជា បានទាមទារឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឡើងគ្រាន់តែដើម្បីបិទបាំងការរំលោភច្បាប់អន្តរជាតិរបស់ខ្លួនតែប៉ុណ្ណោះ។ តាមរយ:សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់មិនពិត និងមានចរិតព្យាបាទពីសំណាក់ប្រទេសថៃ ដែលបានចោទប្រកាន់ថាកម្ពុជាបានបាញ់គ្រាប់ផ្លោងចូលក្នុងទឹកដីឡាវដោយចេតនា។ ក្រសួងការពារជាតិនៃកម្ពុជា...
ភ្នំពេញ៖ ថ្ងៃទី៣ នៃសត្រូវឈ្លានពាន សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី ហ៊ុន ម៉ាណែត និងបណ្តាមេទ័ពដេីម្បីវាយខ្មាំងដោយភាពក្លាហាន និងកំពុងបំពេញភារៈដ៏សកម្មជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព។ ទោះបីរយៈពេល ៣ ថ្ងៃមកនេះ សម្តេចមិនសូវបានសម្រាក តែលោកនៅតែអាចអង្គុយចាំផ្តល់យុទ្ធវិធីនិងកម្លាំងចិត្តប្រកបដោយថាមពេលនិងភាពមុតស្រួចដល់វីរៈកងទ័ពរបស់យេីង។ ស្មារតីតេជោសែន នៅជាមួយអ្នកប្រយុទ្ធរបស់យេីងគ្រប់ពេល។ រដ្ឋបុរសដែលបានឆ្លងកាត់សមរភូមិស្ទេីតែ ៤ ភាគ៥...
ភ្នំពេញ៖ ម៉ុល វិបុល អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី លីម ហ៊ូង សហស្ថាបនិកគម្រោងឱកាស នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញកិត្តិយសក្នុងកម្មពិធីបើកជាផ្លូវការកម្មវិធីពិព័រណ៍អប់រំ អាជីព និងសហគ្រិនភាពដែលរៀបចំដោយ ឱកាស នៅអាគារ Connexion ក្នុងមជ្ឈមណ្ឌលកោះពេជ្រ រាជាធានីភ្នំពេញ ដោយស្តង់ចំនួនជា ៦០...
ភ្នំពេញ ៖ ឈ្វេងយល់ ពីសិល្បៈការច្នៃផលិតផល ធ្វើពីស្បែកប្រណីត ក្នុងព្រឹត្តិការណ៍លាតត្រដាងបទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅប្រកប ដោយគុណភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅណាហ្គាវើលដ៍ទី២ ។ យីហោល្បីៗរបស់ប្រទេស សិង្ហបុរីចំនួនពីរ គឺក្រុមហ៊ុន Hides and Thread និង Faire...