ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈខ្មែរ បានស្នើសុំសហប្រធាន ICC-Preah Vihear និងតំណាងអង្គការយូណេស្កូនៅភ្នំពេញ ចាត់វិធានការជាបន្ទាន់ ដើម្បីការពារប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក និងស្នើសុំអង្គការយូណេស្កូ ប្រើប្រាស់យន្តការដែលមានស្រាប់ ជាពិសេសស្ថាប័ន ពិគ្រោះយោបល់នានា របស់អង្គការនេះ សិក្សាវាយតម្លៃផលប៉ះពាល់ ក្នុងទិសដៅបញ្ចូលរបាយការណ៍នេះ ទៅក្នុងកិច្ចពិភាក្សា របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នាពេលខាងមុខ៕
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានលើកឡើងថា ការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជាដែលបានធ្វើឲ្យបាត់បង់ជីវិត និងរបួសរបស់ជនស៊ីវិលកម្ពុជា គឺជាការរំលោភសិទ្ធិរស់រានមានជីវិត។ សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃ២៥ កក្កដានេះបានឲ្យដឹងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពឈ្លានពាន និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលប្រព្រឹត្តឡើងដោយថៃ ប្រឆាំងនឹងកម្ពុជា។ សកម្មភាពខុសច្បាប់ និងអរិភាពទាំងនេះបានធ្វើឲ្យខូចអធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរ ហើយជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងតំបន់...
ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋ មន្ដ្រីរាជការ វិស័យឯកជន ព្រមទាំងព្រះសង្ឃយ៉ាងច្រើនកុះករ ក្នុងក្រុងព្រះវិហារ បានបង្ហាញពីទឹកចិត្តស្នេហាជាតិមាតុភូមិដ៏មុតមាំ ចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ដើម្បីផ្គត់ផ្គង់និងត្រៀមបម្រុងទុកសម្រាប់ករណីបន្ទាន់ណាមួយ នៃបុព្វហេតុមនុស្សធម៌ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីចំពោះសត្រូវឈ្លានពាន៕ ដោយសួន៖ ពិសិត
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានថ្លែងថា ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏គម្រោងសាងសាង់ព្រែកជីកហ្វូណនតេជោ ដំណើរការទៅមុខជាធម្មតា នឹងឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០២៨។ នាឱកាសអញ្ជើញចុះផ្ទៀងផ្ទាត់ និងបញ្ចប់ការបោះបង្គោលព្រំដីនិយាមកា សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិសាស្រ្តឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី២៥...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់លោក Frédéric VALLIER អគ្គប្រតិភូ នៃសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF ថាជាការហួសចិត្តនិងនឹកស្មានមិនដល់នោះ គឺប្រទេសថៃ មិនគួរប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែក បំផ្លិចបំផ្លាញប្រាសាទ ដែលបានចុះបញ្ជី ជាបេតិកភណ្ឌពិភពលោកនោះទេ ។ ការលើកឡើងរបស់របស់លោកឃួង ស្រេង ប្រាប់ទៅលោក...
ភ្នំពេញ ៖ ក្នុងពិធីបរិច្ចាគឈាមមនុស្សធម៌ នៅព្រឹកថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ ចាប់ពីម៉ោង៩ព្រឹក មកនេះ ឃើញថា ចលនាចូលរួមពីក្រុមយុវជន-យុវនារី បាននាំគ្នាសម្រុកមកបរិច្ចាគ យ៉ាងច្រើនកុះករ។ ក្នុងពិធីបរិច្ចាគឈាមមនុស្សធម៌នៅព្រឹកថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ ចាប់ពីម៉ោង៩ព្រឹកដល់ ៥ល្ងាច ធ្វើឡើងក្រោមអធិបតី លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន...
ភ្នំពេញ ៖លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ភាគីថៃដែលបានធ្វើសកម្មភាព ចាប់ផ្ដើមដាក់ពង្រាយគ្រាប់ បែកចង្កោម មកលើកម្ពុជា នៅតំបន់ភ្នំខ្មោច នៅថ្ងៃទី២៥ ខែកក្កដានេះ គឺជាឧក្រិដ្ឋកម្មសង្គ្រាម រំលោភបំពានលើច្បាប់អន្តរជាតិ ។ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃ២៥ កក្កដា អំពីស្ថានការណ៍ ព្រំដែនកម្ពុជា-ថៃ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា មានប្រសាសន៍ថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន បានឲ្យពលករខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃត្រឡប់មកកាន់មាតុប្រទេសវិញ ព្រោះស្ថានភាពនៅថៃមិនល្អចំពោះពួកគេឡើយ ។ រដ្ឋបាលខេត្តប៉ៃលិនបន្តថា ខណៈស្ថានភាពមិនល្អនៅថៃ សូមប្រញាប់វិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។ ក្នុងនោះរដ្ឋបាលខេត្តបានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជួយពលករ ទោះបីមានឯកសារ ឬគ្មានឯកសារក៏ដោយ ព្រមទាំងត្រៀមរថយន្តក្រុង សម្រាប់ឲ្យពួកគាត់វិលត្រឡប់ទៅស្រុកកំណើត ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុង ទូទាំងកម្ពុជា ដោយឥតគិតថ្លៃ៕
ភ្នំពេញ ៖ លោក ម៉េត មាសភក្តី អភិបាលរង និង ជាអ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ដោយសារចោរឈ្លានពាន ល្មោភសង្គ្រាម ឃ្លានទឹកដីគេសាលារៀនទាំងអស់ ២៦០ទីតាំង ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានផ្អាកទាំងស្រុង។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោក ម៉េត មាសភក្តី នៅថ្ងៃទី២៥ កក្កដា នេះ។...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង ការបរទេស និងសហប្រតិបត្តិអន្តរជាតិ ទទួលជួប ជាមួយបណ្តាអង្គទូតបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការពន្យល់អំពីស្ថានការណ៍ នៃជម្លោះព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ សូមរំលឹកថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤...