បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីបានដាក់បម្រាមចូលដល់មន្ត្រីសហភាពអឺរ៉ុបមួយចំនួន ជាការឆ្លើយតបទៅនឹងកញ្ចប់ទណ្ឌកម្មទី១៧ និងទី១៨របស់ប្លុក ដោយផ្តោតលើបុគ្គល ងអង្គភាពនានាដែលត្រូវបានចាត់ទុកថាទទួលខុសត្រូវក្នុងការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។ រដ្ឋាភិបាលលោកខាងលិចបានបញ្ចេញនូវផែនការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងទីក្រុងមូស្គូ ចាប់តាំងពីជម្លោះអ៊ុយក្រែនបានកើនឡើងក្នុងឆ្នាំ២០២២។ កាលពីសប្តាហ៍មុន សហភាពអឺរ៉ុបបានណែនាំកញ្ចប់ទី១៨របស់ខ្លួន ដោយផ្តោតលើវិស័យថាមពល និងធនាគាររបស់រុស្ស៊ី។ ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាជាប្រតិកម្មទៅនឹង សកម្មភាពមិនរាក់ទាក់ ទាំងនេះថាប្រទេសរុស្ស៊ីបានពង្រីកយ៉ាងសំខាន់នូវបញ្ជីបុគ្គលដែលត្រូវបានហាមឃាត់មិនឱ្យចូលប្រទេស។ បញ្ជីខ្មៅឥឡូវនេះរួមមានតំណាងស្ថាប័ន EU មន្ត្រីមកពីរដ្ឋជាសមាជិក និងបុគ្គលមកពីបណ្តាប្រទេសអ៊ឺរ៉ុបផ្សេងទៀត...
ស្វាយរៀង៖ ក្មេងប្រុសម្នាក់បាត់ខ្លួន៣ថ្ងៃត្រូវបានឪពុកម្ដាយនិងសាច់ញាតិ ប្រជាពលរដ្ឋក្នុងភូមិជួយដើររកស្រាប់តែប្រទះឃើញអណ្ដែតទឹកស្លាប់ក្នុងទឹកស្រះកាលពីវេលាម៉ោង៦ និង ៣០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិព្រៃតាយឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកកំពង់រោទិ៍បានឲ្យដឹងថាសាកសពក្មេងប្រុសរងគ្រោះមានឈ្មោះ គង់ ផេស្ដារ ភេទ ប្រុស អាយុ ៤ឆ្នាំ រស់នៅភូមិព្រៃចំណារ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍...
ក្រុមហ៊ុនសារព័ត៌មាន របស់លោក Trump វិនិយោគប្រាក់២ពាន់លានដុល្លារ នៅក្នុងទីផ្សារលុយ Bitcoin Breaking News: សារព័ត៌មានផ្សាយថា នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba នឹងប្រកាសលាលែងចេញ ពីតំណែងនៅចុង ខែសីហាខាងមុខនេះ អាល្លឺម៉ង់ យល់ព្រមផ្តល់ប្រព័ន្ធការពារដែនអាកាស Patriots ទៅអ៊ុយក្រែន ប៉ុន្តែ អ៊ីតាលី...
ប៉ារីស៖ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសបារាំងបានឲ្យដឹងថា ប្រទេសបារាំង ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ និងជាសមាជិកស្ថាបនិកនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) មានការសោកស្ដាយ ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការចាកចេញពីអង្គការយូណេស្កូ។ អ្នកនាំពាក្យបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រទេសបារាំងគាំទ្រអង្គការយូណេស្កូទាក់ទងនឹងការទទួលបានការអប់រំសម្រាប់ទាំងអស់គ្នា ការការពារបេតិកភណ្ឌដែលជិតផុតពូជ ការថែរក្សាមហាសមុទ្រ ការអភិវឌ្ឍន៍ប្រកបដោយទំនួលខុសត្រូវនៃបញ្ញាសិប្បនិមិត្ត និងការប្រយុទ្ធប្រឆាំងនឹងពួកសាសន៍យូដា និងការនិយាយស្អប់។ កាលពីរសៀលថ្ងៃអង្គារ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិកបានប្រកាសសាជាថ្មីម្តងទៀតថានឹងដកខ្លួនចេញពីអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ជុំវិញការចោទប្រកាន់ថាមានភាពលម្អៀងប្រឆាំងនឹងអ៊ីស្រាអែល។ កាលពីខែកុម្ភៈ ប្រធានាធិបតី Donald Trump បានបញ្ជាឱ្យមានការពិនិត្យឡើងវិញរយៈពេល៩០ថ្ងៃដោយក្រសួងការបរទេសទៅលើការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងកម្មវិធីរបស់អង្គការយូណេស្កូ។ចំណាត់ការនេះគឺជាផ្នែកមួយនៃការជំរុញដ៏ទូលំទូលាយមួយដើម្បីផ្តាច់ចេញពីស្ថាប័នអង្គការសហប្រជាជាតិ ដែលក្រុមមន្ត្រីអះអាងថា សកម្មភាពប្រឆាំងនឹងផលប្រយោជន៍របស់អាមេរិក និងធ្វើឱ្យប៉ះពាល់ដល់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ខណៈពេលដែលអង្គការបានថែមទាំងធ្វើការការឃោសនាដែលមានចេតនាប្រឆាំងនឹងពួកយូដាទៀតផង។ ក្រសួងការបរទេសបានប្រកាសកាលពីថ្ងៃអង្គារថា ការសម្រេចចិត្តរបស់លោក Trump ក្នុងការចាកចេញពីទីភ្នាក់ងារនេះ បានធ្វើតាមការរកឃើញថា...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាស បានណែនាំដល់សិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ បន្តខិតខំប្រឹងប្រែងរៀន សូត្របន្ថែម និងបំពេញចន្លោះខ្វះខាតផ្សេងៗ ពិសេសត្រូវថែទាំសុខភាព សម្រាក និងហូបចុកឱ្យបានគ្រប់គ្រាន់ ។ ការណែនាំរបស់ លោក...
ភ្នំពេញ ៖ លោក ស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum របស់រដ្ឋាភិបាលនៃប្រទេសហុងគ្រី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ កម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ចូលជួបសំណេះសំណាល...
សៀមរាប ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ទទួលពានរង្វាន់ បេសកជនពិសេស នៃសុចរិតភាពព័ត៌មាន ពីលោកបណ្ឌិត Nalinda Jayatissa រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងព័ត៌មាន នៃប្រទេសស្រីលង្កា ក្នុងងសន្និសីទកំពូល ប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ (20th Asia...
សៀមរាប ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបពិភាក្សាការងារជាមួយលោក Ye Tint អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន សហភាពមីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសារព័ត៌មាន នៃប្រទេសទាំង២ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុងក្នុងឱកាសដឹកនាំគណៈប្រតិភូ ចូលរួមើកក្នុងសន្និសីទកំពូល ប្រព័ន្ធផ្សព្វផ្សាយអាស៊ី...
ស្របនឹងការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ប្រកបដោយគុណភាពខ្ពស់ រវាងប្រទេសចិន និងប្រទេសចូលរួមគំនិតផ្តួចផ្តើម មួយនេះបាននិងកំពុងដំណើរ ការយ៉ាងរលូន និងប្រកបដោយផ្លែផ្កាជាហូរហែ «ផ្លូវសូត្រឌីជីថល» ដែលជារូបមន្តសហប្រតិបត្តិការថ្មី បានដើរតួនាទីសំខាន់ឡើងៗ សម្រាប់ជំរុញ ការតភ្ជាប់គ្នានៃសកលលោក ក្នុងយុគសម័យឌីជីថល ។ តើ«ផ្លូវសូត្រឌីជីថល » ជាអ្វី ? លោក ស៊ី ជីនភីង...