តាមការផ្សាយដំណឹង នៃកាសែត «The Washington Post» នៅថ្ងៃទី ២០ ខែកក្កដាឱ្យដឹងថា ក្នុងប៉ុន្មានខែចុងក្រោយនេះ ដោយសាររងឥទ្ធិពល ពីគោលនយោបាយដំឡើងពន្ធគយរបស់រដ្ឋាភិបាលអាមេរិក បានជាខ្សែសង្វាក់ផ្គត់ផ្គង់ និងនិម្មាបនកម្មពាណិជ្ជកម្មសកល បាននិងកំពុងកើតមានការប្រែប្រូល ។ ប្រភពព័ត៌មាននេះបានអះអាងថា ក្រុមហ៊ុននិងដៃគូពាណិជ្ជកម្មសំខាន់ៗ របស់អាមេរិកសុទ្ធតែខិតខំប្រឹងប្រែង សមស្របនឹងបរិយាកាសសេដ្ឋកិច្ចសកលថ្មី “គោលនយោបាយ ពាណិជ្ជកម្ម ដែលមានលក្ខណៈបំផ្លិចបំផ្លាញ”របស់លោក...
តាំងពីដើមឆ្នាំនេះមក ពីក្រុងឡុងដ៍ ក្រុងប៉ារីស ក្រុងឡូសអេនជឺលេសដល់ក្រុងមីឡាន… IP LABUBU របស់ចិនត្រូវបានដណ្ដើមទិញទូទាំងពិភពលោក។ម៉ាស្កូតLABUBU មិនត្រឹមតែទាក់ទាញអ្នកគាំទ្រ នៅក្រៅប្រទេសប៉ុណ្ណោះទេ ក្រោមឥទិ្ធពលរបស់តារាល្បីៗ និងប្រព័ន្ធទំនាក់ទំនងសង្គម “Generation Z” ក្នុងប្រទេសចិនជាច្រើន ក៏បានចូលរួមក្នុងរង្វង់អ្នកគាំទ្រ របស់ម៉ាស្កូត LABUBU ផងដែរ ។ខណៈដែលម៉ាស្កូត LABUBU បានពេញនិយមយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក ជាមួយនឹងរូបភាពដែលអាចស្គាល់បានខ្ពស់...
ភ្នំពេញ ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៥ បទល្មើសធនធានធម្មជាតិ ត្រូវបានបង្រ្កាបមានចំនួន ៩៨៦ករណី ហើយទិន្នន័យនេះមានការថយចុះចំនួន ៣៦៨ករណី បើប្រៀបធៀប នឹងការពង្រឹងការអនុវត្តច្បាប់ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ តាមតំបន់ការពារធម្មជាតិ ក្នុងរយៈពេលដូចគ្នា នាឆ្នាំ២០២៤ ដែលមានរហូតដល់១៣៥៤ករណី ។ លើសពីនេះ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ បានរឹបអូសវត្តុតាង...
ក្រុមការងារ ខ្ញុំស្រលាញ់ព្រៃធម្មជាតិនៅកម្ពុជា ហៅកាត់ថា អាយអិលស៊ី (ILC)បានដាក់យុទ្ធនាការ ៥ពាន់រៀល ២ពាន់នាក់ គឺជាយុទ្ធនាការជួយបរិច្ចាកដល់សិស្សក្រីក្រ និងឧបត្ថម្ភដល់សាលារៀនសហគមន៍ Village Homeschool ⛺️⛰ការបរិច្ចាករបស់សប្បុរសជននឹងក្លាយជាក្តីសង្ឃឹម ក្តីស្រលាញ់ និងស្នាមញញឹមសម្រាប់កុមារកម្ពុជា☺️🥰🥹 ជួយទៅដល់សិស្សានុសិស្សចំនួន៣០០នាក់ និងលោកគ្រូ អ្នកគ្រូ ចំនួន១៣នាក់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ភូមិស្រះស្រង់ខាងត្បូង...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៦៦នាក់ (ស្រី៤០នាក់) ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃ២២ កក្កដា ។ ពួកគេទាំង២៦៦នាក់នេះ គឺជាប់ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។ ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ៕
កំពង់ធំ៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា គម្រោង ACSEPនិងបន្តជួយលើកកម្ពស់ទំនាក់ទំនងទីផ្សារ ប្រព័ន្ធដឹកជញ្ជូនពីកសិដ្ឋានផលិត ទៅកាន់ទីផ្សារផ្តល់លទ្ធភាពក្នុងការចាប់ផ្តើមអាជីវកម្មថ្មី ឬពង្រីកអាជីវកម្មរបស់ខ្លួនបានកាន់តែប្រសើរឡើង ។ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្មដែលជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលនេះ បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងខ្សែច្រវាក់តម្លៃ និងផលិតផលកសិកម្មដែលមានលក្ខណៈប្រកួតប្រជែងដូចជាដំឡូងមី គ្រាប់ស្វាយចន្ទី...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា យុទ្ធសាស្ត្រមួយល្អ លុះត្រាតែយុទ្ធសាស្រ្តនោះ ត្រូវបានយកទៅអនុវត្តជាក់ស្តែងបាន ដើម្បីសម្រេចគោលដៅ តាមការគ្រោងទុក ។ ក្នុងឱកាសដឹកនាំប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីធ្វើបទបង្ហាញអំពីសមិទ្ធផលការងារ និងផ្តល់យោបល់ អំពីអភិបាលកិច្ច ផែនការយុទ្ធសាស្រ្តវឌ្ឍនភាព វិស័យសុខាភិបាល កាលពីថ្ងៃ២២...
ព្រះវិហារ ៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូ នៃគណៈកម្មការអង្កត បោសសម្អាត និងប្រឆាំងអំពើពុករលួយ បានជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះវិហារ ដឹកនាំដោយ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក គីម រិទ្ធី អភិបាលខេត្ត...
ស្វាយរៀង ៖ លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត លោក ប៉េង ពោធិ៍សា អភិបាល ខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្ត និង លោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៣...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិន ក្នុងកម្មវិធីបាឋកថានៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ នេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា យុវជនសម័យនេះ ឱកាសក៏មាន សាលារៀនក៏សម្បូរ គ្រូក៏ពូកែ។ ចំណែកឯគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏លើកទឹកចិត្តយ៉ាងខ្លាំងដល់ការសិក្សារបស់យុវជន។ ជាក់ស្តែង...