ឡុងដ៍៖ ប្រទេសចំនួន ២៨ និងស្នងការសហភាពអឺរ៉ុបសម្រាប់សមភាព ការត្រៀមលក្ខណៈ និងការគ្រប់គ្រងវិបត្តិ បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃចន្ទ ដោយថ្កោលទោសអ៊ីស្រាអែលចំពោះការឈឺចាប់របស់ជនស៊ីវិលនៅតំបន់ហ្គាហ្សា។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ការរងទុក្ខរបស់ជនស៊ីវិលនៅតំបន់ហ្គាហ្សា បានឈានដល់ជម្រៅថ្មីហើយ។ យើងថ្កោលទោស ចំពោះការផ្តល់ជំនួយ និងការសម្លាប់ជនស៊ីវិលដោយអមនុស្សធម៌ វាគួរឱ្យរន្ធត់ណាស់ដែលជនជាតិប៉ាឡេស្ទីនជាង ៨០០នាក់ត្រូវបានសម្លាប់ខណៈពេលដែលកំពុងស្វែងរកជំនួយ”។ សេចក្តីថ្លែងការណ៍បានបន្ថែមថា “ការបដិសេធរបស់រដ្ឋាភិបាលអ៊ីស្រាអែល ចំពោះជំនួយមនុស្សធម៌សំខាន់ៗដល់ប្រជាជនស៊ីវិល គឺមិនអាចទទួលយកបាននោះទេ។ អ៊ីស្រាអែល ត្រូវតែគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់មនុស្សធម៌អន្តរជាតិ”...
បរទេស៖ ប៉ុស្តិ៍ទូរទស្សន៍រុស្ស៊ី Zvezda បានបង្ហាញវីដេអូដ៏កម្រមួយទៅលើអ្វីដែលខ្លួនពណ៌នាថា ជា “រោងចក្រដំឡើងយន្តហោះគ្មានមនុស្សបើកធំបំផុតនៅលើពិភពលោក” នៅភាគកណ្តាលនៃប្រទេស ដែលផលិតយន្តហោះគ្មានមនុស្សបើករាប់ពាន់គ្រឿងសម្រាប់ប្រើប្រាស់ក្នុងជម្លោះជាមួយអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា របាយការណ៍ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យបង្ហាញពីរោងចក្រផលិតយន្តហោះគ្មានមនុស្សបើកដ៏ធំនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Alabuga ក្នុងតំបន់ Tatarstan ដែលមានចម្ងាយជាង ១.២០០ គីឡូម៉ែត្រពីជួរមុខនៃតំបន់ដែលមានជម្លោះ។ រោងចក្រនេះផ្តោតលើការផលិតយន្តហោះគ្មានមនុស្សបើក...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅព្រឹកថ្ងៃ២៣ កក្កដា នេះ ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងបោះបង្គោលនិយាមកា លើផ្ទៃសមុទ្រ ខេត្តកែប ដែលជាចំណុចចុងទី នៃគម្រោងព្រែកជីកហ្វូណនតេជោ ។ គម្រោងផ្លូវទឹកដ៏សម្បើមនេះ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន...
បរទេស៖ ក្រុមមន្ត្រីបានបញ្ជាក់កាលពីថ្ងៃចន្ទថា ប្រទេសអាល្លឺម៉ង់បានយល់ព្រមផ្តល់ប្រព័ន្ធការពារដែនអាកាស Patriot ដល់អ៊ុយក្រែន “ឱ្យបានលឿនតាម ដែលអាចធ្វើទៅបាន” ។ ផែនការនេះត្រូវបានគេរាយការណ៍ថា បានព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពី ប្រធានាធិបតី Donald Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តផ្គត់ផ្គង់ សព្វាវុធដល់អ៊ុយក្រែន ដរាបណាបណ្តាប្រទេសណាតូនៅអឺរ៉ុប ចំណាយលុយសម្រាប់សព្វាវុធទាំងនោះ។ យោងតាមសារព័ត៌មាន RT...
បរទេស៖ អាកាសយានិក របស់ជើងហោះហើរ ក្នុងតំបន់ របស់សហរដ្ឋអាមេរិក ត្រូវតែធ្វើការ “កាច់ចង្កូតយ៉ាងប្រថុយ ប្រថាន” ដើម្បីបញ្ជៀសការប៉ះទង្គិចគ្នានៅកណ្តាលអាកាស ជាមួយយន្តហោះទម្លាក់គ្រាប់បែក B-52 នៅរដ្ឋ North Dakota ក្នុងឧប្បតិហេតុកាលពីថ្ងៃសុក្រ នេះបើយោងតាមការកត់ត្រា នៃសេចក្តីប្រកាសដល់អ្នកដំណើរ ដែលបានផ្សព្វផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ...
ភ្នំពេញ ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា អំពីសេចក្តីព្រាង ច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីសញ្ជាតិ៕
បរទេស៖ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងនៅថ្ងៃពុធនេះថា នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba ត្រូវបានគេរំពឹងថា នឹងប្រកាសលាលែងពីតំណែង នៅចុងខែសីហាខាងមុខនេះ ដោយនាយករដ្ឋមន្ត្រី បានប្រាប់ទីប្រឹក្សាជិត ស្និទ្ធរបស់លោកថា លោកបានធ្វើការសម្រេចចិត្ត គឺ បីថ្ងៃបន្ទាប់ពីសម្ព័ន្ធគណបក្ស ប្រជាធិបតេយ្យសេរី-Komeito របស់លោកបានបាត់បង់សំឡេង ភាគច្រើននៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់ ។ យោងតាមសារព័ត៌មាន Japan Times...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចាត់ទុកក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិនៅតែជាដៃគូសហការពិសេស ក្នុងការគាំទ្រគ្នាទៅវិញទៅមកក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ ដើម្បីលើកស្ទួយដល់កិច្ចគាំពារប្រជាពលរដ្ឋ ។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែតបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលស្វាគមន៍ចំពោះអង្គការជាតិ-អន្តរជាតិដោយគ្មាននិន្នាការរើសអើងចំពោះអង្គការមួយណាឡើយដែលកំពុងមានវត្តមាននៅលើទឹកដីកម្ពុជា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កុមារកម្ពុជា នៅជួបបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យស្ថាប័នគ្រប់ជាន់ថ្នាក់ អង្គការសង្គមស៊ីវិល វិស័យឯកជនសហគមន៍ ព្រមទាំងអាណាព្យាបាល រួមគ្នាដោះស្រាយ ឱ្យបានទាន់ពេលវេលា និងចំគោលដៅ ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលផ្កាឈូក របស់អង្កការមូលនិធិកុមារកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកក្កដា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រុមហ៊ុនប្រព័ន្ធផ្នែកកិច្ចការងារផ្សព្វផ្សាយ និងបច្ចេកវិទ្យា របស់ប្រធានាធិបតី អាមេរិក Donald Trump ពេលនេះទទួលបានការវិនិយោគ ប្រហែលជា២ពាន់លានដុល្លារ នៅក្នុងទីផ្សារលុយ Bitcoin និងទ្រព្យសម្បត្តិដែលពាក់ព័ន្ធ ដែលនេះបានបញ្ជាក់ពីការបង្កើនល្បឿន របស់រដ្ឋបាលរបស់គាត់ឆ្ពោះ ទៅរករូបិយប័ណ្ណគ្រីបតូ។ គេសង្កេតឃើញថាក្រុមគ្រួសារត្រកូល Trump កាន់តែមានភាពស៊ីសង្វាក់គ្នា...