ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា មានអ្នកជំងឺផ្តាសាយបក្សីមួយករណីទៀត កើតលើកុមារាអាយុ ៦ឆ្នាំ ដែលបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល អ្នកជំងឺមានទីលំនៅក្នុងភូមិបុសឬស្សី ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានរោគសញ្ញា...
ភ្នំពេញ៖ ក្រោយមានមន្ទិលសង្ស័យ ជាច្រើនពីសំណាក់មហាជន អំពីសកម្មភាពឈូសឆាយផ្លូវ នៅតំបន់មុំបី របស់យោធាថៃ ពេលនេះការពិត ត្រូវបានបញ្ជាក់ច្បាស់ថា ការឈូយឆាយតម្រាយផ្លូវនេះ គឺធ្វើឡើងនៅក្នុងទឹកដីរបស់ថៃ តែប៉ុណ្ណោះ។នេះបើតាមការបញ្ជាក់ពី ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ឯក ស្រី...
បរទេស៖ តម្លៃមាសនៅក្នុងប្រទេសវៀតណាមបានកើនឡើងយ៉ាងខ្លាំងនៅព្រឹកថ្ងៃអង្គារ ខណៈអត្រាពិភពលោកបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបួនសប្តាហ៍មកនេះ។ ហាងឆេងមាសបានកើនឡើង 0.85% ដល់ 119 លានដុង ស្មើនឹង 4,552.42 ដុល្លារអាមេរិក ក្នុងមួយតម្លឹង ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ដុំមាសមានស្ថិរភាពនៅតម្លៃ 121.5...
ភ្នំពេញ៖ ស្របនឹងការផ្សព្វផ្សាយ ស្តីពីការធ្វើទុក្ខបុកម្នេញនៅប្រទេសថៃ ចំពោះពលករ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវជាថ្មីម្តងទៀត នៅថ្ងៃទី២២ ខែកក្កដានេះ ទៅដល់ពលករខ្មែរ និង ពលរដ្ឋដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃ ឱ្យត្រឡប់មកស្រុកកំណើតវិញ ដោយស្វែងរកឱកាសការងារក្នុងស្រុកជំនួស ។ ការអំពាវនាវជាថ្មីនេះគឺធ្វើឡើង ស្របពេលដែលមាន ការផ្សព្វផ្សាយពីបណ្តាញសារព័ត៌មានក្នុងស្រុកជាច្រើនថា ពលរដ្ឋខ្មែរដែលមិនមានឯកសារ គ្រប់គ្រាន់ត្រូវបានថៅកែក្នុងប្រទេសថៃ ធ្វើទុក្ខបុកម្នេញដូចជា...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា, លោក ថងសាវណ្ណ កុមវិហាន (Thongsavanh PHOMVIHANE) រដ្ឋមន្ត្រីការបរទេសឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។...
បរទេស៖ ដើម្បីឆ្លើយតបនឹងព្យុះទីហ្វុង វិផា ដែលជាលើកទី៣ ដែលបានបោកបក់មកសមុទ្រខាងកើតក្នុងឆ្នាំនេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានសម្រេចផ្អាកការទទួល និងប្រតិបត្តិការយន្តហោះជាបណ្ដោះអាសន្ន នៅអាកាសយានដ្ឋានដែលស្ថិតនៅក្នុង តំបន់រងគ្រោះនៅថ្ងៃទី ២១ និង ២២ ខែកក្កដា ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥...
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅថ្ងៃទី២២ កក្កដា នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារវិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ច ១ខ្នង ២ជាន់ នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ដោយមានការចូលរួមពី លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម...
ខេត្តសៀមរាប ៖ នាថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៥សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) ក្រោម អធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមជាមួយថ្នាក់ដឹកនាំសំខាន់ៗ របស់ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំនៃវិទ្យាស្ថាន អាស៊ីប៉ាស៊ីភិក...
សៀមរាប ៖ លោក ថុង គន្ធយុឡេង ទីប្រឹក្សា និង ជានាយករងខុទ្ទកាល័យរដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា សិក្ខាសាលា ស្តីពីការពង្រឹង សមត្ថភាពឌីជីថល របស់យុវជន និងយុវតី ក្នុងទិវា ICT Cambodia ឆ្នាំ២០២៥ ជាព្រឹត្តិការណ៍ មិនត្រឹមតែផ្តល់ជំនាញប៉ុណ្ណោះឡើយ វាបានបណ្តុះភាពក្លាហាន...
យោងតាមគេហទំព័រ The Blaze បានចេញផ្សាយថា បន្ទាប់ពីនាយកដ្ឋានប្រសិទ្ធភាព រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក បានរកឃើញកាកសំណល់ ការក្លែងបន្លំ និងអំពើពុករលួយដ៏ច្រើនសន្ធឹកសន្ធាប់ដែលពាក់ព័ន្ធទៅនឹងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) រដ្ឋបាលលោក Trump បានបណ្តេញបុគ្គលិករបស់ USAID ប្រមាណជិត ១០ ០០០នាក់ ដែលជាយុទ្ធនាការរុះរើ និងកែសម្រួលទីភ្នាក់ងារមួយនេះ និងផ្ទេរភារកិច្ចរបស់ USAID...