បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យោងតាមការិយាល័យស្ថិតិជាតិហៅកាត់ថា NBS បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង៥,៣ភាគរយ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ការរីកចម្រើនគួរឲ្យកត់សំគាល់នេះកើតឡើង បើទោះបីជាមានសម្ពាធពីខាងក្រៅជាច្រើននិងបន្តបន្ទាប់ ជាពិសេសការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកក៏ដោយ។ កំណើនដែលធ្លាប់ធ្វើបាន៥,៤ភាគរយកាលពី នៅក្នុងត្រីមាសទីមួយ មុនពេលធ្លាក់ចុះបន្តិចទៅ ៥,២ភាគរយនៅក្នុងត្រីមាសទីពីរដែលទោះជាយ៉ាងណាក៏ដោយ តួលេខចុងក្រោយនេះបានមកមុនបន្តិចនៃការព្យាករណ៍សម្រាប់ការកើនឡើង៥,១ភាគរយ។ ធនាគារពិភពលោករំពឹងថា កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិននឹងមកក្នុងកម្រិត៤,៥ភាគរយ ក្នុងឆ្នាំ ២០២៥...
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ ទីក្រុងព្រុចសែលបានចុះបញ្ជីខ្មៅចំពោះធនាគារចិនចំនួនពីរ និងក្រុមហ៊ុនចំនួន ៥ ដែលជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មលើកទី១៨ ប្រឆាំងនឹងរុស្ស៊ីជុំវិញជម្លោះអ៊ុយក្រែន ដោយអះអាងថា ក្រុមហ៊ុនទាំងនោះបានជួយរុស្ស៊ីគេចពីទណ្ឌកម្មពីមុន។ អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិនបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា “ប្រទេសចិនបានប្រឆាំងយ៉ាងជាប់លាប់នូវទណ្ឌកម្មឯកតោភាគីដែលខ្វះមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ និងមិនត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ” ដោយព្រមានថា វិធានការរបស់សហភាពអឺរ៉ុប គឺនឹងប៉ះពាល់យ៉ាងខ្លាំងដល់ពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។...
ភ្នំពេញ ៖ ឈ្វេងយល់ពីអំណាច នៃពណ៌ និងត្បូងគ្រីស្តាល់ក្នុងព្រឹត្តិការណ៍ “លាតត្រដាងបទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅ ប្រកបដោយគុណភាព” នៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅណាហ្គាវើលដ៍ ហើយសាធារណជន អាចចូលរួមក្នុងសិក្ខាសាលាចំនួន ២ ផ្តល់ជូនដោយយីហោល្បីៗ របស់ប្រទេសសិង្ហបុរី គឺក្រុមហ៊ុនឯកទេសផ្នែកពណ៌ Chroma និងក្រុមហ៊ុនគ្រឿង អលង្ការគ្រីស្តាល់...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារមួយចំនួនរំលឹក ទៅភាគីថៃ អំពីតំបន់កំពុងមានជម្លោះ ដែលមិនទាន់បញ្ចប់ការដោះស្រាយ គឺគ្មានភាគីណាមួយមានសិទ្ធិធ្វើសកម្មភាព ឬដាក់ចេញវិធានការ ជាឯកតោភាគីនោះទេ ។ សម្តេចធិបតី បានមានប្រសាសន៍ ឆ្លើយតបទៅភាគីថៃនាថ្ងៃ២២ កក្កដា នេះ បន្ទាប់ពីបានឃើញថា ក្នុងមួយរយៈនេះ ថ្នាក់ដឹកនាំនយោបាយ...
ប៉ុន្មានថ្ងៃជាប់មកនេះ នៅនឹងកន្លែងពិព័រណ៍ជំរុញ ខ្សែសង្វាក់ផ្គត់ផ្គង់ចិន អន្តរជាតិលើកទី ៣ តំណាងសហគ្រាស ពហុជាតិ ជាច្រើនបាននាំគ្នាថ្លែងថា “យើងអាចរក ឃើញក្រុមហ៊ុនផ្គត់ផ្គង់ ដ៏ល្អជាច្រើនបានក្នុងរយៈពេល តែមួយម៉ោងប៉ុណ្ណោះ” “ខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិនមិនត្រឹមតែមានលក្ខណៈដ៏ពេញលេញនិងទ្រង់ទ្រាយធំប៉ុណ្ណោះទេ ថែមទាំងក៏មានការឆ្លើយតប យ៉ាងឆាប់រហ័សផងដែរ” “វាគឺជាយុថ្កាលំនឹង ស្ថិរភាពសម្រាប់ធានាផលិតកម្ម របស់សហគ្រាស” ។ល។ ក្នុងនាមជាផលិតផល សាធារណៈអន្តរជាតិដ៏សំខាន់ សម្រាប់ការគាំពារស្ថិរភាព...
តេហេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ីរ៉ង់ និងប្រទេសអឺរ៉ុបចំនួនបី ដែលមាន បារាំង អាល្លឺម៉ង់ និង អង់គ្លេស ដែលហៅថា E3 បានព្រមព្រៀងគ្នាក្នុងការបន្តការ ចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ ប្រទេស អ៊ីរ៉ង់ និង E3 កំពុងធ្វើការពិគ្រោះយោបល់ លើកាលបរិច្ឆេទ...
បរទេស៖ ក្រុមមន្ត្រីបាននិយាយថា យន្តហោះហ្វឹកហ្វឺន របស់កងទ័ពអាកាសបង់ក្លាដែស បានធ្លាក់ចូលទៅក្នុងសាលារៀន មួយក្នុងទីក្រុង Dhaka ភ្លាមៗបន្ទាប់ពីហោះឡើងកាលពីរសៀលថ្ងៃច័ន្ទ ដោយបានឆាបឆេះ និងសម្លាប់អ្នកបើកយន្តហោះ និងមនុស្សយ៉ាងតិច ១៩ នាក់ផ្សេងទៀត ដែលភាគច្រើនជាសិស្ស។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមមន្ត្រីបាននិយាយថា សិស្សចំនួន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាស ឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈ ស្តីពី ការផ្គត់ផ្គង់ ម៉ាស៊ីនតេស្តខ្សែដីបង្កប់ ក្នុងគ្រឹះបង្គោលខ្សែបញ្ជូន ចំនួន 01 Set (កញ្ចប់លេខ6)...
ឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋខ្មែរប្រមាណជិត១មុឺននាក់ បាននាំគ្នាសម្រុកទៅទស្សនាប្រាសាទតាមាន់និងប្រាសាទតាក្របី ក្នុងទឹកដីនៃខេត្តឧត្ដរមានជ័យ ប្រទេសកម្ពុជា។ ការដែលប្រជាពលរដ្ឋ ដ៏ច្រើនកុះករ អញ្ជើញទៅទស្សនាប្រាង្គប្រាសាទខ្មែរនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីស្នេហាជាតិ ស្នេហាទឹកដី ប្រឆាំងតបតយ៉ាងមឹុងម៉ាត់ ពីសំណាក់ក្រុមចោរសៀមប៉ុនប៉ង និងចិញ្ចឹមចិត្តលេបយកទឹកដីកម្ពុជា ដោយមិនចេះអៀនខ្មាស់ ចំពោះមុខពិភពលោក។ បើតាមលោក ម៉េត មាសភក្ដី អភិបាលរងខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា ជិត១ខែកន្លះមកនេះ មានប្រជាពលរដ្ឋជិត...
ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ដោយទាត់ចោលចំពោះការតវ៉ា និងចោទប្រកាន់របស់ថៃដែលថា កម្ពុជាបានប្រើប្រាស់មីនប្រឆាំងមនុស្សដែលទើបតែដាក់ថ្មីៗ។ក្រសួងការបរទេសកម្ពុជា កងទ័ពថៃបានដើរចូលដីកម្ពុជា ទាំងបំពានលើកិច្ចព្រមព្រៀងហើយជាន់មីនដែលសល់ពីសម័យសង្គ្រាម។ ក្រសួងបញ្ជាក់ថា ឧប្បត្តិហេតុនេះសបញ្ជាក់អំពីភាពចាំបាច់ ដែលប្រទេសទាំងពីរត្រូវរកដំណោះស្រាយជាបន្ទាន់ និងដោយសន្តិវិធីតាមរយៈយន្តការអន្តរជាតិដោយជំរុញឱ្យប្រទេសថៃទទួលយកយុត្ថាធិការតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដោះស្រាយបញ្ហានេះ៕