បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira បានថ្កោលទោស ការអត្ថាធិប្បាយ របស់ប្រមុខណាតូ អំពីការដាក់ទណ្ឌកម្មបន្ទាប់បន្សំ ដែលមានសក្តានុពលលើក្រុមប្រទេស BRICS ជុំវិញការធ្វើពាណិជ្ជកម្មជាមួយនឹងរុស្ស៊ី ។ អគ្គលេខាធិការអង្គការណាតូលោក Mark Rutte កាលពីថ្ងៃអង្គារ បានប្រកាសថាប្រេស៊ីល ឥណ្ឌា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត The Times បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump អាចជួបសមភាគីរុស្ស៊ី និង ចិន លោក Vladimir Putin និង Xi Jinping...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនជាច្រើនគ្រឿង ចូលទៅជិតទីក្រុងមូស្គូ អភិបាលក្រុងលោក Sergey Sobyanin បាននិយាយកាលពីថ្ងៃសុក្រ ។ អ៊ុយក្រែនបានធ្វើការ វាយឆ្មក់ដ្រូន UAV ចូលជ្រៅក្នុងប្រទេសរុស្ស៊ី អស់រយៈពេលជាច្រើនខែមកហើយ ដែលជាញឹកញាប់វាយប្រហារទៅលើគោលដៅ ជាអគារលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀតហើយ រដ្ឋាភិបាលរុស្ស៊ីចាត់ទុកការវាយប្រហារ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើការពិភាក្សាគ្នាទៅកាន់សមភាគីតួកគី លោក Recep Tayyip Erdogan តាមទូរស័ព្ទ ។ប្រភពដដែលបានឲ្យដឹងទៀតថា មេដឹកនាំបានពិភាក្សាគ្នា អំពីជម្លោះអ៊ុយក្រែន ក៏ដូចជាការកើនឡើងថ្មីៗនេះ នៅក្នុងប្រទេសស៊ីរីនេះ បើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយវិមានក្រឹមឡាំង កាលពីថ្ងៃសុក្រ។...
ស្តេចប្រដាល់សញ្ជាតិហ្វីលីពិន ប្រចាំតំបន់អាស៊ីអ្នកណាមិនស្គាល់គឺ លោក Manny Pacquiao បានប្រកាសខ្លួនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រលប់មកកាន់សង្វៀនប្រកួតវិញ។ ការវិលត្រឡប់មកលើកនេះ ជាឱកាសមួយសម្រាប់បង្កើតប្រវត្តិសាស្ត្រថ្មីម្តងទៀត។ ក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រដាល់លើកនេះ លោក Manny Pacquiao នឹងធ្វើការប្រកួតជាមួយ លោក Mario Barrios កីឡាករជនជាតិម៉ិកស៊ិក-អាមេរិក អាយុ ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់...
កំពត ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្ដេជ្ញារួមគ្នាបង្ក្រាប បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញគ្រប់ប្រភេទ មិនឱ្យមានក្នុងមូលដ្ឋានទេ និងបានដាក់ចេញវិធានការទប់ស្កាត់ ប្រកបដោយការ ទទួលខុសត្រូវខ្ពស់។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យការអនុវត្ត បទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១៨...
កៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា សភាអ៊ុយក្រែន បានអនុម័តការបង្កើត គណៈរដ្ឋមន្ត្រីថ្មីមួយ ។ ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីការលាលែង ពីតំណែងរបស់អតីតនាយករដ្ឋមន្ត្រីលោក Denys Shmyhal ដែលនាំឱ្យរដ្ឋាភិបាលទាំងមូលត្រូវបាន បណ្តេញចេញដោយស្វ័យប្រវត្តិ។ គណៈរដ្ឋមន្ត្រីថ្មីដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ទើបតែងតាំងថ្មីលោកស្រី Yulia Svyrydenko រួមមានសមាជិកមួយចំនួនដែលបន្ត កាន់តំណែងពីរដ្ឋាភិបាលមុន ។...
ថៃ៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ការគោរព ចំពោះព្រះសង្ឃ ដែលពាក់សក្ការៈបូជា ត្រូវបានបញ្ចូលយ៉ាងជ្រៅ ទៅក្នុងសង្គមថៃ ប៉ុន្តែរឿងអាស្រូវជំរិតទារផ្លូវភេទ បានធ្វើឲ្យអ្នកបួសចាប់អារម្មណ៍ និងធ្វើឲ្យអ្នកគោរពសាសនា ចោទសួរអំពីជំនឿ របស់ពួកគេយ៉ាងច្រើន។ ប៉ូលិសថៃក្នុងសប្តាហ៍នេះ បានចាប់ខ្លួនស្ត្រីម្នាក់ ត្រូវបានចោទប្រកាន់ពីបទឡើង លើគ្រែជាមួយព្រះសង្ឃយ៉ាងតិចចំនួន ១១ អង្គ ពីបទរំលោភលើពាក្យសច្ចាថា...
ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចហាងលក់កាមេរ៉ាមួយកន្លែង ស្ថិតលើផ្លូវមុន្នីវង្ស សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីបុរសរូបនេះ បានដើរជួលកាមេរ៉ាថតរូបសរុប ១១គ្រឿង រួមនិងលែនកាមេរ៉ាជាច្រើនដើមទៀត ពីជនរងគ្រោះ ចំនួន០៩នាក់ ហើយយកទៅលក់ តាមហាងកាមេរាខុសៗគ្នា ក្នុងតម្លៃ ០១គ្រឿងៗ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរបស់លោកអនុប្រធានាធិបតីបាននិយាយថា លោកអនុប្រធានាធិបតីអាមេរិក J.D. Vance បានគាំទ្រផែនការរបស់លោកប្រធានាធិបតី Donald Trump ក្នុងការផ្លាស់ប្តូរបន្ទុកហិរញ្ញវត្ថុនៃការផ្គត់ផ្គង់អាវុធដល់ទីក្រុងគៀវ ទៅកាន់សម្ព័ន្ធមិត្តអឺរ៉ុប ដើម្បីកាត់បន្ថយការចំណាយ ពីសំណាក់ពលរដ្ឋអាមេរិកដែលជាអ្នកបង់ពន្ធ។ ប្រទេសអ៊ុយក្រែនកន្លងមកបានទទួលជំនួយយោធាជាង៦៦ពាន់លានដុល្លារអាមេរិកមកហើយក្នុងអំឡុងពេលរដ្ឋបាល Joe Biden បន្ទាប់ពីជម្លោះជាមួយរុស្ស៊ីកើនឡើងនៅឆ្នាំ ២០២២។ លោក Trump គឺជាអ្នករិះគន់យ៉ាងខ្លាំងក្លាទៅដល់ការផ្តល់ជំនួយដោយគ្មានអត្ថប្រយោជន៍ទៅវិញទៅមកបានស្នើផែនការថ្មីដើម្បីផ្គត់ផ្គង់អាវុធដែលផលិតដោយសហរដ្ឋអាមេរិកដល់ទីក្រុងគៀវតាមរយៈសមាជិកណាតូអឺរ៉ុប។លោកប្រធានាធិបតីក៏បានចាត់ទុកវាជាឱកាសពាណិជ្ជកម្មសម្រាប់ឧស្សាហកម្មការពារជាតិអាមេរិក...