បណ្តេញ លោក សុច សុផាន់ណារ៉ា ព្រះរាជអាជ្ញា នៅក្រសួងយុត្តិធម៌ ចេញពីក្របខណ្ឌ សម្តេចតេជោ ជាមេដឹកនាំគំរូ ក្នុងតំបន់-ពិភពលោក ដាក់ចេញ នយោបាយ ឈ្នះឈ្នះ បញ្ចប់សង្គ្រាម សម្តេចតេជោ ៖ មរណភាព នាយឧត្តមសេនីយ៍ សុខ ភាព គឺជាការបាត់បង់ ឥស្សរជនស្នេហាជាតិ...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចោទសួរភាគីថៃថា ការផ្ទុះគ្រាប់មីននោះ ក្នុងបូរណភាពទឹកដីរបស់អ្នកណា? បើសិនក្នុងទឹកដីសៀមមែននោះ គ្រាប់មីនចាស់ ឬថ្មី មានតែខាងសៀមខ្លួនឯងទេ ទើបដឹងច្បាស់។ យោងតាមកាសែតថៃ Khaosod បានឱ្យដឹងថា កាលពីថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ជប៉ុន គឺជាមិត្តដ៏ល្អរបស់កម្ពុជា និងជាដៃគូដ៏សំខាន់ ដែលបានចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់កម្ពុជា។ ការលើកឡើងរបស់ នាយករដ្ឋមន្ដ្រីកម្ពុជា នាឱកាសអនុញ្ញាតឱ្យ លោក KAWASHIMA Shin សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យតូក្យូ ចូលជួបសម្តែងការគួរសម...
តាកែវ៖ លោក សយ សុភាព ក្នុងនាមជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំរោង និងជាអគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានសម្ដែងការកោតសរសើរជូនចំពោះលោក វុិ សំណាង អភិបាលខេត្តតាកែវ ដែលយល់ពីកង្វល់ និងរកវិធីដោះស្រាយ ដោយភាពទទួលខុសត្រូវខ្ពស់ មិនឱ្យរាស្ត្រអស់សង្ឃឹម។ ប្រវត្តិនៃរឿង៖ https://dap-news.com/?p=523020 តាមរយៈគណនីហ្វេសប៊ុក នៅព្រលប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ លោក សយ...
(ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស ដែលជាផលិតផលបង្កើតឡើងដោយស្នាដៃកូនខ្មែរ តែងចាប់ឱកាស ឧបត្ថម្ភគាំទ្រទៅដល់វិស័យកីឡាផ្សេងៗនៅកម្ពុជា ដូចជាការបង្កើត «ព្រឹត្តិការណ៍ប្រកួតប្រដាល់ ដាហ្ស អ្នកចម្បាំងគុនខ្មែរ» សូម្បីតែវគ្គចម្រុះយកជើងខ្លាំងដណ្តើមខ្សែប្រវាត់ ក៏ប្រព្រឹត្តឡើងរយៈពេល ៨ សប្តាហ៍ ទម្រាំចម្រាញ់បានកីឡាករ ៨ រូប ត្រៀមប្រកួតយកខ្សែប្រវាត់ ខ្មែរ ប៊ែរើរីជីស ជាមួយប្រាក់រង្វាន់រហូតដល់ ១ ម៉ឺនដុល្លារ! អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហើបពីគោលជំហររឹងមាំក្នុងការជំរុញវិស័យកីឡាគុនខ្មែរទៅប្រកួតលើឆាកអន្តរជាតិ ដោយអ្នកឧកញ៉ាតែងបន្តឧបត្ថម្ភគាំទ្រ បង្កើតវេទិកាប្រកួតប្រដាល់ជាច្រើន ដើម្បីបណ្តុះស្មារតីកីឡាករ ឱ្យខិតខំហ្វឹកហាត់រៀនសូត្ររាល់ថ្ងៃ សាងគ្រឹះរឹងមាំឱ្យវិស័យគុនខ្មែរ ឈរជើងបានយូរអង្វែងលើឆាកអន្តរជាតិ ដូចផលិតផល «Made in Cambodia» របស់ ខ្មែរ ប៊ែវើរីជីស ដែលអាចវាយលុកចូលទីផ្សារធំៗក្នុងតំបន់អាស៊ី និងទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ។ ជាមួយគ្នានេះ «ព្រឹត្តិការណ៍ CAMBODIA ថ្នាលប្រដាល់គុនខ្មែរ» របស់ទឹកពិសាកម្ពុជា ដែលជាសង្វៀនប្រដាល់ ផ្តោតសំខាន់លើការបណ្តុះកីឡាករគុនខ្មែរវ័យក្មេង ក៏បានឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាសប្តាហ៍ខាងមុខ ដែលនេះបង្ហាញច្បាស់ពីភាពរីកចម្រើន និងសន្ទុះគាំទ្រកីឡាប្រដាល់គុនខ្មែរ ក្រោមការចូលរួមឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ព្រឹត្តិការណ៍ប្រកួតប្រដាល់ ដាហ្ស អ្នកចម្បាំងគុនខ្មែរ នឹងធ្វើឡើងនៅថ្ងៃទី ២០ កក្កដា ២០២៥ វេលាម៉ោង ៥:៤៥ នាទីល្ងាច និងព្រឹត្តិការណ៍ប្រកួតប្រដាល់ថ្នាលគុនខ្មែរ នឹងធ្វើឡើងនៅថ្ងៃទី ១៩ កក្កដា ២០២៥ វេលាម៉ោង ៦:០០ ល្ងាច នៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ព្រែកកំពឹស ដែលបងប្អូនអាចចូលរួមទស្សនាដោយសេរី ឬ តាមការផ្សាយផ្ទាល់លើកញ្ចប់ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ និងផេកផ្លូវការរបស់ DAZZ និង ទឹកពិសាកម្ពុជា។ ខ្មែរ ប៊ែវើរីជីស! អ្នកគាំទ្រលើកស្ទួយវិស័យកីឡាគ្រប់ប្រភេទនៅកម្ពុជា!
ប្រេស៊ីល៖ រដ្ឋាភិបាលប្រេស៊ីលបានធ្វើការតវ៉ាជាផ្លូវការ ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដំឡើងពន្ធនាំចូលចំនួន ៥០ ភាគរយលើការនាំចេញទាំងអស់របស់ប្រេស៊ីល ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែសីហា ដោយព្រមានពីផលវិបាកសេដ្ឋកិច្ចធ្ងន់ធ្ងរ និងភាពតានតឹងលើទំនាក់ទំនងទ្វេភាគី។ នៅក្នុងលិខិតផ្ញើជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick និងអ្នកតំណាងពាណិជ្ជកម្មលោក Jamieson Greer ប្រទេសប្រេស៊ីល បានបង្ហាញពី “ការខឹងសម្បារ” របស់ខ្លួនចំពោះទង្វើដែលបានប្រកាសដោយប្រធានាធិបតីអាមេរិកលោក ដូណាល់...
ពោធិ៍សាត់៖ លោកខូយ រីដា អភិបាលខេត្ត និងជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីផ្សព្វផ្សាយ នូវបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)នៅសាលប្រជុំជាន់ទី២ នៃរដ្ឋបាលខេត្តពោធិ៍សាត់។ នៅក្នុងកិច្ចប្រជុំនោះ លោកខូយ រីដា អភិបាលខេត្ត និងជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ក៍បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានក្រុង/ស្រុក សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បញ្ជាទៅដល់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវចេញប្រតិបត្តិការបង្រ្កាបបទល្មើសបច្ចេកវិទ្យា (Online Scams) ជាបន្ទាន់មិនត្រូវឲ្យកើតមានភាព ថ្លោះធ្លោយជាដាច់ខាត ជាពិសេសត្រូវបង្កើតកម្លាំង ជំនាញស្ដង់ដារ SOP ដើម្បីចុះប្រតិបត្តិការ បង្រ្កាបបទល្មើសនេះ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានជំរុញឱ្យមាននូវអនុស្សរណៈ នៃការយោគយល់គ្នា រវាងរដ្ឋសភាកម្ពុជា និងរដ្ឋសភាសាធារណកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភា ប្រទេសទំាងពីរកាន់តែសកម្ម ស៊ីជម្រៅ ទំាងកម្រិតទ្វេភាគី និងពហុភាគី ដោយយកផលប្រយោជន៍ ពលរដ្ឋជាស្នូល ។ សម្តេចប្រ ធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅក្នុងឱកាសអនុញ្ញាតជូន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការចូលរួម ពីសប្បុរសជននានា និងបងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ជាមួយមូលនិធិ ស៊ីធីអិន(CTN) ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ជាទឹកចិត្តនិងជាកម្លាំងសាមគ្គីមួយ របស់បងប្អូនខ្មែរគ្រប់ទិសទី រួមជាមួយរាជរដ្ឋាភិបាល ។ ការលេីកឡេីងរបស់សម្តេចធិបតី ខាងលេីនេះធ្វេីឡេីងបន្ទាប់ពីជួបជាមួយ គណៈប្រតិភូ មូលនិធិ ស៊ីធីអិន(CTN) ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ...