ព្រៃវែង ៖ ថ្លែងក្នុងពិធីបិទវគ្គជំនាន់ទី៣ និងបើកវគ្គជំនាន់ទី៤ នៃវគ្គបណ្តុះបណ្តាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើកុំព្យូទ័រនឹងទូរស័ព្ទដៃ និងបង្រៀនភាសាអង់គ្លេស ឬភាសាចិន ដល់យុវជនខេត្តព្រៃវែង នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានសន្យាជំរុញក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង ពង្រីកការបណ្ដុះបណ្ដាលចំណេះជំនាញយុវជនឱ្យកាន់តែសកម្ម និងមានគុណភាពដើម្បីជាប្រយោជន៍សម្រាប់ប្រទេសជាតិ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ...
បរទេស៖ សមាជិកសភាអ៊ុយក្រែន លោក Yaroslav Zheleznyak បានអះអាងថា រដ្ឋាភិបាលអ៊ុយក្រែនបានបិទក្រសួងឯកភាពជាតិ ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Aleksey Chernyshov។ ចំណាត់ការបិទនេះធ្វើឡើងបន្ទាប់ពីមន្ត្រីដឹកនាំក្រសួងត្រូវបានចោទប្រកាន់ថា បានភៀសខ្លួនចេញពីប្រទេសចំពេលមានរឿងអាស្រូវពុករលួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Chernyshov ដែលត្រូវបានទទួលភារកិច្ចត្រួតពិនិត្យការវិលត្រឡប់របស់ពលរដ្ឋអ៊ុយក្រែនពីបរទេស បានស្ថិតនៅចំកណ្តាលនៃការស៊ើបអង្កេតពាក់ព័ន្ធនឹងការផ្ទេរដីរដ្ឋខុសច្បាប់ជាថ្នូរនឹងលំនៅដ្ឋានប្រណីត។...
បរទេស៖ ទូរទស្សន៍រដ្ឋ SVT របស់ប្រទេសស៊ុយអែត បានផ្សាយកាលពីថ្ងៃអាទិត្យថា ប្រទេសស៊ុយអែតគ្រោងនឹងបង្កើនអាយុកាតព្វកិច្ចអតិបរមាទាហាន សម្រាប់អតីតមន្ត្រីយោធា ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយដើម្បីពង្រីកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។ សំណើនេះកើតឡើងខណៈ ប្រទេសស៊ុយអែតផ្តល់ប្រាក់រាប់ពាន់លានដុល្លារដល់ការកសាងយោធារបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីខែមុន មេដឹកនាំណាតូបានយល់ព្រមបង្កើនគោលដៅសម្រាប់ការចំណាយលើវិស័យការពារជាតិពី 2% ទៅ 5% នៃផលិតផលក្នុងស្រុកសរុប...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានជូនដំណឹងស្តីពីការប្រឡងប្រជែង ជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅពន្ធនាគាររាជធានីភ្នំពេញ ។ ក្នុងនោះក្រសួងបានបញ្ជាក់ថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ (ឋានន្តរស័ក្តិអនុរក្ស ថ្នាក់លេខ៣) ចំនួន៨នាក់ (ស្រី១នាក់) សម្រាប់បម្រើការងារនៅពន្ធនាគាររាជធានីភ្នំពេញ ។ ក- លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនទាំងពីរភេទ ដែលមានសិទ្ធិសុំចុះឈ្មោះប្រឡងប្រជែងជ្រើសរើស ត្រូវបំពេញដូចខាងក្រោម៖១- មានសញ្ជាតិខ្មែរ២-...
ភ្នំពេញ៖ លោក ឈិន ចូវ (Chen Zhou) អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានថ្លែងប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ថា នៅក្នុងបរិការណ៍ដែលពិភពលោក នៅតែមានភាពមិនប្រាកដប្រជា និងស្របពេលដែលភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច កាន់តែមានភាពស្រួចស្រាល់ឡើង ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នៅគ្រប់កម្រិត និងគ្រប់វិស័យ គឺកាន់តែមានសារៈសំខាន់...
ភ្នំពេញ៖ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ដោយសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញ (Online Scams) ដែលមានទីតាំងនៅក្នុងអគារខុនដូរ លេខ៣៨២ ផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ក្នុងប្រតិបត្តិការចុះបង្រ្កាបនៅទីតាំងអគារខុនដូរ៨ជាន់ នេះ...
ភ្នំពេញ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ឱ្យដឹងថា នៅថ្ងៃទី១៥ ខែកក្កដា ម៉ោង ១៣:២០នាទី ដោយសារអាកប្បកិរិយាមិនសមរម្យរបស់ទាហានថៃម្នាក់ ដែលឈរជើងនៅច្រកទ្វារចូលប្រាសាទតាមាន់ធំ ស្ត្រីជាជនជាតិខ្មែរក៏មិនសប្បាយចិត្ត នាំទៅដល់ការភាន់ច្រឡំ និងការប៉ះទង្គិចពាក្យសម្តី ហើយទាហានថៃនោះក៏បានហាមឃាត់ មិនឱ្យស្ត្រីជាជនជាតិខ្មែរឡើងទៅប្រាសាទ។ លោកស្រីបញ្ជាក់ថា ដោយឃើញហេតុការណ៍នេះ ទាំងទាហានកម្ពុជា និងទាហានថៃជាច្រើននាក់ ដែលកំពុងឈរជើងនៅប្រាសាទ...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានកត់សម្គាល់ថា ការកសាងសមត្ថភាព របស់អ្នកវាយតម្លៃបង្គោលអាស៊ាន លើគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃ ការសិក្សាពីមុន លើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN RPL Guidelines) ពិតជាឆ្លើយតបបានទៅ នឹងតម្រូវការទីផ្សារ នៃឧស្សាហកម្មទេសចរណ៍ នាពេលបច្ចុប្បន្ន ។ ការថ្លែងរបស់លោករដ្ឋមន្ត្រីខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី...
ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា សកម្មភាពមីននៅកម្ពុជា ទទួលបានការវាយតម្លៃខ្ពស់ពីឆាកអន្តរជាតិ មិនត្រឹមតែដោះស្រាយបញ្ហាមីននៅកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងបានចែករំលែក នូវបទពិសោធម៌របស់ខ្លួន យ៉ាងច្រើនជូនដល់ប្រទេសមួយចំនួន នៅជុំវិញពិភពលោក ។ ការលើកឡើងរបស់លោក លី ធុជ នាឱកាសអនុញ្ញាតឱ្យ...
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង លោកស្រី កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ១ខ្នង មាន ៤បន្ទប់ នៅសាលាមត្តេយ្យសិក្សាជីផុច ស្ថិតនៅឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។...