រ៉ូម៖ រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បានឲ្យដឹងថា សហភាពអឺរ៉ុប ត្រៀមនឹងដាក់ពន្ធសង សឹករាប់លានអឺរ៉ូ លើទំនិញអាមេរិក ប្រសិនបើការ ចរចាពាណិជ្ជកម្ម ដែលកំពុងបន្តរវាង ភាគីទាំងពីរ បរាជ័យក្នុងការបង្កើត កិច្ចព្រមព្រៀងមួយ។ នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទ ដោយកាសែតប្រចាំថ្ងៃរបស់អ៊ីតាលី Il Messaggero លោក Tajani...
វ៉ាស៊ីនតោន៖ រដ្ឋជាង២០ របស់សហរដ្ឋអាមេរិក បានដាក់ពាក្យបណ្ដឹង កាលពីថ្ងៃចន្ទ នៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុង Rhode Island ដោយទាមទារឱ្យរដ្ឋបាលលោក ត្រាំ បញ្ចេញថវិកាសហព័ន្ធប្រមាណ ៦.៨ពាន់លានដុល្លារអាមេរិក សម្រាប់ការផ្តល់មូលនិធិ សម្រាប់ការអប់រំ។ យោងតាមពាក្យបណ្ដឹង មូលនិធិសហព័ន្ធដើមឡើយ មានគោលបំណងគាំទ្រដល់ ការអប់រំរបស់កម្មករចំណាកស្រុក និងកូនរបស់ពួកគេ ការជ្រើសរើសគ្រូបង្រៀន និងការបណ្តុះបណ្តាល ជំនាញភាសាអង់គ្លេស...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងថា អាស៊ាន ដើរតួនាទីកាន់តែសំខាន់ ក្នុងការបង្កើនគោលការណ៍ ពហុភាគីនិយម ខណៈអាស៊ាន គឺជាពន្លឺសន្តិភាព ស្ថិរភាព និងវិបុលភាព ។ ក្នុងពិធីទទួលជួបសវនាការ និងស្វាគមន៍ជាមួយប្រធានគណៈប្រតិភូបរទេស ដែលបានអញ្ជើញ ចូលរួមកិច្ចប្រជុំ AIPA Caucus...
ភ្នំពេញ៖ កម្លាំងជំនាញអង្គភាព CMAC នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានឆ្លើយតបបោសសម្អាតអាវុធកប់ទុកសំណល់សង្គ្រាម ស្ថិតនៅភូមិទូកពីរ ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានជួបកាំភ្លើងកប់លាក់ទុកនៅសមយ័សង្រ្គាមមានចំនួន ៥២ដើម និងវិទ្យុទាក់ទងចំនួន ៣គ្រឿង ។ នេះបើតាមហ្វេសប៊ុកលោក ហេង រតនា អគ្គនាយក CMAC ។
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការជឿជាក់ និងទុកចិត្តពីការគាំទ្រ របស់ប្រទេសបារាំងមកលើកម្ពុជា ក្នុងខណៈកម្ពុជាកំពុងជួបបញ្ហា ប្រឈមចំពោះការរំលោភបំពានទឹកដី ពីសំណាក់ភាគីថៃ កាលពីពេលថ្មីៗ ។ តាមរយៈសារលិខិតអបអរសាទរជូនលោក Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង ក្នុងឱកាសទិវាបុណ្យជាតិបារាំង ១៤ កក្កដា សម្តេចតេជោបានលើឡើងថា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងរៀបចំការប្រឡង ប្រជែងជ្រើសរើស ក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ផ្នែកជំនាញសុខាភិបាល សម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការងារ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា “រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្ត្រី ពន្ធនាគារ សម្រាប់ឆ្នាំ២០២៥ ផ្នែកជំនាញសុខាភិបាល...
ភ្នំពេញ ៖ ឧកញ៉ា ស្រី ចាន់ថន ប្រធានក្លិបគុនខ្មែរអន្តរជាតិ (KKIF) និងអនុប្រធាន សហព័ន្ធគុនខ្មែរអន្តរជាតិ និងទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានឧបត្ថម្ភថវិកា ៤០លានរៀល ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសតំណាងសមាគមអតីតយុទ្ធជកម្ពុជា ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន។ សមាគមអតីយុទ្ធជនកម្ពុជា...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង តំណាងក្រុមហ៊ុនហង្ស ហាវេស នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យមើល ឡសម្ងួត និងឃ្លាំងស្តុកទុកពោតក្រហមធំៗស្ថិតនៅក្នុងទីតាំងមួយចំនួន ក្នុងមូលដ្ឋានស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងនៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងបញ្ជូន សព្វាវុធទៅកាន់ប្រទេស អ៊ុយក្រែន តាមរយៈអង្គការណាតូ ហើយបានគំរាមកំហែងដាក់ពន្ធយ៉ាងធ្ងន់ធ្ងរ សំដៅលើប្រទេស រុស្ស៊ី ប្រសិនបើកិច្ចព្រមព្រៀងបទឈប់បាញ់មិនត្រូវបានសម្រេចក្នុងរយៈពេល ៥០ថ្ងៃ។ ខណៈពេលដែលជួបជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នៅការិយាល័យ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា មន្រ្តីសុខាភិបាល ត្រូវមានស្មារតីបុរេ សកម្មជាប់ជាប្រចាំ និងប្រកបដោយគុណភាពការងារ ក្នុងនាមអ្នកបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ។នេះជាប្រសាសន៍របស់លោករដ្ឋមន្រ្តី ក្នុងឱកាសដឹកនាំកិច្ចប្រជុំ កម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែកក្កដា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅ ការងារបន្តនាថ្ងៃ១៤ កក្កដា ។ សាស្ត្រាចារ្យរដ្ឋមន្រ្តី...