ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនកម្មសិក្សាការី-ពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាពិសេសក្នុងខេត្តដែលរងផលប៉ះពាល់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះរលកយក្សស៊ូណាមិ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន ។ ការអំពាវនាវនេះ ធ្វើឡើងតាមរយៈសេចក្តីជូនដំណឹង ស្តីពី ការប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិនៅប្រទេសជប៉ុន នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងការងារជូនដល់បងប្អូន កម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនទាំងអស់។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងអំណរគុណ ដល់ធនាគារ កាណាឌីយ៉ា ដែលបានសម្រេច ដាក់ចេញនូវគោលការណ៍ជូនដល់យោធិន ដែលបានចួលរួមក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា ។ តបតាមការអំពាវនាវ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី២៩ កក្កដា ២០២៥ ដើម្បីជួយដល់យោធិនពលី និងយោធិនរបួស...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល នៅរសៀលថ្ងៃ២៩ កក្កដា បានបន្តដំណើរចុះពិនិត្យស្ថានភាពស្នាក់នៅ និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជាជនភៀសសឹក នៅទីសុវត្ថិភាព ខេត្តឧត្តរមានជ័យ។ ឱកាសនោះសាស្រ្តាចារ្យ បានពាំនាំការផ្ញាំផ្ញើសួរសុខទុក្ខ ព្រមទាំងនាំយកនូវសម្ភារៈប្រើប្រាស់ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវ ពេជ្រ ចន្ទមុន្នី...
សាកលវិទ្យាល័យបៀលប្រាយ មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់បងប្អូន ដែលជាក្រុមគ្រួសារយោធិនពលីជីវិត ក្នុងបុព្វហេតុការពារជាតិ ឲ្យបានជ្រាបថា ៖ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីចូលរួមសម្រាលបន្ទុក ហិរញ្ញវត្ថុក្នុងគ្រួសារយោធិនពលី ក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យបៀលប្រាយ បានសម្រេចផ្តល់ជូនអាហារូបករណ៍សិក្សា ១០០% ជូនដល់កូនៗយោធិនពលីជីវិតក្នុងបុព្វហេតុការពារជាតិ សម្រាប់កម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ គ្រប់មហាវិទ្យាល័យមួយចប់កម្មវិធីសិក្សា នូវនិស្សិតដែលកំពុងសិក្សានិងត្រៀមចុះឈ្មោះឆ្នាំសិក្សាថ្មី...
ភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍ ពីអ្នកព័ត៌មាន របស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ប្រចាំការនៅទិសខេត្តបន្ទាយមានជ័យ គឺថានៅវេលាម៉ោង ១រសៀលថ្ងៃទី៣០ កក្កដានេះ អាជ្ញាធរកម្ពុជា-ថៃ បានសម្របសម្រួលបើកឲ្យទ្វារព្រំដែន ឲ្យប្រជាពលរដ្ឋទាំងពីរប្រទេស បានឆ្លងដែនចេញ-ចូលប្រទេសរៀងៗខ្លួន ៕
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល បន្តចុះសួរសុខទុក្ខវីរៈកងទ័ពរងរបួស និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោមស្មារតីវិជ្ជាជីវៈ និងមនសិការយកចិត្តទុកដាក់ខ្ពស់ ពីក្រុមគ្រូពេទ្យពហុជំនាញឯកទេស កម្រិតជាតិ និងខេត្ត។ សាស្រ្តាចារ្យ បានបញ្ជាក់ពីទឹកចិត្ត គោរពកោតសរសើរ ម្តងហើយម្តងទៀត និងដឹងគុណដល់វីរៈភាពកងទ័ព និងសំដែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់...
បរទេស ៖ អ្នកដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសថៃ របស់ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងប្រាប់ទីក្រុងបាងកក ជម្លោះដូចជា ការប៉ះទង្គិចព្រំដែនថ្មីៗនេះរបស់ថៃជាមួយកម្ពុជា មិនបានជួយអ្វីដល់ប្រជាជនថៃ ឬនាំរឿងល្អដល់សម្ព័ន្ធភាព របស់ប្រទេសថៃ ជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី៣០ ខែកក្កដា...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីម៉ាលី សុជាតា បានថ្លែងអះអាងថា សម្រាប់ជាការលើកទឹកចិត្តនិងផ្តល់តម្លៃដល់យោធិន និងនគរបាលជាតិ ដែលបានលះបង់អាយុជីវិត ក្នុងបុព្វហេតុជាតិអំឡុងពេលផ្ទុះ អាវុធរវាងកងទ័ពកម្ពុជា-ថៃ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ក្របខណ្ឌពិសេសទៅដល់សាច់ញ្ញាតិមួយរូប ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅថ្ងៃ៣០ ផកក្កដានេះ លោកស្រី ម៉ាលី សុជាតា បានមានប្រសាសន៍ថា ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជា បានលើកឡើងថា អនុព័ន្ធយោធាចំនួន១៣ ប្រទេសបាននិងកំពុងបង្ហាញវត្តមាន នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃនិងប្រាសាទព្រះវិហារបស់ខ្មែរ ដើម្បីសង្កេតការណ៍ដើម្បីឲ្យប្រាកដប្រជានូវនិតិវិធី និងដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងកងទ័ពទាំងពីរប្រទេស ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅថ្ងៃ៣០ ផកក្កដានេះ លោកស្រី ម៉ាលី...
ភ្នំពេញ៖ លោក ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា កម្ពុជាមានការតាំងចិត្តយ៉ាងមុតមាំ និងឥតងាករេក្នុងការគោរពអនុវត្តនូវ កិច្ចព្រមព្រៀងបទឈប់បាញ់ និងបដិសេធចំពោះការចោទប្រកាន់របស់ថៃ អំពីការរំលោភបទឈប់បាញ់ ។ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ លោក ជុំ...