ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានផ្ញើសារផ្តាំទៅលោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃថា កុំព្រហើនកោងកាចដាក់សម្តេចឲ្យសោះ ព្រោះអាថ៌កំបាំងរបស់អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ ស្ថិតនៅក្នុងកណ្តាប់ដៃរបស់សម្តេចច្រើនណាស់ ។ ការលើកឡើងរបស់សម្តេចតេជោនេះ បន្ទាប់ពីលោក ថាក់ ស៊ីនបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌ថៃថា “លោកសោយស្តាយដែលបានសេពគប់ជាមួយមនុស្សខុស”។ ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសរំលេចថា ការតាក់តែងច្បាប់ស្តីពីការដកសញ្ជាតិ ដែលនឹងត្រូវអនុម័តនាពេលខាងមុខនេះ ត្រូវបានរៀបចំគិតគូររួចជាស្រេចទៅហើយ កាលពីអំឡុងពេលធ្វើវិសោធនកម្មច្បាប់ចុងក្រោយ នៅឆ្នាំ២០២២ គ្រាន់តែសម្តេចមិនឱ្យធ្វើតែប៉ុណ្ណោះ ។ ថ្លែងក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ បានគូសរំលេចថា វិសោធនកម្មចុងក្រោយនៅចុងឆ្នាំ២០២២ ពេលនោះសម្តេច...
ប៊ែរឡាំងៈ អនុអធិការបតី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Lars Klingbeil បានឲ្យដឹងថា សហភាពអឺរ៉ុប ត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងសហរដ្ឋអាមេរិក ប្រសិនបើការចរចារពន្ធគយបរាជ័យ ក្នុងការបន្ធូរបន្ថយជម្លោះពាណិជ្ជកម្មពិភពលោក ដែលកំពុងកើនឡើង នេះបើយោងតាមកាសែតអាល្លឺម៉ង់ Sueddeutsche Zeitung ។ ការកត់សម្គាល់របស់ Klingbeil គឺឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ក្នុងការដាក់ពន្ធ...
តេអេរ៉ង់ៈ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ និងអារ៉ាប់រួម (UAE) កាលពីថ្ងៃអាទិត្យ បានគូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការធានាសន្តិសុខនៅក្នុងតំបន់អាស៊ីខាងលិច តាមរយៈការចូលរួមពីរដ្ឋក្នុងតំបន់ទាំងអស់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ Ali Akbar Ahmadian និងទីប្រឹក្សាសន្តិសុខជាតិរបស់អេមីរ៉ាតអារ៉ាប់រួមលោក Sheikh...
តេអេរ៉ង់៖ ជាក់ស្តែងកាលពីមួយខែមុន ក្នុងរយៈពេលប៉ុន្មានម៉ោងនៃថ្ងៃទី១៣ ខែមិថុនា អ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសដ៏គួរឱ្យភ្ញាក់ផ្អើលលើតំបន់ជាច្រើនក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរ និងយោធា ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិលជិត ១០០០នាក់។ មួយខែបន្ទាប់ពីការវាយប្រហារដែលបានបង្កឱ្យមានសង្គ្រាមរយៈពេល ១២ ថ្ងៃរវាងប្រទេសទាំងពីរ អ្នកជំនាញ និងអ្នកនយោបាយអ៊ីរ៉ង់ បានអះអាងថា ទោះបីជាវាមិនទំនងដែលអ៊ីស្រាអែលនឹងបើកការវាយប្រហារមួយទៀតប្រឆាំងនឹងអ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះក៏ដោយ ទីក្រុងតេអេរ៉ង់ គួរតែបង្កើនការត្រៀមខ្លួន សម្រាប់សេណារីយ៉ូណាមួយ ...
បរទេស៖ នៅថ្ងៃចន្ទនេះ តម្លៃមាសបានឡើងដល់កម្រិតខ្ពស់រយៈពេលបីសប្តាហ៍ ដែលត្រូវបានគាំទ្រដោយតម្រូវការសុវត្ថិភាព បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមយកពន្ធ 30% លើការនាំចូលពីសហភាពអឺរ៉ុប និងប្រទេសម៉ិកស៊ិក។ យោងតាមគេហទំព័រ MSN បានឱ្យដឹងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះថា មាស បានកើនឡើង 0.2% គឺនៅតម្លៃ ៣.៣៦១,១៩ដុល្លារ ក្នុងមួយអោន...
ភ្នំពេញ៖ សមាជិកព្រឹទ្ធសភា៥៨រូប ក្នុងចំណោម៦០រូប បានឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់វិសោធនកម្មដកសញ្ជាតិដោយឥតកែប្រែ នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ យោងតាមសេចក្តីប្រកាសស្តីពីលទ្ធផលនៃកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥បានឲ្យដឹងថា លោកស្រី ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីស្នើច្បាប់នេះ និងមានសមាជិកព្រឹទ្ធសភាចំនួន៥រូប បានឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភាពីសំណាក់លោក អង្គ វង្ស វឌ្ឍនា...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្រ្ត សម្រាប់មន្ទីរពេទ្យបង្អែកកម្រិត១ និងកម្រិត២ (CPA1 & CPA2) ចំនួន៦១មន្ទីរពេទ្យ ក្រោមការចង្អុលបង្ហាញ និងណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោង ពិនិត្យមើលបញ្ហាប្រឈម...
ភ្នំពេញ ៖ ក្នុងខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីអត្តសញ្ញាណកម្មបន្តខិតខំបម្រើសេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋបានជាង២ម៉ឺនក្បាល។ តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ក្នុងចំណោមនោះ ពលរដ្ឋដែលស្នើសុំសេវាតាមប្រព័ន្ធអនឡាញមានជាង ៣០០នាក់ ខណៈប្រជាពលរដ្ឋមានជំងឺ ចាស់ជរា និងពិការភាព មន្ត្រីក៏បានចុះទៅផ្តល់សេវាដល់លំនៅឋានបានចំនួន៣នាក់ផងដែរ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្នុងរយៈពេលដូចគ្នានេះ មន្ត្រីក៏ផ្តល់សេវាលិខិតធ្វើដំណើរជាង៥ពាន់ក្បាលជូនពលករខ្មែរដែលចេញទៅធ្វើការនៅបរទេស និងបានទទួលការស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មីជាង៤សែននាក់ ព្រមទាំងបានទទួលពាក្យស្នើសុំបោះពុម្ពឡើងវិញអត្តសញ្ញាណបណ្ណទុតិយតាជាង៨ពាន់សន្លឹក។...
ភ្នំពេញ៖ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “យើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត” នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង, លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម...