បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT លោកប្រធានាធិបតី Vladimir Putin បាននិយាយនៅក្នុង បទសម្ភាសន៍មួយចេញ ផ្សាយកាលពីថ្ងៃអាទិត្យថា សេចក្តីប្រាថ្នា របស់ប្រទេសលោកខាងលិច និងការច្រានចោលកង្វល់ សន្តិសុខរបស់រុស្ស៊ី បាននាំឱ្យមានការប្រឈម មុខដាក់គ្នារវាងទីក្រុងម៉ូស្គូ និងលោកខាងលិច។ លោកប្រធានាធិបតី រុស្សីរូបនេះ បានអះអាងថា ភាពខុសគ្នាខាងមនោគមវិជ្ជា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កម្ពុជាមិនលេងល្បែង បិទពួនជាមួយភាគីថៃនោះទេ គឺកម្ពុជា ចង់ដោះស្រាយបញ្ហាព្រំដែន ជាមួយថៃយ៉ាងច្បាស់លាស់ តាមរយៈតុលាការអន្តរជាតិ៕
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា ត្រូវការបំផុត នូវសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយកម្ពុជា គ្មាននយោបាយ និងជំហរអមិត្ត ជាមួយប្រទេសជាតិណាមួយឡើយ ប៉ុន្តែសកម្មភាពវាយប្រហារ ខុសច្បាប់ដោយកងទ័ពថៃ មកលើកងទ័ពកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។...
កំពង់ស្ពឺ ៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន រួមជាមួយការចុះពិនិត្យផ្ទាល់ មន្រ្តីក្រសួងបរិស្ថាន ដឹកនាំដោយ លោក អ៊ុង វុទ្ធី អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ បានរកឃើញ ការបង្កឱ្យមានភាពកខ្វក់ក្នុងខ្យល់ បង្កឡើងដោយ រោងចក្រ កែច្នៃសន្លឹកថ្នាំជក់ កោះប៉ែន នៅភូមិដំណាក់ពង្រ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ កាសែត Financial Times បានរាយការណ៍ កាលពីថ្ងៃអាទិត្យថាមន្ទីរបញ្ចកោណ កំពុងដាក់សម្ពាធ ដល់សម្ព័ន្ធមិត្តសំខាន់ៗ របស់អាមេរិកនៅឥណ្ឌូប៉ាស៊ីហ្វិក ជប៉ុន និងអូស្ត្រាលីដើម្បីបញ្ជាក់ជំហររបស់ពួកគេនៅ ក្នុងលទ្ធភាពដែលអាចកើតឡើង នៃសង្រ្គាមជាមួយចិនលើកោះតៃវ៉ាន់។ ទីក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ ជាផ្នែក នៃទឹកដីរបស់ខ្លួន យោងទៅតាមគោលការណ៍ចិនតែមួយ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីសារព័ត៌មាន CBS News បានរាយការណ៍ កាលពីថ្ងៃសៅរ៍ដែលបានចុះផ្សាយកាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតីអាមេរិក Donald Trump កំពុងពិចារណាផ្តល់ជំនួយយោធាថ្មី ដល់អ៊ុយក្រែន ដែលនឹងក្លាយជាកញ្ចប់ជំនួយ ដ៏សំខាន់ដំបូង របស់គាត់សម្រាប់ ប្រទេសនេះ ចាប់តាំងពីចូលកាន់តំណែង ក្នុងខែមករា...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានជួបជាមួយ សមភាគីចិន លោក Wang Yi នៅទីក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីកិច្ច សហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងបញ្ហាប្រឈមជា សាកលជាច្រើនទៀត។ កិច្ចពិភាក្សានេះបានធ្វើឡើង មុនសម័យប្រជុំក្រុមប្រឹក្សា...
កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផល នៃមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥)។ ពិធីនេះ...
ភ្នំពេញ៖ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារនៅទូទាំងប្រទេស នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកជាដើម ដើម្បីអបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ជាមួយការអបអរសាទរនេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅរាជធានីភ្នំពេញ បានរៀបចំពិធីនេះយ៉ាងអធិកអធមនៅទីតាំងមន្ទីររបស់ខ្លួន ខណៈមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅគ្រប់ខេត្តក៏បានរៀបចំអបអរសាទរនៅទីតាំងមន្ទីររបស់ខ្លួនផងដែរ។...
ភ្នំពេញ៖ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅទូទាំងប្រទេស បានអបអរសាទរការចុះ «បូជនីយដ្មានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ ទុកជាមរតកប្រវត្តិសាស្ត្រ នៃការចងចាំសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខទៀត។ លោកបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ថ្លែងថា បូជនីយដ្ឋានចងចាំនៃកម្ពុជា គឺជាទីតាំងប្រវត្តិសាស្ត្រមួយសម្រាប់ការយល់ដឹង អំពីអតីតភាពដ៏ឈឺចាប់របស់កម្ពុជា ហើយទីតាំងនេះ មានតួនាទីជាសក្សីរស់នៃអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានកើតឡើងក្រោមរបបខ្មែរក្រហម។...