ភ្នំពេញ៖ ក្រុមបាល់ទាត់ចំនួន៨ មានដូចជា ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព, ក្រុមបាល់ទាត់នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA), ក្រុមបាល់ទាត់ Vlogger All Star, ក្រុមបាល់ទាត់ Galaxy all star, ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា, ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ, ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ និង ក្រុមបាល់ ទាត់តារាកម្ពុជា...
កូឡាឡាំពួរ៖ ការពង្រឹងពាណិជ្ជកម្មក្នុងតំបន់ កិច្ចសហប្រតិបត្តិការជាមួយដៃគូមិត្តភាព និងការប្រើប្រាស់អតិបរមានៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រ ដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដាក់ជាក្រុមនឹងបន្ត ដើម្បីទប់ទល់នឹងផលប៉ះពាល់អវិជ្ជមាននៃភាពតានតឹងពាណិជ្ជកម្ម។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលអាចព្យាករណ៍បាន តម្លាភាព រួមបញ្ចូល សេរី យុត្តិធម៌ និរន្តរភាព និងច្បាប់ជាមួយនឹងអង្គការពាណិជ្ជកម្មពិភពលោក (WTO)...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាត ពីសំណាក់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រៀមចូលរួមសម្តែងក្បាច់គុណ ក៏ដូចជាយុទ្ធវិធីក្នុងការទប់ទល់ប្រឆាំងជាមួយនឹងជនសង្ស័យ ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ក្នុងឱកាសអបអរសាទរ ពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវពលករខ្មែរនៅក្នុងប្រទេសថៃមកធ្វើការនៅប្រទេសកម្ពុជាវិញ ព្រោះថាពលករនឹងទទួលបានផលប្រយោជន៍ ពីការធ្វើការនៅប្រទេសកម្ពុជាច្រើនជាងការធ្វើការនៅប្រទេសថៃ។ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កម្មករធ្វើការនៅរោងចក្រក្នុងប្រទេសកម្ពុជា ទទួលប្រាក់ឈ្នួលអប្បបរមាបូកជាមួយនឹងអត្ថប្រយោជន៍ និងការថែមម៉ោងផ្សេងៗ គឺអាចទទួលបាន ៣០០ដុល្លារក្នុងមួយខែ។ ក្រៅពីប្រាក់ឈ្នួលប្រចាំខែ កម្មករក៏ទទួលបានប័ណ្ណ ប.ស.ស. ដែលជួយទំនុកបម្រុងបងប្អូនកម្មករលើការថែទាំសុខភាពទាំងពេលកំពុងធ្វើការ និងពេលចូលនិវត្តន៍។...
ភ្នំពេញ៖ ពលករខ្មែរប្រមាណ ៥ម៉ឺននាក់បានត្រឡប់មកកម្ពុជា ខណៈដែលពលករជាង ១ម៉ឺន៣ពាន់នាក់ទទួលបានឱកាសការងារធ្វើតាមបណ្តាលរោងចក្រសហគ្រាសទូទាំងរាជធានីខេត្តក្នុងប្រទេសកម្ពុជា។ នេះ បើយោងតាមកិច្ចសម្ភាសន៍ពិសេសរវាងលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយទូរទស្សន៍ជាតិកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា បងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ មានចំនួនជាង៥ម៉ឺននាក់។ ក្នុងនោះ មានអ្នកចុះឈ្មោះស្វែងរកការងារធ្វើមានប្រមាណ២ម៉ឺននាក់។...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវឱ្យបងប្អូនពលរកខ្មែរនៅប្រទេសថៃ ដែលមិនមានឯកសារពេញលេញ គួរត្រឡប់មកធ្វើការនៅកម្ពុជាវិញ ប្រសិនបើនៅទីនោះ មានការរើសអើង មានការធ្វើទុក្ខបុកម្នេញ ឬមិនមានសុវត្ថិភាព។ នេះ បើយោងតាមកិច្ចសម្ភាសន៍ពិសេសរវាងលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយទូរទស្សន៍ជាតិកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ លោក ហេង...
អាប៊ូចា៖ រដ្ឋមន្ត្រីក្រសួងការបរទេសនីហ្សេរីយ៉ា លោក Yusuf Tuggar បានឲ្យដឹងថាទីក្រុងវ៉ាស៊ីនតោន កំពុងដាក់ “សម្ពាធយ៉ាងខ្លាំង” លើបណ្តាប្រទេសអាហ្វ្រិករួមទាំងនីហ្សេរីយ៉ា ឱ្យទទួលយកជនជាតិវ៉េណេស៊ុយអេឡា ដែលកំពុងនិរទេសពីសហរដ្ឋអាមេរិក ដែលខ្លះចេញពីពន្ធនាគារដោយផ្ទាល់។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Channels ក្នុងស្រុកកាលពីយប់ថ្ងៃព្រហស្បតិ៍ លោក Tuggar បានឲ្យដឹងថា នីហ្សេរីយ៉ា មិនអាចចុះចាញ់នឹងសម្ពាធបែបនេះទេ ដែលជាសញ្ញាបង្ហាញពីស្រទាប់ថ្មីនៃភាពស្មុគស្មាញក្នុងទំនាក់ទំនងការទូតរវាងទីក្រុងវ៉ាស៊ីនតោន និងប្រទេសអាហ្វ្រិក។...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុសនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលប្រជុំ និងសមិទ្ធផលនានា ក្នុងស្នាក់ការគណបក្សឃុំទួលខ្ពស់ ព្រមទាំងសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សាលប្រជុំដែលសម្ពោធនាពេលនេះ មានបណ្ដោយ ១៨,២០ម៉ែត្រ និងទទឹង...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបន្តការវាយប្រហារលើនាវាស៊ីវិលនៅសមុទ្រក្រហមដោយក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន នេះបើតាមអ្នកនាំពាក្យរបស់លោក។ អ្នកនាំពាក្យ Stephane Dujarric បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលិចនាវាពាណិជ្ជកម្មពីរគ្រឿង រួមជាមួយនឹងការស្លាប់របស់នាវិកយ៉ាងហោចណាស់ ៤ នាក់ និងរបួសដល់អ្នកផ្សេងទៀត គឺជាការកើនឡើងឡើងវិញដ៏គ្រោះថ្នាក់នៅក្នុងផ្លូវទឹកដ៏សំខាន់មួយនេះ។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ដោយមានសមាជិកនាវិកយ៉ាងហោចណាស់ ១៥នាក់បានរាយការណ៍ថាបានបាត់ខ្លួន លោក...
មូស្គូ៖ អភិបាលក្រុងលោក Vladimir Saldo បានឲ្យដឹង នៅលើបណ្តាញ Telegram ថា មនុស្សរាប់សិបនាក់ បានជាប់នៅក្រោមគំនរបាក់បែក នៃអគារលំនៅដ្ឋានមួយកន្លែងនៅទីក្រុង Aleshki ក្នុងតំបន់ Kherson បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាស របស់កងកម្លាំងអ៊ុយក្រែន។ លោកបានឲ្យដឹងថា គ្រាប់បែកពីលើអាកាសចំនួនពីរ បានវាយប្រហារអគារនៅម៉ោងប្រហែល ៤រសៀល ម៉ោងនៅទីក្រុងមូស្គូ ដែលបណ្តាលឱ្យមានការ...