ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា ចំពោះយោធិន និងកងនគរបាលជាតិ បានពលី ឬធ្លាក់ខ្លួនពិការមិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាល នឹងផ្ដល់ក្របខ័ណ្ឌឲ្យសាច់ញាតិបង្កើតរបស់គាត់មួយរូបបានចូលបម្រើប្រទេសជាតិនៅអង្គភាព ដែលគាត់បំពេញ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា...
ភ្នំពេញ ៖ ដើម្បីជាការយកចិត្តទុកដាក់ ក៏ដូចជាការលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋ យើងដែលជាជនភៀសសឹក លោក លីវ សុភក្ត្រា រដ្ឋលេខាធិកាក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូ នាំយកអំណោយមនុស្សធម៌ ១០០០ កញ្ចប់ ( ១០០០ Kits) របស់មូលនិធិជនភៀសខ្លួន និង វីរកងទ័ពជួរមុខ សម្រាប់ប្រជាពលរដ្ឋភៀសសឹក ដែលបានជម្លៀស...
ឡុងដ៍៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ក្នុងប្រទេសស្កុតឡេន ជាកន្លែងដែលមេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នាថា ចាំបាច់ត្រូវចាត់វិធានការបន្ទាន់ ដើម្បីបញ្ចប់ការឈឺចាប់នៅតំបន់ហ្គាហ្សា នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលអង់គ្លេស។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ពួកគេបានរំលឹកឡើងវិញនូវការអំពាវនាវ របស់ពួកគេឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដើម្បីត្រួសត្រាយផ្លូវ សម្រាប់សន្តិភាពនៅក្នុងតំបន់” ។...
ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានលើកឡើងថា ចំពោះការចោទប្រកាន់របស់ភាគីថៃ មកលើកម្ពុជា ជាអ្នកបង្កសង្គ្រាម និងរំលោភបំពានបទឈប់បាញ់ គឺមិនសមហេតុផលទាល់តែសោះ ។ លោក ប៉ែន បូណា ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៣០ ខែកក្កដា...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់ លោក Esmaeil Baghaei បានឲ្យដឹងថា ប្រទេសរបស់លោក មិនមានផែនការ សម្រាប់ការបន្តកិច្ចចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក នៅឡើយទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ខណៈពេលកំពុងធ្វើអត្ថាធិប្បាយ អំពីលទ្ធភាពនៃការបន្តកិច្ចពិភាក្សា ស្តីពីកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ និងការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ លោកបានលើកឡើងថា...
ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងគ្រឹះស្ថានសមាជិករបស់ខ្លួនទាំងអស់ ប្តេជ្ញាចូលរួមអនុវត្តឱ្យអស់ពីលទ្ធភាពនូវវិធានការអនុគ្រោះ ដើម្បីជួយសម្រាលបន្ទុកដល់កងកម្លាំងប្រដាប់អាវុធ គ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាជនភៀសសឹក ដោយសារជម្លោះព្រំដែន កម្ពុជា-ថៃ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី៣០ ខែកក្កដា...
យោងតាមការចេញផ្សាយដោយ FOX NEWSនៅព្រឹកថ្ងៃពុធនេះរលកយក្សដែល កំពស់រហូតទៅដល់ជាង៣ម៉ែត្រត្រូវបានគេរំពឹងថានឹងវាយប្រហារឆ្នេរសមុទ្រជប៉ុន និងហាវ៉ៃក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះក្រោយហេតុការណ៍រញ្ជួយដីក្រោមបាតសមុទ្រក្នុងកម្រិតដល់ទៅ៨,៧រិចទ័រក្បែរឆ្នេរប្រទេសរុស្សី ពេលនេះស្ថានទូតអាមេរិកនៅទីក្រុងតូក្យូប្រកាសបញ្ជាឱ្យមានការជម្លៀសបុគ្គលិករបស់ខ្លួនចេញហើយ៕
គែរ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi កាលពីថ្ងៃចន្ទបានអំពាវនាវដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យប្រឹងប្រែងវិធីសាស្រ្ត ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់តំបន់ហ្គាហ្សា និងអនុញ្ញាតឲ្យមានការបញ្ចូលជំនួយមនុស្សធម៌ទៅក្នុងក្របខណ្ឌប៉ាឡេស្ទីន។ លោក Sisi បាននិយាយក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិថា៖ «ខ្ញុំផ្ញើសារពិសេសនេះទៅកាន់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សូមប្រឹងប្រែងគ្រប់វិធានការទាំងអស់ដើម្បីបញ្ចប់សង្គ្រាមនេះ និងអនុញ្ញាតឲ្យមានការចូលនៃជំនួយ» នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា...
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានលុបចោលកម្ចីរហូតដល់ ៨០លានរៀលរបស់អតិថិជន ឬអ្នករួមខ្ចីជាយោធិនពលី និងលុបចោលកម្ចីរហូតដល់ ១០លានរៀល របស់អតិថិជនយោធិនពិការនៅសមរភូមិបច្ចុប្បន្ន និងផ្តល់ការអនុគ្រោះផ្សេងៗ ដល់ជនភៀសសឹក, ពលករ និងយោធិនជួរមុខ។ នេះបើយោងតាមសេចក្តីណែនាំ របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ស្តីពី វិធានការជួយសម្រាល បន្ទុកដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានជួបពិភាក្សា ការងារជាមួយ លោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២៥ ខណៈរដ្ឋសភាវៀតណាម អបអរសាទរកិច្ចព្រមព្រៀង បទឈប់បាញ់ កម្ពុជា-ថៃ...