ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ធនាគារ AIIB ក្នុងការស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការនានានៅកម្ពុជា និងលើកទឹកចិត្តឱ្យធនាគារ បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹង ក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ការស្វាគមន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យលោក Jin Liqun ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ការប្រកាសរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង គាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ និងចង់ឲ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឲ្យបានឆាប់លើបទឈប់បាញ់ គឺជាឧទាហរណ៍មួយទៀតដែលសបញ្ជាក់ឲ្យឃើញថា មិនថានៅក្នុងឬក្រៅប្រទេស ថ្នាក់ដឹកនាំកម្ពុជាតែងតែធ្វើការងារការទូតយ៉ាងសកម្មដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីដោយសន្តិវិធី។ នេះជាប្រសាសន៍របស់លោកប៉ែន បូណា ក្នុងសេចក្តី សង្ខេបព័ត៌មានប្រចាំថ្ងៃ...
ភ្នំពេញ ៖ គ្រួសារយោធិនរបស់អនុសេនីយ៍ឯក ថន ញ៉ាញ់ដែលបានពលីក្នុងជម្លោះព្រំដែនកម្ពុជា-ថៃជួបការលំបាកទទួលបានផ្ទះថ្មី ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។ ការសាងសង់ផ្ទះថ្មីនេះមានទំហំ ៥ម៉ែត្រ គុណនឹង ៩ម៉ែត្រ ស្ថិតលើដីគ្រួសារយោធិនពលី អនុសេនីយ៍ឯក ថន ញ៉ាញ់ នៅភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត...
កំពង់ស្ពឺ៖ តាមការបញ្ជាក់ ជនបង្កជាកូនបង្កេីត មានឈ្មោះ ផាត មាស ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំខាងលើ ដោយកន្លងមកបានធ្វើសកម្មភាពវាយដំទៅលេីម្តាយរបស់ខ្លួនជាញឹកញាប់ ប៉ុន្ដែនឹកឃេីញថាជាកូនទេីបចេះតែទ្រាំចុងក្រោយដោយមេីលឃេីញពីមហន្ដរាយកៀកទេីបដាច់ចិត្ដប្ដឹងសមត្ថកិច្ចឲ្យជួយអន្ដរាគមន៍តែម្ដងមិនបណ្តោយគ្រោះកាចដល់ជីវិតកេីតឡេីងបាន មានតែនគរបាលទេដែលគាត់ជនរងគ្រោះសង្ឍឹម បំណងគំរាមសម្លាប់មិនអោយម្ដាយចូលផ្ទះបានឡេីយ ដេីម្បីលួចទ្រព្យសម្បត្តិក្នុងផ្ទះយកលក់។ តាមចម្លេីយរបស់ជនសង្ស័យបានឆ្លេីយសារភាពថា កន្លងមកខ្លួនពិតជាបានធ្វេីសកម្មភាពវាយម្តាយ និងគំរាមសម្លាប់ប្រាកដមែន មកពីចង់យកទ្រព្យសម្បត្ដិលក់យកលុយទិញគ្រឿងញៀន បេីមិនអោយ គឺសម្លាប់។ ដោយបានការដឹកនាំបញ្ជផ្ទាល់ ពីលោកកឃឹម...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជេីញចូលរួមពិធីជប់លៀងស្វាគមន៍ផ្លូវការដែលរៀបចំដោយ លោក ស៊ី ជីនពីន(Xi Jinping) ប្រធានាធិបតីចិន និងលោកស្រី Peng Liyuan ល្ងាចថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសចិន។ សូមរំលឹកថា សម្តេចធិបតី...
កណ្តាល៖ ក្រោយបញ្ចប់បេសកកម្ម ចុះយកព័ត៌មាន ដោយផ្ទាល់ នៅវត្តអារាម សាលារៀន មណ្ឌលសុខភាព និងទីតាំងផ្សេងទៀត ដែលរងការបំផ្លិចបំផ្លាញ ដោយគ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែកពីលើយន្តហោះពីសំណាក់ទាហានថៃ នាពេលកន្លងមក នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅរៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៉ី ម៉ាឡេស៉ី វៀតណាម...
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥ គណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ បានរៀបចំពិធី ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ១ ៤១៦នាក់ នៅតាមគណបក្សសង្កាត់ទាំង៧ នៃគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ ដែលពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការចូលរួមពីអនុប្រធាន...
ប៉ៃលិន ៖ អភិបាលក្រុងប៉ៃលិន លោក លី សុងហ៊ី បានឱ្យដឹងតាមរយៈទូរស័ព្ទថា គិតត្រឹមម៉ោង៤រសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ ទឹកស្ទឹងប៉ៃលិន ដែលមានទីតាំងក្រុងប៉ៃលិន បានស្រកចុះ និងបានវិលមករកសភាពធម្មតាវិញហើយ ។ ជាធម្មតាទៅហើយគ្រោះធម្មជាតិ ឬទឹកស្ទឹងហក់ឡើងបែបនេះ តែងស្រកទៅវិញ ក្រោយពីមានការថមថយ នៃទឹកភ្លៀងប៉ែកលើភ្នំ ។ ទឹកស្ទឹងនៅប៉ៃលិននេះឡើងលឿន...
យោងតាមរបាយការណ៍របស់លោក សើ សាម៉េត អភិបាលស្រុកសំឡូត បានបញ្ជាក់ថា ចាប់ពីម៉ោងប្រមាណ០២រំលងអាធ្រាតឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងស្រុកសំឡូតមានភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើអោយស្ថានភាពទឹកនៅស្ទឹង អូរ ប៉ែកខាងលើក្នុងឃុំសំឡូត និងឃុំតាតោក គឺស្ថានភាពទឹកមានការកើនឡើងពីកម្រិតមធ្យមទៅខ្លាំង ក្នុងនោះឃុំតាតោក ទឹកហូរកាត់ផ្លូវចំនួន០៣កន្លែងមិនអាចធ្វើដំណើរបាន ដោយឡែកឃុំតាសាញ នៅចំណុចភូមិតាសាញត្បូង ទឹកហូរកាត់ផ្លូវតែអាចធ្វើដំណើរឆ្លងកាត់បាន ហើយទឹកនៅស្ទឹងទាំង២នេះបានកំពុងហូរធ្លាក់ខ្លាំងទៅទំនប់ពហុបំណងសេកសក ប៉ុន្តែរហូតមកដល់ពេលនេះទឹកពុំទាន់មានការលិចលង់ដល់ផ្ទះប្រជាពលរដ្ឋឡើយ។ ជាមួយជំនន់ទឹកភ្លៀងខាងលើនេះ ក្នុងនាមអភិបាលស្រុក...
ចង្ក្រានរបស់សិប្បកម្មចង្ក្រាន(ព្រៃមាន់)ដែលម្ចាស់សិប្បកម្មអះអាងថា វាជួយសន្សំសំចៃថវិកា ព្រោះចង្ក្រានប្រភេទនេះប្រើប្រាស់អុស ឬធ្យូងតិចជាងចង្ក្រានធម្មតានោះ ត្រូវបានក្រុមការងាររាជរដ្ឋាភិបាលដឹកនាំដោយលោកហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ ចំណុះក្រសួងសាធាណៈការ និងដឹកជញ្ជូន និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី នាំយកមកជូនប្រជាពលរដ្ឋចំនួន១៦២៧គ្រួសារស្មើរនិង១គ្រួសារចំនួន១ចង្ក្រាន។ ការផ្តល់ជូននេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣១ខែសីហានេះនាបរិវេនសាលាក្រុងសែនមនោរម្យ។ គោលបំណងនៃការផ្តល់ចង្ក្រាន គឺដើម្បីចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋ ដែលរស់នៅតំបន់ភូមិភាគឦសាន ។ លោកហេង រត្នពិសិដ្ឋ មានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ និងការគាំទ្ររបស់រាជរដ្ឋាភិបាល តែងគិតគូរអំពីសុខុមាលភាព...