ភ្នំពេញ ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចតេជោ តែងតែផ្តល់ប្រឹក្សានិងរម្លឹកដល់កងទ័ព មិនត្រូវធ្វើទង្វើសាហាវព្រៃផ្សៃដើម្បីបំពេញតាមកំហឹងសងសឹកទេ។ ការលើកឡើងរបស់លោក ជា ធីរិទ្ធនេះបន្ទាប់ពីលោកបានមើលឃើញថា ប្រជាពលរដ្ឋខ្មែរមានកំហឹងនៅពេលឃើញយុទ្ធជនខ្មែរពីរនាក់ត្រូវបានភាគីថៃបញ្ជូនមកព្រឹកថ្ងៃ១ សីហា។ សម្រាប់ករណីនេះ អ្នកនាំពាក្យសម្តេចតេជោគូសបញ្ជាក់ថា សម្តេចតែងតែផ្តល់ប្រឹក្សានិងក្រើនរម្លឹកដល់វីរៈកងទ័ពយើងជាប្រចាំ ឲ្យប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវស្មារតីច្បាប់អន្តរជាតិ ស្មារតីជាមនុស្សជាតិ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានចេញការព្រមានដល់អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev ដោយហៅគាត់ថាជាមេដឹកនាំ បរាជ័យ និងព្រមានគាត់ប្រឆាំងនឹងវោហាសាស្ត្របែបវាយប្រហារនាពេលកន្លងមក។ លោក Medvedev ដែលបច្ចុប្បន្នកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បានច្រានចោលការយល់ឃើញថា លោក Trump ឬមន្ត្រីអាមេរិកណាម្នាក់អាចកំណត់ជំហររបស់ក្រុងមូស្គូចំពោះជម្លោះអ៊ុយក្រែន។ ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់អាមេរិកឲ្យរុស្ស៊ីចរចាសន្តិភាពឬប្រឈមមុខនឹងទណ្ឌកម្មកាន់តែតឹងរ៉ឹង។ លោក Trump...
ភ្នំពេញ ៖ លោក អាត់ស៊ូស៊ី អ៊ូអិណុ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា មានការគ្រាំគ្រាចិត្តជាពន់ពេក នៅពេលបានឃើញអំពីទំហំនៃការខូចខាត និងស្ថានភាពលំបាករបស់ប្រជាពលរដ្ឋបានភៀសខ្លួន ដោយសារការប៉ះទង្គិចរវាងយោធា កម្ពុជា-ថៃ។ នេះបើយោងតាមសេចក្តីអធិប្បាយរបស់ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា លោក អាត់ស៊ូស៊ី អ៊ូអិណុ ស្ដីពីការចូលរួមទស្សនកិច្ចទៅកាន់កន្លែងជម្រកសម្រាប់ពលរដ្ឋដែលបានភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែន កម្ពុជា-ថៃ នៅថ្ងៃទី១ ខែសីហា...
តាកែវ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ បានសហការជាមួយរដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលស្រុកត្រាំកក់ បានបើក «វេទិកាការងារ» ដើម្បីផ្សព្វផ្សាយ និងនាំយកឱកាសការងារ ដល់អតីតពលករខ្មែរមកពីប្រទេសថៃ និងអ្នកស្វែងរកការងារនៅក្នុងមូលដ្ឋានសរុបចំនួន ២៥៩នាក់ នៅសាលាស្រុកត្រាំកក់ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥។ វេទិកាការងារនេះផ្ដល់ឱកាស សម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន...
ភ្នំពេញ ៖ ក្នុងស្មារតីរួមប្រកៀកស្មាការពារជាតិ និងជួយប្រជាជនគ្រប់កាលៈទេសៈ ក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បាននិងកំពុងធ្វើចលនាកៀរគរ ការគាំទ្រពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង ព្រមទាំងសប្បុរសជន នូវជំនួយថវិកា ស្បៀងអាហារ និងសម្ភារៈ ដើម្បីឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋជនភៀសសឹក និងកងកម្លាំងជួរមុខដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពីអំពើឈ្លានពានរបស់កងទ័ពថៃ។ ផ្ដើមពីថ្ងៃទី៣០ ខែកក្កដា រហូតមកដល់ព្រឹកថ្ងៃទី១...
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែថា ទាហានកម្ពុជាចំនួន ២រូប កំពុងទទួលបានការថែទាំ និងព្យាបាលទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយក្រុមគ្រូពេទ្យ បន្ទាប់ពីភាគីថៃ បញ្ជូនត្រឡប់មកកម្ពុជាវិញ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី ១ ខែសីហា...
ភ្នំពេញ ៖ វីតាល់ ជាបុត្រសម្ព័ន្ធក្រុមហ៊ុន វ័ន ម៉រ លីមីតធីត រៀបចំផ្ដួចផ្ដើមកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត របស់ក្រុមគ្រួសារវ័នម៉រលីមីតធីត-សហគមន៍គោករកា និងកម្មវិធីប្រគល់ រថយន្តក្រុងមួយគ្រឿងជូន មជ្ឈមណ្ឌលជាតិ ផ្តល់ឈាម ដែលបានប្រព្រឹត្តទៅនៅក្នុងបរិវេនរោងចក្រមីជាតិ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ទទួលបានការចូលរួមពីមន្ត្រីមូលដ្ឋាន គណៈគ្រប់គ្រងក្រុមហ៊ុន...
ភ្នំពេញ៖ ក្នុងការឆ្លេីយតបចំពោះជនភៀសសឹក ដែលរងផលប៉ះពាល់នៅតំបន់ព្រំដែន ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានចាប់ផ្ដើមយុទ្ធនាការជំនួយសង្គ្រោះសំខាន់មួយ ដោយផ្តល់នូវជំនួយជាផ្ទះចល័តថ្មី ចំនួន ៥០ ខ្នង និងជួសជុលផ្ទះដែលរងការខូចខាតធ្ងន់ចំនួន ៥០ ខ្នងទៀតទៅគ្រួសារដែលបានជួបប្រទះការបាត់បង់ទីលំនៅ។ ការចាប់ផ្ដើមនេះជាផ្នែកមួយនៃយុទ្ធនាការធំមួយដែលនឹងមានបន្តទៀត រួមមានការប្រមូលមូលនិធិ ដើម្បីផ្តល់ការគាំទ្រយ៉ាងយូរអង្វែង និងស្ថេរភាពទៅសហគមន៍ដែលរងផលប៉ះពាល់។ ផ្ទះចល័តទាំងនេះ ត្រូវបានរចនាឡើងអោយមាន ស្ថេរភាព និងងាយស្រួលក្នុងការរស់នៅ ដើម្បីជាទីស្នាក់អាស្រ័យភ្លាមៗដល់គ្រួសារដែលរងផលប៉ះពាល់។ យុទ្ធនាការមួយនេះបានបង្ហាញពីការប្តេជ្ញាយ៉ាងរឹងមាំរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំពោះប្រទេសជាតិ និងប្រជាជនខ្មែរ ស្របតាមយុទ្ធសាស្ត្រ “ការធ្វើអោយពិភពលោកកាន់តែប្រសើរ” របស់ក្រុមហ៊ុននៅទូទាំងពិភពលោក។ លោក Andy Hewson អគ្គនាយកក្រុមហ៊ុន...
(ភ្នំពេញ) នាព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៥ នេះ អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង បានដឹកនាំបុគ្គលិកទៅគោរពវិញ្ញាណក្ខន្ធសពក្នុងពិធីបុណ្យគម្រប់ ៧ថ្ងៃ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីក្នុងជន្មាយុ៦៧ឆ្នាំ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅសមរភូមិមុខទិសទី១...
ភ្នំពេញ ៖ ក្រុមការងារចល័ត របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានចុះផ្សព្វផ្សាយព័ត៌មានពីឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ និងជនភៀសសឹកពីតំបន់មានជម្លោះព្រំដែនប្រទេសកម្ពុជា និងថៃនៅគោលដៅរួមមាន វត្តឧត្តរគិរីទួលអណ្តែត ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ, វត្តពោធិ៍កែវមានជ័យ ភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ...