ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការចរចា ដើម្បីជំរុញឱ្យភាគីថៃ ប្រគល់កងកម្លាំង ១៨រូបមកកម្ពុជាវិញ ឱ្យបានឆាប់រហ័សបំផុត និងមានសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងការពារជាតិ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា បានឱ្យដឹងថា ” ចំពោះបញ្ហាពាក់ព័ន្ធនឹងកងកម្លាំងយើងចំនួន...
ភ្នំពេញ ៖ ស៊ីម៉ាក់ បានរកឃើញភស្តុតាង ជាច្រើននៅវត្តតាមាន់សែនជ័យ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវបានពួកទ័ពអាកាសថៃ ប្រើយន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទ MK-82 មានទម្ងន់ប្រមាណ ២៥០គីឡូក្រាម។ តាមរយៈគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា...
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា ការអនុវត្តកិច្ចព្រមព្រៀង បទឈប់បាញ់ រវាងកម្ពុជា-ថៃ បានឈានដល់ថ្ងៃទី៥ ហើយគិតត្រឹមថ្ងៃទី២ ខែសីហានេះ ខណៈការអនុវត្តបទឈប់បាញ់នេះ កំពុងប្រព្រឹត្តទៅក្រោមការយកចិត្តទុកដាក់ ពីសហគមន៍អន្តរជាតិនានា ។ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»...
In a moment steeped in déjà vu, US President Donald Trump on July 22 unveiled a sweeping new trade pact with Japan....
ភ្នំពេញ៖ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសច្រើនជន្មាយុគម្រប់ ៧៣ឆ្នាំឈានចូល ៧៤ឆ្នាំ ដែលនឹងឈានមកដល់ នៅថ្ងៃអង្គារ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃសុក្រថាប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្អាកកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន ប្រសិនបើនោះជាជម្រើសរបស់ទីក្រុងគៀវ។ នៅពេលសួរដោយប្រព័ន្ធផ្សព្វផ្សាយអំពីការចរចាដោយផ្ទាល់ដែលរៀបចំដោយប្រទេសតួគី ចាប់តាំងពីខែឧសភាថា ប្រសិនបើថ្នាក់ដឹកនាំអ៊ុយក្រែនជឿថាការរង់ចាំគឺជាការចាំបាច់ នោះពួកគេស្វាគមន៍។ យើងត្រៀមខ្លួនដើម្បីរង់ចាំជានិច្ច។ លោកបានបន្ថែមថា ទីក្រុងមូស្គូជឿជាក់ថា៖ការចរចាតែងតែត្រូវបានទាមទារ និងមានសារៈសំខាន់ ជាពិសេសនៅពេលដែលពួកគេនាំទៅរកសន្តិភាព។ យ៉ាងណាក៏ដោយ លោក Putin...
ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ថ្មីៗនេះ នៅលើបណ្តាញសង្គមមានការក្លែងបន្លំគណនីជាច្រើនដោយប្រើប្រាស់ឈ្មោះខ្មែរ សរសេរអក្សរខ្មែរ ប៉ុន្តែម្ចាស់គណនីទាំងនោះមិនមែនជាខ្មែរនោះទេ ។ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ លោក ប៉ែន បូណា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា ពេលខ្លះមនុស្សយើងមិនសូវចាប់អារម្មណ៍ពីតម្លៃនៃពាក្យ «សន្តិភាព» ប៉ុន្តែគេនឹងយល់ច្បាស់បំផុត នៅពេលដែលអវត្តមានវា។ តាមរយៈការបង្ហោះលើបណ្ដាញសង្គមផ្លូវការ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ត្រូវរួមគ្នាការពារ សន្តិភាព កុំឱ្យបាត់បង់ឱ្យសោះ...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានរៀបចំពិធីប្រកាសបើកយុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន។ ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តីសុខាភិបាលលើកឡើងថា ក្រសួងគាំទ្រ និងចូលរួមអនុវត្តយ៉ាងពេញលេញប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីរាជការជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឲ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់...
ភ្នំពេញ ៖ ក្រុមសង្កេតការណ៍អាស៊ានអន្តរកាល មកពី៣ប្រទេស នៅថ្ងៃទី១ ខែសីហា បានចុះទៅពិនិត្យតំបន់ថ្មដូន និងភ្នំខ្មោចដែលជាតំបន់សំខាន់ៗរងការខូចខាតទាំងស្រុងពីការទម្លាក់គ្រាប់បែករបស់កងទ័ពថៃ កាលពីថ្ងៃផ្ទុះអាវុធដាក់គ្នារវាងទ័ពកម្ពុជា-ថៃ ។ ក្រុមសង្កេតការណ៍អាស៊ានអន្តរកាលទាំង៣ប្រទេសនោះរួមមាន ៖ អនុព័ន្ធយោធាម៉ាឡេស៊ី , ជំនួយការអនុព័ន្ធយោធាវៀតណាម និងជំនួយការអនុព័ន្ធយោធាហ្វីលីពីន ។ នេះបើតាមការថ្លែងរបស់លោកស្រីម៉ាលី សុជាតាអ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ...