ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា សន្តិភាព គឺជាអត្តសញ្ញាណរបស់កម្ពុជា នៅក្នុងយុគសម័យសម្តេចតេជោ និងសម្តេចធិបតី ដោយថ្នាក់ដឹកនាំបានចាត់ទុកសន្តិភាព ដែលកើតចេញពីនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺជារបស់ដ៏មានតម្លៃជាងអ្វីៗទាំងអស់ ។ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»...
ជប៉ុន ៖ សហគមន៍ខ្មែរ និងប្រជាពលករ នៅប្រទេសជប៉ុនប្រមាណ៥០០នាក់ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានប្រមូលផ្តុំគ្នាថ្លែងអំណរគុណ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំដែលបានជំរុញ ឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ។ បន្ថែមពីនេះ ការប្រមូលផ្តុំគ្នារបស់ពលរដ្ឋសហគមន៍ខ្មែរ ក៏បានហែញ្ញត្តិទៅកាន់ស្ថានទូតថៃប្រចាំប្រទេសជប៉ុនដើម្បីឱ្យរដ្ឋាភិបាលថៃ ប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងប្រគល់វីរកងទ័ពកម្ពុជា ដែលបានចាប់ខ្លួននោះឱ្យមកកម្ពុជាវិញ។ បើយោងតាមអ្នករៀបចំកម្មវិធី ការប្រមូលផ្តុំនេះ មានគោលបំណងសំខាន់ៗដើម្បី...
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិបានលើកឡើងថា ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ចំនួន៧ប្រទេសដឹកនាំ ដោយអនុព័ន្ធយោធាម៉ាឡេស៊ី នឹងអញ្ជើញទៅសង្កេតការណ៍ នៅតាមបណ្តាទីតាំងរងគ្រោះមួយចំនួន តាមតំបន់ព្រំដែនជាលើកទី២ ក្នុងរយៈពេល២សប្តាហ៍ ។ បើតាមលោកស្រីអ្នកនាំពាក្យ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី៣...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ថវិកា គ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ ដែលជាអំណោយរបស់សប្បុរសជន ប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងរាជធានី បាននាំយកមកប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញយ៉ាងសស្រាក់សស្រាំ ។ ក្នុងនោះលោកអភិបាល គូសបញ្ជាក់ថា ថវិកា ទទួលបានជាង៦៧ម៉ឺនដុល្លារ...
ភ្នំពេញ ៖ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នាថ្ងៃ៣ សីហា លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានអំពាវនាវឲ្យភាគីថៃ ត្រូវដោះលែងកងកំលាំងខ្មែរ ដែលនៅសល់១៨នាក់មកវិញ ។ បើតាមលោក ជុំ សន្ទរី ការដោះលែងទ័ពខ្មែរទាំង១៨ដែលថៃចាប់ខ្លួនកាលពីព្រឹកថ្ងៃ២៩ កក្កដា...
ភ្នំពេញ ៖ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានអំពាវនាវឲ្យភាគីថៃ គោរពកិច្ចព្រមព្រៀងបទឈប់បាញ់ តាមរយៈបញ្ឈប់សកម្មភាព បង្ករឿងជាហេតុ នាំឲ្យមានជម្លោះសារជាថ្មី ។ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នាថ្ងៃ៣ សីហា លោក ជុំ សន្ទរី...
ភ្នំពេញ៖ សាស្រ្តាចារ្យច្បាប់ នៃសកលវិទ្យាល័យ Thammasat របស់ថៃលោក Pariya Thevanaruemitkul បានលើកឡើង ប្រាប់ទៅកាសែត Khaosod ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានរំលោភរដ្ឋធម្មនុញ្ញកម្ពុជាមាត្រា៥២...
ព្រះវិហារ: ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២៥ ដែលទាហានសៀមបានបើកការវាយប្រហារមកលើទឹកដីកម្ពុជាមក ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីផ្ទះសម្បែង និងភូមិដ្ឋានរបស់ខ្លួន មកស្នាក់នៅទីសុវត្ថិភាពនានា ដើម្បីរត់គេចពីគ្រាប់ផ្លោង និងផ្សែងគីមីពុលដ៏ប្រល័យរបស់ទាហានសៀម។ យោងតាមស្ថិតិមិនទាន់ពេញលេញ ជនភៀសសឹកនៅទូទាំងប្រទេសកម្ពុជាបានកើនឡើងដល់ប្រមាណ 170,000 នាក់ហើយ។ ការភៀសខ្លួនយ៉ាងប្រញ៉ាប់ប្រញ៉ាល់ បណ្តាលអោយពួកគាត់ប្រឈមមុខនឹងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ រួមទាំងការខ្វះខាតស្បៀងអាហារ និងបាត់បង់ទ្រព្យសម្បត្តិនិងគ្មានផ្ទះសម្បែង។ សហគមន៍ចិននានានៅកម្ពុជា ក៏ដូចជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសដែរ គឺបាននាំគ្នាបរិច្ចាគជាអំណោយស្បៀងអាហារ និងគ្រឿងឧបគោគបរិភោគ នាំយកទៅជូនដល់ដៃជនភៀសសឹកនៅខេត្តព្រះវិហារ...
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងថា ក្រសួងការបរទេសថៃ ឆ្លើយតបនឹង គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយបង្ហាញពីឆន្ទៈ ក្នុងការសហការជាមួយនឹងសហគមន៍ និងអង្គការអន្តរជាតិនានា ដើម្បីចុះទៅពិនិត្យមើលស្ថានភាព របស់កងទ័ពកម្ពុជាដែលកំពុងជាប់ឃុំ ៕
ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះក្រុមអ្នកសង្កេតការណ៍ អនុព័ន្ធយោធាអាស៊ាន (អន្តរកាល)ចំនួន៧ប្រទេស នឹងអញ្ជើញទៅសង្កេតការណ៍ នៅបណ្តាទីតាំងមួយចំនួន ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់ ក្នុងនោះរួមមាន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាតំបន់រងផលប៉ះពាល់ នៃការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ ។ បើតាមក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល)...