យោងតាមការចេញផ្សាយរបស់ RT ប្រធានគោលនយោបាយ ការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrellបានលើកឡើងថា សហភាពអឺរ៉ុប នឹងមិនអាចបំពេញតាមការសន្យា ដែលខ្លួនបានធ្វើឡើងក្រោមកិច្ចព្រមព្រៀង ពាណិជ្ជកម្មថ្មីៗនេះជាមួយ សហរដ្ឋអាមេរិកនោះទេ។ នៅក្នុងបទសម្ភាសន៍មួយ របស់លោកជាមួយនឹង EUObserver ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ លោក Borrell បានចោទសួរអំពីសមត្ថភាពរបស់ប្លុកនេះ ក្នុងការទិញបរិមាណឧស្ម័នធម្មជាតិអាមេរិក ដែលបានសន្យាជាមួយ...
បរទេស៖ លោកប្រធានាធិបតី អាមេរិកលោក Trump បានប្រកាសថា នាវាមុជទឹកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក “ស្ថិតនៅក្នុងតំបន់រុស្ស៊ី” ប៉ុន្តែលោកមិន បានផ្តល់ព័ត៌មានជាក់លាក់នោះទេ ចំណែកមន្ត្រីរុស្ស៊ី មិនបានធ្វើអត្ថាធិប្បាយ លើព័ត៌មាននេះទេ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃទី១ ខែសីហា លោក...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌាបានធ្វើការឆ្លើយតប និងវាយបកវិញចំពោះការរិះគន់របស់អាមេរិក និងសហភាពអឺរ៉ុបជុំវិញពាណិជ្ជកម្មប្រេងរបស់ខ្លួនជាមួយរុស្ស៊ី ដោយនិយាយថា ប្រទេសលោកខាងលិចធ្វើអាជីវកម្មជាមួយនឹងប្រទេសឥណ្ឌា ក្នុងកម្រិតច្រើន ជាងខ្លាំងធៀបជាមួយនឹងក្រុងមូស្គូ។ ប្រទេសលោកខាងលិច តែងតែបានដាក់សម្ពាធយ៉ាងខ្ជាប់ខ្ជួន ចំពោះទីក្រុងញូវដែលីជុំវិញទំនាក់ទំនង ថាមពលរបស់ខ្លួនជាមួយទីក្រុងមូស្គូ។ មន្ត្រីអាមេរិក បានចោទប្រកាន់ឥណ្ឌាថា បានផ្តល់ហិរញ្ញប្បទាន ក្នុងរូបភាពប្រកបដោយប្រសិទ្ធភាព សម្រាប់បន្តជម្លោះ របស់រុស្ស៊ីជាមួយអ៊ុយក្រែនដោយការទិញប្រេងក្នុងបរិមាណច្រើនដែលយ៉ាងណាក្តី ប្រទេសឥណ្ឌាបានច្រាន ចោលការចោទប្រកាន់នេះយ៉ាងខ្លាំង ដោយនិយាយថាការនាំចូលរបស់ខ្លួន...
ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជា ប្រកាសថ្កោលទោសចំពោះការបង្ករឿងរបស់កងទ័ពថៃ ហើយទាមទារឱ្យថៃ គោរពអធិបតេយ្យភាព និងបូរណភាពកម្ពុជា ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិ។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានបង្ហាញការសិក្សាមួយ របស់ខ្លួនថាភ្នាក់ងារចារកម្មអ៊ុយក្រែន កំពុងប្រើប្រាស់យ៉ាងសកម្ម នូវកម្មវិធីផ្ញើសារដូចជា WhatsApp និង Telegram ប្រឆាំងនឹងប្រទេសរុស្ស៊ី។ ប្រភពដដែលបានសរសេរទៀតថាភ្នាក់ងារ របស់រដ្ឋាភិបាលទីក្រុងគៀវ បានព្យាយាមកេងប្រវ័ញ្ចចន្លោះប្រហោង ក្នុងសន្តិសុខរបស់វេទិកាទាំងនោះ ដើម្បីបង្កើតអត្តសញ្ញាណក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កភាពវឹកវរជាដើម ។ យោងតាមអ្នកស៊ើបអង្កេតរុស្ស៊ី មន្ត្រីចារកម្មអ៊ុយក្រែន...
ហ្គាហ្សា៖ ក្រុមហាម៉ាស់បានអះអាងថា ការបដិសេធរបស់ខ្លួនក្នុងការដកអាវុធ រហូតដល់ការបង្កើតរដ្ឋប៉ាឡេស្ទីន ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ របស់បេសកជនពិសេស របស់សហរដ្ឋអាមេរិក ប្រចាំតំបន់មជ្ឈិមបូព៌ា Steve Witkoff ។ ក្រុមហាម៉ាស់បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការតស៊ូ និងអាវុធរបស់ខ្លួននឹងមិនត្រូវបានបោះបង់ចោលឡើយ រហូតដល់សិទ្ធិជាតិពេញលេញរបស់យើង ត្រូវបានស្ដារឡើងវិញ ដែលសំខាន់បំផុតក្នុងចំណោមនោះ គឺការបង្កើត រដ្ឋប៉ាឡេស្ទីនឯករាជ្យ និងអធិបតេយ្យភាពពេញលេញ”។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់លោក...