ភ្នំពេញ ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ បាននិងកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណជាង ៦ម៉ឺននាក់ឱ្យចូលទៅបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាស។ លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងបែបនេះ ក្នុងឱកាសជួបសំណេះសំណាល និងផ្តល់គ្រឿងឧបភោគ បរិភោគដល់បងប្អូនប្រជាពលរដ្ឋជាពលករចំណាកស្រុកដែលទើបវិលនិវត្តន៍មកពីប្រទេសថៃ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ក្នុងស្រុកបសេដ្ឋ។...
បរទេស៖ ប្រទេសឥណ្ឌា និងហ្វីលីពីនបានប្រកាសបង្កើតភាព ជាដៃគូយុទ្ធសាស្ត្រ បន្ទាប់ពីកិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រី Narendra Modi និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand R Marcos Jr កាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រទេសទាំងពីរឥណ្ឌាហ្វីលីពីន ដែលកំពុងប្រារព្ធខួបលើកទី...
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ប្រជាពលរដ្ឋខ្មែរត្រូវបន្តការរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិដ៏ធំធេងនៅពីក្រោយកងទ័ពដ៏អង់អាចក្លាហាន និងថ្នាក់ដឹកនាំដើម្បីផ្តល់កម្លាំងចិត្តដល់ពួកគាត់ ខណៈមន្ត្រីយោធា និងស៊ីវិល រួមទាំងបណ្តាញផ្សព្វផ្សាយព័ត៌មានថៃ បានបន្តផ្សព្វផ្សាយព័ត៌មានភូតកុហកពីកម្ពុជា ។ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥លោក ប៉ែន បូណា...
ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួង ការបរទេស និងកិច្ចសហប្រតិបត្តិការ បានថ្លែងថា ការប្រកាសឡើង នូវវិធានការផ្លូវច្បាប់ ប្រឆាំងនិងកម្ពុជា ពីសំណាក់រដ្ឋាភិបាលថៃ គឺជាចេតនា បង្វែងការចាប់អារម្មណ៍ពីសាធារណមតិ និងអន្តរជាតិ ជុំវិញការខូចខាតរបស់ប្រជាជនស៊ីវិល, ការរំលោភបំពានច្បាប់ មនុស្សធម៌អន្តរជាតិ និងការមិនគោរព ជាបន្តបន្ទាប់ ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ។...
គៀវ៖ អាជ្ញាធរអ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែន បានបើកការវាយប្រហារ ដាច់ដោយឡែកពីគ្នាលើទីតាំងយោធា និងប្រេងឥន្ធនៈរបស់រុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។ សេវាសន្តិសុខនៃប្រទេសអ៊ុយក្រែន បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានបំផ្លាញយន្តហោះ Su-30SM របស់រុស្ស៊ី ខូចខាតមួយគ្រឿងទៀត និងបានចំយន្តហោះ Su-24 ចំនួន ៣គ្រឿងនៅក្នុងការវាយឆ្មក់លើអាកាសយានដ្ឋានយោធា Saky...
ញូវដែលី៖ ប្រទេសឥណ្ឌា បានជំទាស់នឹងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលកំណត់គោលដៅលើការនាំចូលប្រេងពីរុស្ស៊ី ដោយអះអាងថាវាមិនសមហេតុផល និងបានព្រមានថា ទីក្រុងញូវដេលី នឹងចាត់វិធានការចាំបាច់ថែមទៀត នេះបើយោងតាការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ អ្នកនាំពាក្យរបស់ក្រសួងការបរទេសឥណ្ឌាលោក Randhir Jaiswal បានឲ្យដឹងថា ការនាំចូលថាមពលរបស់ឥណ្ឌាពីប្រទេសរុស្ស៊ី គឺមានសារៈសំខាន់ក្នុងការធានាតម្លៃប្រេងឥន្ធនៈដែលអាចទទួលយកបាន និងអាចព្យាករណ៍បានសម្រាប់អ្នកប្រើប្រាស់ឥណ្ឌា។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធយ៉ាងសន្ធឹកសន្ធាប់ លើទំនិញនាំចូលពីប្រទេសឥណ្ឌា ជាមួយនឹងលេសដែលឥណ្ឌាទិញ និងលក់ប្រេងរុស្ស៊ីឡើងវិញ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានឲ្យដឹងនៅក្នុងសារបង្ហោះនៅលើបណ្ដាញ Truth Social របស់លោកថា “ឥណ្ឌាមិនត្រឹមតែទិញប្រេងរុស្ស៊ីយ៉ាងច្រើនប៉ុណ្ណោះទេ ពួកគេក៏ទិញប្រេងជាច្រើន ដែលលក់វានៅលើទីផ្សារបើកចំហ សម្រាប់ប្រាក់ចំណេញដ៏ធំផងដែរ” ។ ទំនិញឥណ្ឌាដែលនាំចូលមកសហរដ្ឋអាមេរិកនឹងត្រូវដាក់ពន្ធ...
ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍នៅតំបន់អានសេះ ហើយតំបន់នេះ ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា។ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឡើងបែបនេះក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃពុធ...