ក្រុមហ៊ុន ហនុមាន បានបង្ហាញអោយឃើញពីចិត្តសប្បុរស និងគាំទ្រដល់ប្អូនស្រីដែលកំពុងភៀសសឹក ពីការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ដោយផ្តល់ជំនួយជាទឹកប្រាក់ចំនួន $300 រៀងរាល់ខែ រយៈពេល 3 ឆ្នាំ ដើម្បីជួយលើកស្ទួយប្អូនស្រីឲ្យបន្តការសិក្សា ដើម្បីបំពេញគោលបំណងក្លាយជាគ្រូបង្រៀន។ ជំនួយនេះ មិនមែនជាការផ្តល់ជាសាច់ប្រាក់ទេ ប៉ុន្តែជាការផ្តល់នៃ សេចក្ដីសង្ឃឹម ជីវិតថ្មី និងអនាគតថ្មី។ វាជាការរួមចំណែកនៃសេចក្ដីស្រមៃមួយដែល ប្អូនស្រីប៉ងប្រាថ្នា...
ភ្នំពេញ ៖ ១០ថ្ងៃ ពោលចាប់ពីថ្ងៃទី ២៧ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ សមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបល្បែង ស៊ីសងសរុបចំនួន ៥ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៣០នាក់។ ក្នុងចំណោម ៣០នាក់ដែលបានឃាត់ខ្លួន មានចំនួន ៣នាក់ ត្រូវបានបញ្ចូនទៅតុលាការ និងអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ចំនួន ២៧នាក់។នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមទាត់ចោលការផ្សព្វផ្សាយ បែបបំភ្លៃរបស់កាសែតថៃ Khaosod English ដែលបានលើកឡើងថា ពលរដ្ឋកម្ពុជាវិលមកកម្ពុជា យ៉ាងគំហុកនេះ ក្រោមហេតុផលការគំរាមដកសញ្ជាតិ និងការរឹបអូសដីធ្លី។ អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានអះអាងថា កម្ពុជាគ្មានការគំរាម កំហែងបែបនេះឡើយ ហើយមូលហេតុចម្បង...
ក្រចេះ ៖ លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដោយលោក សួន ដានី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក សន ចំរ៉ុង អភិបាលរងស្រុកចិត្របុរី និងលោក មួន វល័ក្ខ ប្រធានមជ្ឈមណ្ឌលការងារខេត្តស្ទឹងត្រែង បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ»...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ ក្នុងការលើកកម្ពស់ការ ផ្លាស់ប្ដូរ ការសិក្សាបែបអន្តរជាតិ និងការសហការលើវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ។ ពិធីចុះហត្ថលេខានេះ...
ភ្នំពេញ ៖ ដើម្បីជួយបងប្អូនប្រជាពលករ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បានចេញផ្សព្វផ្សាយពីឱកាសការងារនៅតាមរាជធានីខេត្តទូទាំងប្រទេសក្នុងនោះ តកំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពត ត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័យ មានក្រុមហ៊ុន រោងចក្រ សហគ្រាសចំនួន១១៤ បានផ្តល់ឱកាសការងារ ២២ ៩៤៥កន្លែងដែលភាគច្រើនគឺជាវិស័យឧស្សាហកម្ម និងសេវាកម្ម...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា កងកំលាំងប្រដាប់ អាវុធរបស់កម្ពុជា នៅប្រចាំការតំបន់អានសេះ កំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុត នៅតំបន់នេះ ក្រោយមានការរុះរើបន្លាលួស ចេញកាលពីព្រលប់ថ្ងៃ៥ សីហារួចមក ។ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៦ ខែសីហា...
ភ្នំពេញ ៖ ស្ថានទូតជប៉ុន បានឃើញពាក្យចចាម អារ៉ាម ឬព័ត៌មាន ដែលថា រដ្ឋាភិបាលជប៉ុន នឹងផ្តល់ដ្រូនចម្បាំង ដល់ប្រទេសថៃ ព័ត៌មាននេះ គឺមិនពិតទេ រដ្ឋាភិបាលជប៉ុន ពុំដែលមានគម្រោងផ្តល់គ្រឿង យន្តបែបនេះដល់ប្រទេសថៃ ហើយក៏មិនធ្លាប់បានទទួលសំណើ បែបនេះពីប្រទេសថៃដែរ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី៦ ខែសីហា...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែសីហា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត បានលើកឡើងថា វិស័យសុខាភិបាល ជារឹសគល់នៃការអភិវឌ្ឍ ការផលិតបានធនធានមានសុខភាពល្អ នឹងជួយដល់សេដ្ឋកិច្ចជាតិ យ៉ាងសំខាន់ ។ សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្តថា មន្រ្តីសុខាភិបាល បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ បានចូលរួមយ៉ាងសកម្ម ក្នុងស្មារតីរួបរួមសាមគ្គីភាពគ្នា...
ភ្នំពេញ ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ បាននិងកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណជាង ៦ម៉ឺននាក់ឱ្យចូលទៅបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាស។ លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងបែបនេះ ក្នុងឱកាសជួបសំណេះសំណាល និងផ្តល់គ្រឿងឧបភោគ បរិភោគដល់បងប្អូនប្រជាពលរដ្ឋជាពលករចំណាកស្រុកដែលទើបវិលនិវត្តន៍មកពីប្រទេសថៃ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ក្នុងស្រុកបសេដ្ឋ។...